សន្ដិសុខសង្គម

នគរបាលខេត្តបន្ទាយមានជ័យចុះត្រួតពិនិត្យអ្នកធ្វើចរាចរណ៍នៅពេលយប់

ដោយ : បន្ទាយ
បន្ទាយមានជ័យ៖កាលពីយប់ថ្ងៃទី២៨ ខែ មករា ឆ្នាំ ២០២៤ កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងស្រុកក្រុងបានចុះត្រួតពិនិត្យអ្នកធ្វើចរាចរណ៍នៅពេលយប់ ដើម្បីធ្វើតេស្ត រកសារធាតុញៀន ជាតិស្រវឹង និង ក្មេងទំនើង អាវុធជាតិផ្ទុះ នៅតាមផ្លូវជាតិនានាក្នុងភូមិសាស្ត្រខេត្ត បន្ទាយមានជ័យ ។
ក្នុងនោះកម្លាំង នគរបានធ្វើការ អប់រំ ដល់ម្ចាស់ មធ្យោបាយ និង អ្នករួមដំណើរ បានចំនួន ១.៤៨៦ នាក់ /ស្រី ៤៣៩ នាក់  ត្រួតពិនិត្យ លើមធ្យោបាយ រថយន្ត តូចធំ មានចំនួន ៤២៩ គ្រឿង ម៉ូតូ មានចំនួន ៣៨១ គ្រឿង គោយន្តកន្ត្រៃ មានចំនួន ១៥ គ្រឿង ។


ក្នុងការចុះ ត្រួតពិនិត្យ រកអាវុធជាតិផ្ទុះនិងជាតិអាល់កុលនៅពេលយប់នោះ លោក ឧត្តមសេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា : អនុវត្តន៍ តាមបទបញ្ជា របស់ឯកឧត្តម នាយ ឧត្ត មសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ បានឲ្យកំលាំងនគរបាលជំនាញ ចុះអនុវត្តច្បាប់ចរាចរណ៍នៅពេលយប់ ។ក្នុងនោះត្រូវ ទប់ស្កាត់ រាល់បទល្មើស ផ្សេងៗពិសេស បទល្មើស ព្រហ្មទណ្ឌ ក្មេងទំនើង ពិនិត្យអ្នកបើករថយន្តគ្រប់ភេទនូវជាតិស្រវឹង អាវុធជាតិផ្ទុះ ដូចជាផាវជាដើម ដើម្បីធានាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ទទាំងខេត្ត ។


ក្នុងនោះកម្លាំងអធិការដ្ឋាននគរបាល ក្រុង ស្រុក ៩ ទូទាំងខេត្តតែម្តង ព្រោះនៅសល់តែជាង១០ ថ្ងៃទេចូលឆ្នាំ ចិន-វៀតណាមចូលមកដល់ហើយជាទ្រង់ទ្រាយធំនៅតាមដងផ្លូវសាធារណៈតែម្តង។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះបានបញ្ជាក់ឲ្យដឹងបន្តថា: កម្លាំង នគរបាលជំនាញទាំងអស់ ចុះត្រួតពិនិត្យដូចខាងលើ។


លោកសង្ឃឹមថា អ្នកធ្វើចរាចណ៍នៅពេលយប់នឹងជួយរួមចំណែកជាមួយសមត្ថកិច្ចដើម្បី កាត់បន្ថយនូវ ភាពចលាចល បង្កអសន្តិសុខ ក្នុងសហគមន៍ គ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកើតមានជាញឹកញាប់ បង្កឲ្យមានមនុស្សស្លាប់ របួសពិការ ខូចខាតទ្រព្យសម្បត្តិរដ្ឋ និងទ្រព្យសម្បត្តិឯកជន អស់ជាច្រើន ។
ពោលគឺយើងទាំងអស់គា្នគួររួមគិតរួមគ្នាធ្វើ ដើម្បីទប់ស្កាត់ឲ្យបទល្មើសនេះ មានការថយចុះ ៕