អន្តរជាតិ

អ្នកដំណើរហៅបុរសដែលត្រូវចាប់ខ្លួនពីបទបើកទ្វារដើរលើស្លាបយន្តហោះថាជាអ្នកសង្គ្រោះជីវិត

ប្រែសម្រួល៖ ស-សម្បត្តិ

កាលពីថ្មីៗនេះ បុរសម្នាក់ត្រូវបានចាប់ខ្លួននៅឯអាកាសយានដ្ឋានម៉ិកស៊ិកស៊ីធីក្នុងក្រុង Mexico City International បន្ទាប់ពីគាត់បានព្យាយាមសម្រុកចេញទោះបើកទ្វាយន្តហោះសង្គ្រោះបន្ទាន់ហើយបានដើរលើស្លាបយន្តហោះដោយសារតែមានការពន្យារពេលជើងហោះហើរចំនួនបួនម៉ោងនៅឯអាកាសយានដ្ឋានម៉ិកស៊ិកស៊ីធី។  ហេតុការណ៏នេះនាំឲ្យអ្នកដំណើរនៅលើយន្តហោះបាននិយាយថាគាត់ជាអ្នកបានជួយសង្គ្រោះជីវិតរបស់ពួកគេ។

មន្ត្រីអាកាសយានដ្ឋានបាននិយាយថា យន្តហោះ AeroMexico ចតនៅ អាកាសយានដ្ឋានម៉ិកស៊ិកស៊ីធីក្នុងក្រុង Mexico City International ដែលមានព្រំប្រទល់ជាប់នឹង Guatemala ត្រូវបានចតនិងរង់ចាំការបញ្ជាឲ្យធ្វើការហោះហើរចេញពីទីក្រុង Mexico City International កាលពីថ្ងៃព្រហស្បតិ៍ក្នុងខណ:ពេលដែលអ្នកដំណើរមានការធុញទ្រាន់ដោយសារតែការពន្យារពេលជើងហោះហើរចំនួនបួនម៉ោងហើយបន្ទាប់ពីមានហេតុការណ៏នេះកើតឡើងអ្នកដំណើរត្រូវបាននាំចេញពីយន្តហោះទៅកាន់យន្តហោះមួយផ្សេងទៀត។

យោង​តាម​អាកាសយានដ្ឋាន​បាន​ឲ្យ​ដឹង​ថា បន្ទាប់​មកបុរសម្នាក់នោះត្រូវបាន​ប្រគល់​ខ្លួនឲ្យ​ទៅ​ប៉ូលិស។

ទោះជាយ៉ាងណាក៏ដោយ អ្នកដំណើរជាច្រើននាក់បានចុះហត្ថលេខាជាលាយលក្ខណ៍អក្សរលើសេចក្តីថ្លែងការណ៍មួយដោយអះអាងថា ក្រុមហ៊ុនអាកាសចរណ៍បានធ្វើឲ្យពួកគេរង់ចាំនៅក្នុងយន្តហោះអស់រយៈពេល ៤ ម៉ោងដោយមិនមានខ្យល់ចេញចូលគ្រប់គ្រាន់និងទឹក ក្នុងខណៈពេលដែលយន្តហោះត្រូវបានពន្យារពេលក្នុងការចេញដំណើរ។

ពួកគេបាននិយាយថាបុរសម្នាក់ដែលត្រូវបានចាបខ្លួននោះជាក់ស្តែងគាត់គឺ “ជាអ្នកជួយអ្នកដំណើរគ្រប់គ្នា”។

យ៉ាងហោចណាស់អ្នកដំណើរ ៧៧ នាក់នៅលើជើងហោះហើរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍គាំទ្រសកម្មភាពរបស់បុរសនោះ ដែលសរសេរដោយដៃនៅលើក្រដាសសៀវភៅកត់ត្រា។

របាយការណ៍​ឧប្បត្តិហេតុ​ដែល​បាន​កើតឡើង​នៅ​អាកាសយានដ្ឋានបាន​បញ្ជាក់​ពី​ការ​សោក​ស្តាយ​របស់​អ្នក​ដំណើរ។

យោងតាមរបាយការណ៍បានឲ្យដឹងថា “នៅម៉ោងប្រហែល ១១:៣៧ ព្រឹក ក្រុមហ៊ុនអាកាសចរណ៍ម៉ិកស៊ិកបានរាយការណ៍ពីការចាប់ផ្តើមនៃការរំខាន ដោយសារតែអ្នកដំណើរមិនសប្បាយចិត្តនៅលើជើងហោះហើរ AM672″។ “ជើងហោះហើរត្រូវចុះចតនៅម៉ោង ៨:៤៥ ព្រឹកថ្ងៃព្រហស្បតិ៍ ប៉ុន្តែដោយសារការជូនដំណឹងអំពីការពិនិត្យបញ្ហាបច្ចេកទេសនៅលើយន្តហោះ កាពីទែនត្រូវត្រឡប់ទៅច្រកទ្វាររង់ចាំវិញ” ។

របាយការណ៍បាននិយាយថា “អ្នកដំណើរមិនសប្បាយចិត្ត ហើមានម្នាក់ក្នុងចំណោមពួកគេក៏បានបើកទ្វារសង្គ្រោះបន្ទាន់ ហើយបានចុះដើរពីលើស្លាបយន្តហោះ” “ហេតុការណ៍នេះក៏តម្រូវឲ្យមានផ្លាស់ប្តូរយន្តហោះ” ។

យោងតាមវីដេអូដែលថតបានយ៉ាងច្បាស់នៅលើជើងហោះហើរនេះ បានបង្ហាញឲ្យឃើញអ្នកដំណើរកំពុងមានភាពស្អុះស្អាប់ក្នុងខ្លួនហើយសុំឲ្យអ្នកបម្រើលើយន្តហោះផ្តល់ទឹកដល់ពួកគេ។

ទីភ្នាក់ងារតាមដានជើងហោះហើរបានបញ្ជាក់ថាជើងហោះហើរ AM672 ទៅកាន់ទីក្រុង Guatemala ត្រូវបានពន្យារពេល ៤ ម៉ោង និង ៥៦ នាទីកាលពីថ្ងៃព្រហស្បតិ៍។

ប្រភពនៅមិនទាន់ដឹង​ច្បាស់ទេ​ថា តើ​បុរស​ម្នាក់នោះ​ត្រុវបាន​ឃុំខ្លួន ឬក៏​កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ណា​មួយនៅឡើយទេ៕

ប្រភព Post Wires