អន្តរជាតិ

អត្ថាធិប្បាយ ៖ តើអ្នកណានឹងក្លាយជាមហាសេដ្ឋីមានទ្រព្យសម្បត្តិមហាសាលដំបូងគេបង្អស់របស់ពិភពលោក?

ប្រែសម្រួល៖សហការី

របាយការណ៍ថ្មីៗពីអង្គការ Oxfam International បានកត់សម្គាល់លើការព្យាករថានៅក្នុងរយៈពេលមួយទសវត្សរ៍ អ្នកមានបំផុតទាំងប្រាំនៅលើពិភពលោកមានដល់ទៅ ១១៤ ភាគរយ ក្នុងឆ្នាំនេះគឺច្រើនជាងនៅក្នុងឆ្នាំ ២០២០ ។

ផ្លូវ​ដើម្បីឲ្យបាន​ក្លាយ​ជា​មហាសេដ្ឋី​គឺ​លំបាក​ខ្លាំង​ណាស់ រួមមាន​កត្តា​បុគ្គលនិងអាជីវកម្មតាមស្តង់ដា​ម៉ាក្រូសេដ្ឋកិច្ច។ អ្នកទាំងនោះបានតស៊ូឆ្លងកាត់ឧបសគ្គដូចជាអតិផរណាសេដ្ឋកិច្ចធ្លាក់ក្នុងកម្រឹតខ្ពស់ប្រឈមនឹងមុខជំនួញសំខាន់ៗរបស់ពួកគេដែលជារបាំងផ្លូវរកស៊ីរបស់បុគ្គលម្នាក់ៗដែលកំពុងតែខិតខំព្យាយាមឈានឲ្យដល់គោលដៅរកទ្រព្យសម្បត្តិដ៏មាហាសាលរាប់សិបពាន់ពាន់លានដុល្លារ។

រឿងខ្លះគឺវាទាក់ទងនឹងបញ្ហាធម្មជាតិរបស់មនុស្សយើង។ ដូចជាការលេង​​ហ្គេមដែរ​ដែលពេលខ្លះក៏ឮ​ល្បីថាអ្នកនេះឬអ្នកនោះ​​ជិត​ក្លាយ​ជាមហា​សេដ្ឋី។ មានមហាសេដ្ឋីជាច្រើនហាក់ដូចជាមិនសូវចាប់អារម្មណ៍ក្នុងការរកលុយច្រើនជាងការសប្បាយនោះទេ។

  • តើពួកគេត្រូវការធ្វើអ្វីខ្លះដើម្បីឈានឲ្យបានទៅដល់កម្រិតមហាសេដ្ឋីប្រាក់ពាន់លាននោះ?

ឧទាហរណ៍ Jeff Bezos នៅពេលដែលគេសរសេរអំពីគាត់ដែលជាអ្នកមានបំផុតទីពីររបស់ពិភពលោកដែលមានទឹកប្រាក់ ១៧៧ ពាន់លានដុល្លារនោះ គឺគាត់លែងសូវខ្វល់រឿងការងារក្រុមហ៊ុន Amazon ហើយហាក់ដូចជាចំណាយពេលច្រើននៅកន្លែងហាត់ប្រាណទៅវិញ។ មិនមែនចង់ដកពិសោធន៏អ្វីពីទេពកោសល្យរបស់គាត់នោះទេ ក៏ប៉ុន្តែគាត់មិនមានផ្លូវច្បាស់លាស់ដើម្បីរកប្រាក់រាប់ពាន់លានដុល្លារនោះទេ បើទោះបីជាក្រុមហ៊ុនរ៉ុក្កែត Blue Origin របស់គាត់ទទួលបានជោគជ័យយ៉ាងធំធេងយ៉ាងណាក៏ដោយ។

ចំណែកជីវិតគ្រួសាររបស់គាត់ក៏មានផលប៉ះពាល់ចំពោះបញ្ហាទ្រព្យសម្បត្តិផងដែរ។ Bezos, Bill Gates និង Elon Musk ត្រូវបានលែងលះគ្នា នេះជាកត្តាដែលនាំឲ្យមានការកាត់បន្ថយទ្រព្យសម្បត្តិរបស់ពួកគេ។ ទ្រព្យសម្បត្តិរបស់ Walmart ឥឡូវនេះត្រូវបានចែករំលែកក្នុងចំណោមអ្នកស្នងមរតកជាច្រើនរបស់ស្ថាបនិក Sam Walton ។

ការបរិច្ចាគសប្បុរសធម៌ក៏ជាគម្រោងចំណាយមួយថែមទៀតដែលធ្វើឲ្យទ្រព្យសម្បត្តិត្រូវចំណាយដោយគ្មានកំណត់។ លោក Gates ជាមនុស្សដែលគួរឲ្យកោតសរសើរខ្លាំងណាស់គាត់បានប្រគល់ទ្រព្យសម្បត្តិរបស់គាត់ទៅឲ្យមូលនិធិ Gates ដោយមានអំណោយកាន់តែច្រើន។ នោះហើយជាដែនកំណត់សមត្ថភាពរបស់គាត់ក្នុងការឈានដល់ឋានៈមហាសេដ្ឋីពាន់លាន។

គួរ​កត់​សម្គាល់ផងដែរ​ថា មហាសេដ្ឋី​មិនមែនបរិច្ចាគលុយ​​ដោយគ្រាន់​តែ​មាន​ចិត្ត​ស្មោះ​ត្រង់នោះទេប្រសិនបើអ្នកមានប្រាក់រាប់ពាន់លានដុល្លារជួយជាដើមទុនសម្រាប់ការកសាងសង្គមនោះគឺជាការបរិច្ចាគដ៏ច្រើនប្រកបដោយគុណតម្លៃសម្រាប់មនុស្សជាតិទូទៅប្រសើជាជាងប្រើប្រាស់សម្រាប់ឯកជនដែលជាការចំណាយប្រាក់ចោលឥតប្រយោជន៏។ តាមពិតទៅ វាពិបាកក្នុងការចំណាយលុយច្រើនសម្រាប់ឯកជនភាពណាស់ ចំណាយតិចគឺក៏ល្អសម្រាប់ពេញមួយជីវិតនោះ។ ដូច្នេះ​សម្រាប់​អ្នក​មាន​មហាសេដ្ឋីពាន់លាន ការ​បរិច្ចាគ​ប្រាក់​ខ្លះ​ជួយ​ដល់​សុខុមាលភាព​ជា​អតិបរមា បើ​ទោះ​បី​ជា​វា​ធ្វើឲ្យមានការថមថយ​ទ្រព្យ​សម្បត្តិ​ក៏​ដោយ។

នៅពេលខ្លះគម្រោងចំណាយទាំងនោះគឺមិនមែនអស់តែទៅលើសប្បុរសធម៌នោះទេហើយក៏មិនមែនជាប្រភពធនធានសម្រាប់បតែបរិច្ចាគសុទ្ធសាធនោះដែរ។ លោក Musk ដែលមានប្រាក់ ២២២ ពាន់លានដុល្លារបានធ្វើឲ្យគាត់បានក្លាយជាអ្នកមានផុតលេខលើពិភពលោកបានចំណាយ ៤៤ ពាន់លានដុល្លារដើម្បីទិញ Twitter ឥឡូវនេះ X. គាត់ហាក់ដូចជាចង់ធ្វើជាម្ចាស់ Twitter ដើម្បីមានឥទ្ធិពលលើការពិភាក្សានយោបាយ និងវប្បធម៌។ ឥឡូវនេះ Twitter មានតម្លៃតិចជាងអ្វីដែល Musk បានចំណាយសម្រាប់វា ដែលធ្វើឲ្យវាកាន់តែពិបាកសម្រាប់គាត់ក្នុងការរក្សាតំណែងជាជាមហាសេដ្ឋីផុតលេខបន្តទៀត។

ដូច្នេះប្រហែលជាមិនមានអត្ថប្រយោជន៍ផ្ទាល់ខ្លួនជាក់ស្តែងច្រើននោះទេនៅក្នុងការចង់ក្លាយជាមហាសេដ្ឋីពាន់លាននោះហើយប្រសិនបើ​មាន​អ្វី​មួយដែល​ធ្វើ​ឲ្យ​​មហាសេដ្ឋីពាន់លានម្នាក់​ក្លាយទៅ​ជា​គោលដៅ​នយោបាយនោះ។

  • រឿងដែលនឹងកើតឡើងជាយថាហេតុ

បំណងប្រាថ្នាដើម្បីធ្វើពិពិធកម្មគឺជាសក្តានុពលមួយផ្សេងទៀត។ នៅពេលដែលអ្នកមានលុយសន្ធឹកសន្ធាប់ វាជាការសមហេតុផលណាស់ដែលថាដំណឹងនោះនិងលេចឮយ៉ាងទូលំទូលាយ។

ជាឧទាហរណ៍ ហ្គេតស៍ បានលក់ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft នៅដើមដំបូង ដោយសន្មតថាជាការធ្វើពិពិធកម្មដើម្បីលើកកម្ពស់អាជីវកម្ម។ នៅ​ពេល​នោះគាត់ជឿថាគាត់ទំនងជាគិតថាធ្វើបានល្អ​តែជាក់ស្តែងសព្វថ្ងៃនេះ ប្រសិនបើគាត់នៅតែបន្តកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft របស់គាត់លោក Gates ប្រហែលជាកាន់តែសម្បូរបែប។ បើតាម​ការ​ប៉ាន់​ស្មាន​មួយគាត់​នឹង​ក្លាយ​ជា​មហាសេដ្ឋី​ពាន់​ពាន់​លានថ្នាក់ផុតលេខតែផ្ទុយទៅវិញ​សម្មតិកម្ម​នោះ​តម្រូវឲ្យ​មានការជំរុញ​ភាគហ៊ុនMicrosoftឲ្យមានការកើន​ឡើងជា​ថ្មី​។

គ្មាននរណាម្នាក់អាចក្លាយជាមហាសេដ្ឋីពាន់​ពាន់លានថ្នាក់ផុតលេខ​ដោយការធ្វើពិពិធកម្មពេញលេញនោះទេ។ ផ្ទុយទៅវិញ មហាសេដ្ឋីទាំងនោះបានផ្តោតគោលដៅអាជីវកម្មជាចម្បងទៅលើសហគ្រាសមួយចំនួនរបស់ពួកគេហើយបន្ទាប់មកពួកគេអាចនឹងទទួលបានអត្រាការប្រាក់ក្នុងកម្រឹតមួយខ្ពស់។

ក៏ប៉ុន្តែ​ពេញ​មួយ​ជីវិត​របស់​បុគ្គលម្នាក់ៗ វា​គ្មាន​ន័យ​ទេ​ក្នុង​ការ​បន្ត​រកស៊ីទាំង​ប្រថុយ​ប្រថាន​ច្រើនពេក។ វាជាការប្រសើរហើយសម្រាប់ការរកប្រាក់ និងសប្បាយរីករាយជាមួយនឹងការកប្រាក់ដែលប្រកបទៅដោយសុវត្ថិភាពនោះនិងបើកឱកាសឲ្យអ្នកអាចក្លាយទៅជា​មហាសេដ្ឋី​ពាន់​ពាន់​លានថ្នាក់ផុតលេខ។

រចនាសម្ព័ន្ធសារពើពន្ធរបស់រដ្ឋាភិបាលជាច្រើននៅជុំវិញពិភពលោកបានបង្កប់នូវឧបសគ្គបន្ថែមទៀតដែលនៅទីបំផុតនឹងបង្កឲ្យមានការលំបាកក្នុងការប្រកបអាជីវកម្មតាមស្តង់ដាម៉ាក្រូសេដ្ឋកិច្ច។  នៅក្នុងប្រទេសដែលមានទ្រព្យសម្បត្តិច្រើនជាងគេ ទាំងបំណុល និងឱនភាពគឺខ្ពស់ណាស់ ហើយប្រជាជនជាទូទៅមានអាយុកាន់តែច្រើន។ សម្ពាធសារពើពន្ធទាំងនោះអាចនាំឲ្យពន្ធឡើងកាន់តែខ្ពស់ ហើយមិនចាំបាច់ភ្ញាក់ផ្អើលទេប្រសិនបើការដំឡើងពន្ធមួយចំនួនបានធ្លាក់ទៅលើតែក្រុមអ្នកមាននោះ។

ទោះយ៉ាងណាក៏ដោយ នៅតែមិនទាន់មានបុគ្គលណាដែលអាចកំណត់អត្តសញ្ញាណបានថាកំពុងដើរលើផ្លូវចង់ក្លាយជាមហាសេដ្ឋី​ពាន់​ពាន់​លានថ្នាក់ផុតលេខដំបូងបង្អស់របស់ពិភពលោកនៅក្នុងទសវត្សរ៍ចុងក្រោយនេះនៅឡើយទេ។ នៅទីបំផុតគឺអ្នកជៀសមិនរួចពីដើរទៅរកឥណទានពី Federal Reserve ដោយមិនគិតថាអ្នករកប្រាក់បានប៉ុណ្ណានោះទេ៕

ប្រភព៖ Bloomberg/aj