អន្តរជាតិ

Elon Musk សម្រេចចិត្តចូលរួមជាមួយ Trump និងគណបក្សសាធារណរដ្ឋនិយមរិះគន់បញ្ហាព្រំដែន

ប្រែសម្រួល៖ ស្រីស្រស់

លោក Musk ដែលជាមហាសេដ្ឋីលំដាប់ផុតលេខលើពិភពលោកបានបង្ហោះសារនៅលើ X ដោយបានប្រើពាក្យសម្តីវាយប្រហារលើគោលនយោបាយការពារព្រំដែនរបស់លោកប្រធានាធិបតី Joe Biden ដែលគាត់បានហៅថាជា “ព្រំដែនបើកចំហមិនអាចប្រកែកបាននៅក្នុងប្រវត្តិសាស្ត្រអាមេរិក” ដោយសង្កត់ធ្ងន់ថាលោក Biden នៅតែបន្តអនុវត្តគោលនយោបាយរបស់គាត់ជាបន្តទៅទៀត។

លោក Elon Musk បានសម្រេចចិត្តចូលរួមជាមួយលោក Donald Trump និងអ្នករិះគន់ដទៃទៀតមកពីគណបក្សសាធារណរដ្ឋនិយមដើម្បីបរិហារអំពីកិច្ចព្រមព្រៀងព្រំដែនរបស់ព្រឹទ្ធសភាដែលបង្កឲ្យមានជម្លោះរ៉ាំរ៉ៃជាយូរមកហើយដែលលោកប្រធានាធិបតី Joe Biden បានហៅវាថាជា “ការកែទម្រង់ដ៏តឹងតែងតែប្រកបដោយយុត្តិធម៌បំផុត”។

កាលពីថ្ងៃសុក្រនាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX ដែលជាជនអន្តោប្រវេសន៍ស្របច្បាប់មកពីអាហ្វ្រិកខាងត្បូង បានសរសេរថាដើម្បីបញ្ឈប់វិបត្តិព្រំដែនអាមេរិក “អ្វីដែលចាំបាច់គឺទាមទាររកភស្តុតាងនៅមុនពេលផ្តល់សិទ្ធិជ្រកកោនបើមិនដូច្នេះទេនោះគឺមិនចាំបាច់អនុម័តច្បាប់នោះទេដែលឥឡូវនេះវាបានក្លាយទៅជាប្រពៃណីហើយ” ។

លោក Trump កាលពីថ្ងៃសៅរ៍បានរិះគន់ប្រឆាំងនឹងកិច្ចព្រមព្រៀងព្រំដែនដែលនៅតែបិទបាំងយ៉ាងសម្ងាត់ហើយត្រូវបានគេរាយការណ៍មកថាត្រូវបានរារាំងដោយក្រុមសមាជិកព្រឹទ្ធសភាពីរក្រុម។

លោក Trump បានបង្ហោះសារនៅលើ Truth Social ថា “កាលពី ៣ ឆ្នាំមុន យើងមានព្រំដែនដ៏រឹងមាំបំផុត និងមានសុវត្ថិភាពបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក”  “ប៉ុន្តែថ្ងៃនេះគ្រោះមហន្តរាយកំពុងរង់ចាំកើតឡើងហើយដោយសារតែប្រទេសដ៏អស្ចារ្យរបស់យើងនៅមានព្រំដែនបើកចំហរនៅឡើយ ” ៕