សន្ដិសុខសង្គម

ចាប់ខ្លួនមន្រ្តីនគរបាលខេត្តស្ទឹងត្រែងជាប់ពាក់ព័ន្ធនាំគ្រឿងញៀន៥គីឡូក្រាម

ដោយ៖ស-សម្បត្តិ
ភ្នំពេញ: ជនសង្ស័យម្នាក់ដែលជានគរបាលផ្នែកចរាចរណ៍ខេត្តស្ទឹងត្រែង និងបក្ខពួកម្នាក់ទៀតត្រូវសមត្ថកិច្ចភ្នំពេញឃាត់ខ្លួនកាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។


សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះប្រាក់ ភិរម្យ មុខរបរជា នគរបាលស្នងការដ្ឋានខេត្តស្ទឹងត្រែងនិងម្នាក់ទៀតឈ្មោះផា វុធថា រស់នៅឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។


សមត្ថកិច្ចបង្ហើបឲ្យដឹងថាកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានសហការជាមួយកម្លាំងការិយាល័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កម្លាំងសាលាខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹង បាន ធ្វើការឃាត់ខ្លួនជនសង្ស័យ ០២នាក់ ដកហូត ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ៥កញ្ចប់ធំ (៥Kg) និងម្សៅកញ្ចប់ពណ៌ស្វាយ​មានអក្សរថៃ លេខ២០២៣ ចំនួន១០០កញ្ចប់តូច ស្រោមអាវុធខ្លី០១ មានគ្រាប់ចំនួន០៦គ្រាប់ និងរថយន្ត០១គ្រឿង ម៉ាកឡិចស៊ីស ៣៣០ ពណ៌ទឹកប៊ិក ផ្លាកលេខ ភ្នំពេញ 2BH 9687 ។


ប្រតិបត្តិការនេះធ្វើឡើងនៅ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១​និង៤០នាទី នៅចំណុចមុខមន្ទីរពេទ្យជោរៃ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕