អន្តរជាតិ

អ្នកស្រី Nikki Haleyចេញមកពន្លះនិងរុញTrump ចេញពីបេក្ខជននាំមុខគណបក្សសាធារណរដ្ឋ

ប្រែសម្រួល៖ ស-សម្បត្តិ

អ្នកស្រី Nikki Haley ដែលជាគូប្រជែងដ៏តឹងតែងរបស់អតីតប្រធានាធិបតី Donald Trump មកពីគណបក្សសាធារណរដ្ឋនិយម បានខិតខំព្យាយាមទម្លាក់លោក Donald Trump ចេញពីបេក្ខជននាំមុខគេរបស់ GOP  បន្ទាប់ពីតុលាការបានចេញសាលក្រមបង្គាប់ឲ្យលោក Donald Trump ទូទាត់សំណងលើសំណុំរឿងបរិហារកេរ្តិ៍អ្នកនិពន្ធ E. Jean Carroll ចំនួន ៨៣ លានដុល្លារ។ នាងបាននិយាយថារឿងប្រទេសជាតិ អ្នកផ្សេង “ក៏គេអាចធ្វើបានល្អប្រសើរជាអតីតប្រធានាធិបតី Donald Trump “ដែរ ។

ជាការ​ឆ្លើយ​តបទៅនឹងលោក Trump អ្នកស្រី Haley បាន​ជីក​កកាយ​រឿង​លោក Trump ទាក់ទងនឹង​សាលក្រម​តុលាការ​សហព័ន្ធ Manhattan។

អ្នកស្រី Haley បានសរសេរនៅលើបណ្តាញ X បន្ទាប់ពីគណៈវិនិច្ឆ័យ កាលពីថ្ងៃសុក្រដែលបានសម្រេចដាក់ពិន័យដ៏គួរឲ្យភ្ញាក់ផ្អើលលើសំណុំរឿងបរិហារកេរ្តិ៍ជាសំណងជំងឺចិត្តចំនួន ៨៣ លានដុល្លារ ដែលលោកស្រីបានហៅថា “Donald Trump ចង់ក្លាយជាបេក្ខភាពប្រធានាធិបតីសន្មត់ក្នុងខណ:ដែលយើងកំពុងតែនិយាយអំពីការខូចកេរ្ត៏ឈ្មោះរបស់គាត់ ” ។

ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិធ្លាប់បានត្អូញត្អែរថា “យើង​មិនដែល​ឮ​ពី​បញ្ហា​ជួសជុល​ព្រំដែននោះ​ទេហើយយើងក៏មិនដែលឃើញគេលើកយកបញ្ហាអតិផរណាមកដោះស្រាយផងដែរ” “ពលរដ្ឋអាមេរិកអាចធ្វើបានល្អជាង Donald Trump និង Joe Bidenទៅទៀត”។

លោក Trump បានច្រានចោលការចោទប្រកាន់ដែលពាក់ព័ន្ធនឹងបទឧក្រិដ្ឋក្នុងមាត្រាទី ៩១ ដែលលោកបានប្រព្រឹត្តនៅញូវយ៉ក, ហ្សកហ្ស៊ី, ផ្លរីដានិងវ៉ាស៊ីនតោនឌីស៊ីហើយលោកបានធ្វើការរិះគន់លើនីតិវិធីរនេះនឹងបន្តធ្វើការតស៊ូតាមផ្លូវច្បាប់។ កាលពីថ្ងៃសៅរ៍ Trump លោកបានបង្ហោះសារថា  វា “ជាការប្រមាញ់របស់មេធ្មប់!” និង “ជាការជ្រៀតជ្រែកក្នុងរឿងឯកជនភាពរបស់គាត់!”៕