ព័ត៌មានជាតិ

ថ្ងៃសែ្អកអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធី ភ្ជាប់ស្ពានអាកាសព្រះមុនីវង្សថ្មី

ដោយ៖វិចិត្រ
ភ្នំពេញ៖ថ្ងៃស្អែកទី២៩ ខែមករាឆ្នាំ២០២៤ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញជាគណៈអធិបតីក្នុងពិធី ភ្ជាប់ស្ពានអាកាសព្រះមុនីវង្សថ្មី។

ការតភ្ជាប់ស្ពាននោះនៅត្រង់ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស-មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ “ផ្លូវ២៧១”។ នេះជាការបញ្ជាក់ឱ្យដឹងពីលោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៧ ខែមករាឆ្នាំ២០២៤ ។

លោក កើត ឆែ បានឱ្យដឹងទៀតថា ក្នុងដំណាក់កាលទី១ ការសាងសង់ស្ពានអាកាសព្រះមុនីវង្សថ្មី “ស្ពានអាកាសជាន់ទី២” បច្ចុប្បន្នសាងសង់បានសម្រេចប្រមាណ៨០ភាគហើយ។ តាមផែនការគ្រោងនឹងត្រូវបញ្ចប់នៅចុងខែមីនាឆ្នាំ២០២៤។ ចំណែកដំណាក់កាលទី២ គ្រោងនឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ខាងមុខនេះ។

លោកអភិបាលរងរាជធានីភ្នំពេញបានបន្តថា សមិទ្ធផលថ្មីបន្តបន្ទាប់ទៀត នឹងលេចរូបរាងឡើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕