ព័ត៌មានជាតិ

សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ឧបត្ថម្ភដល់គ្រួសារកូនភ្លោះដែលម្តាយស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍

ដោយ ៖ បន្ទាយ
បន្ទាយមានជ័យ៖ គ្រួសារកូនភ្លោះស្រី២ នាក់ ដែលម្តាយគ្នាស្លាប់ដោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ឥឡូវនេះទទួលបានអំណោយពីសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ។
ពោលគឺបន្ទាប់ពីទទួលអំណោយពីលោកស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។

មន្ត្រីក្រុមការងារអោយដឹងកាលពីថ្ងៃទី២៩ខែមករាឆ្នាំ២០២៤ថា : សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ ដឹកនាំដោយចុះទៅដោយលោកស្រីជ័យ ណារី រាត្រី អនុប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត រួមដំណើរដោយលោកស្រី រស់ សុផានី អភិបាលរង និងជាប្រធានសមាគមនារីកម្ពុជា ដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ក្រុមការងារ អនុសាខាស្រុកស្វាយចេក បាននាំយកនូវសម្ភារគ្រឿងឧបភោគបរិភោគមួយចំនួន ដែលផ្តល់ជូនដល់គ្រួសារកុមារីកូនភ្លោះទាំងពីរ ស្ថិតនៅភូមិផ្ចឹក ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៤។

នាថ្ងៃដដែលនោះដែរ ពេលត្រឡប់មកវិញ លោកស្រីនិងសហការី ជាក្រុមការងារក៏បាននាំយកអំណោយ និងគ្រឿងឧបភោគបរិភោគ រួមនឹងថវិកាមួយចំនួនជូនដល់ គ្រួសារពលរដ្ឋមួយដែលមានជីវភាពខ្វះខាតនៅក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណផងដែរ ៕