ព័ត៌មានជាតិ

ផ្តល់សម្ភារនិងថវិកាដល់គ្រួសារកូនភ្លោះអាយុ១ខែកន្លះដែលម្តាយស្លាប់ចោលដោយគ្រោះថ្នាក់ចរាចរណ៍

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ កាលពីព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្សតំណាងលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបាននាំយកអំណោយសម្ភារនិងថវិកាដេីម្បីជួយរំលែកទុក្ខក្រុមគ្រួសារសពស្ត្រីកូនភ្លោះ ដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។


គ្រោះថ្នាក់នៅចំណុចផ្លូវលំក្នុងភូមិប្រាសាទ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៨:៥៤នាទីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ កន្លងមក ។


អំណោយរួមមាន:១, អង្ករចំនួន៥០គីឡូក្រាម ២,ម្សៅទឹកដោះគោចំនួន៧កំប៉ុង,ដបទឹកដោះគោចំនួន៤, ខោទឹកនោមចំនួន២ដុំ,ទឹកសុទ្ធចំនួនមួយកេសនិងថវិកាចំនួន៥០មុឺនរៀល។

ថ្លែងក្នុងឱកាសដ៏ក្រៀមក្រំនេះលោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្សបានពាំនាំការផ្តាំផ្ញើពីសំណាក់ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងរូបលោកផ្ទាល់បានសម្ដែងនូវការរំលេកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពចំពោះការបាត់បង់ភរិយានិងម្ដាយជាទីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅដែលធ្លាប់ផ្ដល់ព្រហ្មវិហារធម៌ដ៏កក់ក្ដៅចំពោះក្រុមគ្រួសារកន្លងមក៕