អន្តរជាតិ

បែកធ្លាយរឿងអាស្រូវរំលោភផ្លូវភេទកាន់តែមានចំនួនកើនឡើងនៅតាមនាវាទេសចរណ៍ក្នុងឆ្នាំ២០២៣

ប្រែសម្រួល៖ ស-សម្បត្តិ

យោងតាមស្ថិតិចងក្រងដោយ FBI បានបង្ហាញថា ចំនួនរំលោភសេពសន្ថវៈ និងការរំលោភបំពានផ្លូវភេទនៅតាមនាវាទេសចរណ៍បានកើនឡើងខ្ពស់នៅក្នុងឆ្នាំ ២០២៣កន្លងមកនេះ។

មានឧប្បត្តិហេតុដែលត្រូវបានគេរាយការណ៍ចំនួន ១៣១ ករណីនៅក្នុងឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំ ២០២២មានត្រឹមតែ៨៧ និង ២០១៩ មានតែ ១០១ ករណីនៅមុនពេលដែលជំងឺរាតត្បាតកូវីដ-19ផ្ទុះឡើងបានធ្វើឲ្យឧស្សាហកម្មមួយនេះត្រូវខកខានដំណើរការអស់រយៈពេលប្រហែល ២ ឆ្នាំ។

អ្នក​ជំនាញបាន​ព្រមាន​ថា ចំនួន​ឧប្បត្តិហេតុ​ពិត​ប្រាកដ​ទំនង​ជា​មាន​ច្រើន​ជាងនេះ។ នៅក្នុងប្រទេស ដែលមានការរំលោភបំពានផ្លូវភេទក្នុងចំណោមពីរឬបីនោះប្រហែលជាមិនត្រូវបានគេរាយការណ៍ទេ បើយោងតាមបណ្តាញជាតិ ការរំលោភ បំពាន និងញុះញង់ ហើយច្បាប់ស្តីពីសុវត្ថិភាព និងសុវត្ថិភាពនាវាទេសចរណ៍ឆ្នាំ ២០១០ មិនមានចែងអំពីកិច្ចការពារអ្នកដែលមិនមែនជាពលរដ្ឋអាមេរិកនោះទេ។

កាលពីដើមខែនេះ ក្រុមហ៊ុន MSC Cruises ត្រូវបានប្តឹងពីបទប្រព្រឹត្តឧក្រិដ្ឋកម្មផ្លូវភេទចំនួនពីរករណីនៅលើនាវាទេសចរណ៏ដាច់ដោយឡែកពីគ្នា។ បណ្តឹងមួយបានចោទប្រកាន់លើសមាជិកនាវិកម្នាក់បានរំលោភអ្នកដំណើរម្នាក់ ហើយមួយទៀតបានចោទប្រកាន់លើក្រុមនាវាទេសចរណ៍ថាមិនបានការពារក្មេងស្រីដែលមិនទាន់គ្រប់អាយុពីការរំលោភនៅក្នុងបន្ទប់ទឹក។

FBIលើកឡើងថា  “យើងរាយការណ៍ពីបទចោទប្រកាន់ទៅអាជ្ញាធរដើម្បីអនុវត្តច្បាប់ឲ្យសមស្រប ហើយយើងបានជួយយ៉ាងពេញលេញជាមួយនឹងការស៊ើបអង្កេតក៏ដូចជាការធានាឲ្យមានចំណាត់ការសមស្របតាមច្បាប់។”

លោក Jack Hickey មេធាវីមានមូលដ្ឋាននៅរដ្ឋផ្លរីដាបានដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់ទាំងពីរករណីដោយបានដាក់បន្ទុកទៅលើក្រុមហ៊ុននាវាកម្សាន្ត Fox News Digital ថាជាទូទៅពួកគេព្យាយាមលាក់ឧក្រិដ្ឋកម្មទាំងនេះជាពិសេសករណីឧក្រិដ្ឋកម្មផ្លូវភេទ។

“ក្រុមនាវិកមានការព្រួយបារម្ភអំពីរូបភាពលេចធ្លាយរបស់ពួកគេដែលត្រូវបានគេសន្មត់យកធ្វើជាបទពិសោធប្រកបដោយវិជ្ជមាន” លោក មេធាវីHickey បាននិយាយយ៉ាងដូច្នេះថាយើង​ចង់​ឲ្យ​មានកត្តាថយចុះលើករណីការ​រំលោភ​ផ្លូវភេទក្នុងកម្រិតមួយទាប​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅបាន​។

ច្បាប់ស្តីពីសុវត្ថិភាពសម្រាប់នាវាទេសចរណ៍តម្រូវឲ្យនាយកដ្ឋានដឹកជញ្ជូន ផ្សព្វផ្សាយទិន្នន័យករណីឧក្រិដ្ឋកម្មហើយត្រូវរាយការណ៍នៅលើគេហទំព័ររបស់ខ្លួន។

ឧក្រិដ្ឋកម្មផ្លូវភេទជាករណីមួយដែលកើតឡើងខ្លាំងជាងឧក្រិដ្ឋកម្មផ្សេងទៀត នេះបើយោងតាមរបាយការណ៍ រួមមានការវាយដំចំនួន ២២ករណី “បង្កឲ្យប៉ះពាល់ដល់រូបកាយយ៉ាងធ្ងន់ធ្ងរ” ឬបណ្តាលឲ្យស្លាប់ដែលគួរឲ្យសង្ស័យចំនួន ២ករណី និងចោរកម្មចំនួន ២០ករណីក្នុងចំនួនទឹកប្រាក់ $1១០,០០០ ឬច្រើនជាងនេះនៅក្នុងឆ្នាំ ២០២៣។

ចាប់តាំងពីឆ្នាំ ២០១០ មកមានសេចក្តីរាយការណ៍អំពីការរំលោភផ្លូវភេទ និងការរំលោភសេពសន្ថវៈ ប្រហែល ៥០០ ករណី នេះបើយោងតាមស្ថិតិដែលត្រូវបានពិនិត្យដោយ Fox News Digital ។

លោក មេធាវី Hickey បានបន្តថា តួលេខនោះគ្រាន់តែជាផ្នែកតូចមួយនៃចំនួនជាក់ស្តែងប៉ុណ្ណោះ។

ច្បាប់ស្តីពីសុវត្ថិភាពនាវាទេសចរណ៍មិនអុនុញ្ញាតឲ្យរាយការណ៍អំពីអ្នកដែលមិនមែនជាពលរដ្ឋអាមេរិកដែលធ្វើដំណើរតាមនាវាលើអំពើឧក្រិដ្ឋកម្មប្រឆាំងនឹងពួកគេនោះទេដែលការអនុវត្តច្បាប់នៅតូចចង្អៀតសម្រាប់ការរំលោភដោយក្រុមហ៊ុនគ្រប់គ្រងលើនាវាដោយបិទបាំងមិនឲ្យរាយការណ៍ពីឧប្បត្តិហេតុ “សំខាន់ៗ” ទៅកាន់ FBI នេះជាកត្តាដែល FBI មិនអាចទាក់ទងបានភ្លាមៗអំពីព័ត៌មានទាក់ទងនឹងឧក្រិដ្ឋកម្មផ្លូវភេទ។

ហើយ​ក៏​គ្មាន​ខ្សែបណ្តាញភ្នាក់ងារ​ខាង​ក្រៅ​សម្រាប់តាមដានផ្ទៀងផ្ទាត់​អំពីអ្វី​ដែលកើតឡើង​នៅលើ​នាវា​ដែលយើងកំពុងតែ​និយាយនោះ​ទេ។

លោក មេធាវី Hickey បាននិយាយថា “វាហាក់ដូចជាសត្វកញ្ជ្រោងចាំការពារផ្ទះឲ្យមេមាន់យ៉ាងដូច្នោះឯង” ។

លោក មេធាវី Hickey និយាយថាអ្នកដែលនៅរស់រានមានជីវិតបានគឺសម្រាប់តែអ្នកដែលមានធនធាន និងមធ្យោបាយដើម្បីគេចចេញពីនាវានោះ ហើយហោះត្រឡប់ទៅផ្ទះវិញ បន្ទាប់មកពួកគេក៏បំភ្លេចចោលអ្នកដែលបានវំលោភលើរូបកាយរបស់ពួកគេ ជាពិសេសប្រសិនបើអ្នករំលោភនោះគឺជាបុគ្គលិកលើនាវា។

លោក Hickey បានដាក់ពាក្យបណ្ដឹងចំនួនពីរករណីទៅកាន់តុលាការរដ្ឋផ្លរីដាកាលពីខែមករាប្រឆាំងនឹង នាវាទេសចរណ៏ MSC Cruises ដោយបាននិយាយថា “អ្នកដំណើរមានអារម្មណ៍ថាពួកគេកំពុងជាប់នៅក្នុងគុក” ។

អ្នកដំណើរម្នាក់នៅលើនាវាទេសចរណ៏ MSC Meraviglia បានចោទប្រកាន់សមាជិកនាវិកម្នាក់ថាបានរំលោភគាត់កាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៣។

អ្នកដំណើរឈ្មោះនាង Jane Doe ​ត្រូវ​បានគេ “ចាប់រំលោភ​​ទាំង​បង្ខំ” ហើយ​​ត្រូវ​បាននាង​ចោទថា​ “បាន​លិត​មុខ​នាង” និង “បោកនាងយ៉ាង​ចាស់​ដៃទៅ​លើ​គ្រែ” ខណៈ​ដែលនាង​ស្រែក។

នាងបានរត់គេចខ្លួនបន្ទាប់ពី “ខិតខំរើបំរាស់” ហើយសមាជិកនាវិកបានដេញនាងចុះតាមសាលធំហើយរុញនាងផ្ទប់ទៅនឹងជញ្ជាំងដោយ “គំរាមថាគេនឹងត្រឡប់មករកនាងវិញប្រសិនបើនាងរាយការណ៍អំពីគាត់” ។

មានបណ្តឹងផ្សេងទៀតចោទទៅលើក្រុមនាវិកថាមិនបានការពារក្មេងស្រីអាយុ ៦ ឆ្នាំម្នាក់ខណៈពេលដែលនាងនៅក្នុង “ក្លិបតូច” ដែលជាតំបន់កម្សាន្តសម្រាប់កុមារតូចៗរហូតដល់អាយុ ១៧ ឆ្នាំ។

បើយោងតាមពាក្យបណ្តឹង បានឲ្យដឹងថា បុរសដែល “អាយុមិនអាចកំណត់បាន” ចូលទៅក្នុង “ក្លិបតូច” ហើយបានដើរតាមក្មេងស្រីតូចចូលទៅក្នុងបន្ទប់ទឹករួចចាប់នាងគ្រវី។

“បុគ្គលិកនាវិក បានបណ្តោយឲ្យអ្នកដំណើរប្រុសម្នាក់នេះ ចូលបន្ទប់ទឹកជាច្រើនដង ខណៈ A.K. ​នៅ​ម្នាក់​ឯងជាហេតុបណ្តាលឲ្យនាង​រង​គ្រោះ​។

លោក​បាន​ចោទប្រកាន់បុរសនោះ​ថា​បាន​ប៉ះពាល់តំបន់ឯកជន​របស់​នាង​ហើយអូសនាងចេញ​ពី​បន្ទប់​ទឹក​៕

ប្រភព៖ Fox News