អន្តរជាតិ

ជនជាប់ពាក់ព័ន្ធសំណុំរឿងលាងលុយរាប់ពាន់លានដុល្លារត្រូវចោទប្រកាន់៧ករណីបន្ថែមទៀត

ប្រែសម្រួល៖ ស-សម្បត្តិ

Su Wenqiang ​អាយុ ៣២ ឆ្នាំ ដែល​កាន់​លិខិត​ឆ្លង​ដែន​បញ្ជាក់​ថា​គាត់​មក​ពី​ខេត្ត Fujian ប្រទេស​ចិនរងនឹងការ​ចោទ​ប្រកាន់​សរុប​ចំនួន ៩ ករណីផ្សេងទៀត កាលពីថ្ងៃចន្ទទី ២៩ មករា បុរសម្នាក់នេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតបន្ថែមលើសំណុំរឿងលាងលុយរាប់ពាន់លានដុល្លាចំនួន ៧ ករណីក្នុងចំនួនទឹកប្រាក់ប្រហែល ៤៧៧,០០០ ដុល្លារសិង្ហបុរី ស្មើនឹង ៣៥៥,៧៧០ ដុល្លារអាមេរិកបូករួមទាំងអំពើខុសច្បាប់ក្នុងការបង់ថ្លៃជួលផ្ទះជំនួសឲ្យមនុស្ស ៥ រូប និងបានទិញទំនិញប្រណីតៗជាច្រើនថែមទៀតផង។

ប៉ូលិស​រឹបអូស​បាន​សាច់ប្រាក់​ជាង ២៣ លាន​ដុល្លារ​សិង្ហបុរី ព្រម​ទាំង​វត្ថុ​ប្រើប្រាស់​ដូចជា កាបូប នាឡិកា និង​គ្រឿងអលង្ការ​កាលពី​ថ្ងៃ​ពុធ​។ (រូបថត៖ កងកម្លាំងប៉ូលីសសិង្ហបុរី)

Su Wenqiang ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ផង​ដែរ​ពី​បទ​កាន់​កាប់​សំបុត្រ​អាពាហ៍ពិពាហ៍​ក្លែង​ក្លាយ​ពី​ប្រទេស​ចិន ដែល​គាត់​មាន​បំណង​ប្រើ​ក្នុងការសុំ​ទិដ្ឋាការ​ឆ្លង​ដែន​។

ការចោទប្រកាន់ចំនួន៧ករណីលាងលុយដែលជាប្រាក់ចំណូលខុសច្បាប់បានពីសេវាលេងល្បែងអនឡាញខុសច្បាប់ដែលមានប្រភពចេញពីប្រទេសហ្វីលីពីនដើម្បីប្រើប្រាស់ក្នុងការទិញដូចជា

កាបូបប្រណីតចំនួនប្រាំពីរ គ្រឿងអលង្ការដែលបានទិញក្នុងតម្លៃ ២៦,០៦៥.៣០ ដុល្លារសិង្ហបុរីក្នុង ចន្លោះខែវិច្ឆិកា ឆ្នាំ ២០២១ ដល់ខែធ្នូ ឆ្នាំ ២០២១។

ការទិញទំនិញប្រណីតដែលមិនបានបញ្ជាក់ចំនួន ១៧ មុខក្នុងតម្លៃ ៧២,១៥២ ដុល្លារសិង្ហបុរី ចន្លោះខែមករា ឆ្នាំ ២០២១២ ដល់ខែឧសភា   ២០២៣មានដូចជាKweichow Moutai ៣០ ដប និង ស្រា ១៨ឆ្នាំ១២ ដប ” ស្រាMacallan Scotch Whiskey”  ១៨,៦០០ ដុល្លារសិង្ហបុរីនៅ ចន្លោះខែធ្នូ ឆ្នាំ ២០២១ ដល់ខែសីហា ឆ្នាំ ២០២៣ ។

Su Wenqiang ជាជនជាប់ចោទម្នាក់ក្នុងចំណោម 10 នាក់នៅក្នុងការស៊ើបអង្កេតការលាងលុយដ៏ធំបំផុតនៅក្នុងប្រទេសសិង្ហបុរី។ (រូបថត៖ ប៉ូលីសចិន, Mediacorp)

ការជួលផ្ទះប្រចាំខែ និងប្រាក់កក់ធានាសុវត្ថិភាពផ្ទះនិងដីមួយកន្លែងនៅផ្លូវ Lewis ចំនួន ២៧៦,០០០ដុល្លារសិង្ហបុរី សម្រាប់រយៈពេលចន្លោះខែវិច្ឆិកា ឆ្នាំ ២០២២ ដល់ខែសីហា ឆ្នាំ ២០២៣។

ការជួលប្រចាំខែសម្រាប់អាផាតមិនខុនដូនៅ Orchard By-The-Park ចំនួន ៣៥៨៧៧ដុល្លារសិង្ហបុរីនៅ ចន្លោះខែតុលា ឆ្នាំ ២០២១ ដល់ខែធ្នូ ឆ្នាំ ២០២១ការជួលប្រចាំខែសម្រាប់អាផាតមិនខុនដូនៅ Orchard By-The-Parkចំនួន ៤៨,០០០ ដុល្លារសិង្ហបុរីសម្រាប់រយៈពេលដាច់ដោយឡែកពីគ្នារវាងខែមករាឆ្នាំ ២០២២ដល់ខែមេសា ឆ្នាំ ២០២២។

ការចោទប្រកាន់ទាំង៧ករណីនេះគឺមិនរួមបញ្ចូលការចោទប្រកាន់ចំនួនពីរករណីដែលមានស្រាប់កាលពីមុននោះទេ។ ក្រោយមកគាត់ត្រូវបានរកឃើញថាមានលុយ ៦០១,៧០៦ ដុល្លារសិង្ហបុរី ស្មើនឹង៤៤១,០០០ ដុល្លារអាមេរិក ដែលយ៉ាងហោចណាស់មួយផ្នែកបានមកពីបទល្មើសល្បែងស៊ីសងអនឡាញ ហើយយកប្រាក់៥០០,០០០ ដុល្លារសិង្ហបុរី ដើម្បីទិញរថយន្ត Mercedes Benz AMG C63S ក្នុងខែមករា ឆ្នាំ ២០២២។

លុយ​ដែល​ប៉ូលិស​ចាប់​បាន​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០២៣។ (រូបថត៖ កម្លាំង​ប៉ូលិស​សិង្ហបុរី)

យោង​តាម​សវនាការ​​តុលាការ​កន្លង​មក លោក Su ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី ១៥ ខែ​សីហា បន្ទាប់​ពី​ការ​ឆ្មក់​ចូល​របស់​ប៉ូលិស​នៅ​ទូទាំង​កោះ ដែល​មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​លាង​លុយ​កខ្វក់នេះ។

មន្ត្រីស៊ើបអង្កេតលើករណីរបស់ Su បានឲ្យដឹងថា Su ត្រូវបានអាជ្ញាធរចិនតាមរកចាប់ខ្លួនខណ:ដែលកំពុងធ្វើការជានាយកប្រតិបត្តិនៅក្នុងអាជីវកម្មឆ្នោតអនឡាញដែលប្រតិបត្តិការពីប្រទេសហ្វីលីពីន និងកម្ពុជា។

Su មានលិខិតឆ្លងដែនពីប្រទេសចិន កម្ពុជា និងវ៉ានូអាទូ។ មេធាវីរបស់គាត់ពីមុនបាននិយាយថាគាត់មានកូនតូចៗពីរនាក់ហើយថាគាត់បានបញ្ជូនទៅប្រទេសសិង្ហបុរីដោយមានបំណងរស់នៅទីនេះជាអចិន្ត្រៃយ៍និងទទួលបានការអប់រំនៅទីនេះ។

Su ត្រូវ​បាន​​ចាប់ឃុំ​ខ្លួន​តាំង​ពី​​ថ្ងៃ​ទី ១៥ ​សីហា ឆ្នាំ​២០២៣ ចំណែក​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​កន្លង​មកត្រូ​វបានតុលាការបដិសេធ។ គាត់​នឹងត្រូវ​បញ្ជូនខ្លួនមកកាន់តុលាការវិញដើម្បីបន្ត​សវនាការនៅមុនការជំនុំ​ជម្រះ​ពេញអង្គដើម្បីកំណត់ទោសនៅ​ខែក្នុង​កុម្ភៈ៕

ប្រភព៖ CNA/ll(ac)