អន្តរជាតិ

តៃវ៉ាន់ប្រទះឃើញយន្តហោះយោធាចិនចំនួន ៣៣ គ្រឿងចូលដែនអាកាសរបស់ខ្លួន

ប្រែសម្រួល៖ស-សម្បត្តិ

តៃប៉ិ៖ នៅថ្ងៃសៅរ៍ ទី២៧ មករានេះ ក្រសួងការពារជាតិក្រុងតៃប៉ិបានប្រកាសថាខ្លួនប្រទះឃើញយន្តហោះយោធាចិន ៣៣ គ្រឿងហោះចូលដែនអាកាសរបស់ខ្លួនក្នុងរយៈពេល ២៤ ម៉ោង ដែលជាការបង្ហាញកម្លាំងដ៏ធំបំផុតនៅជុំវិញកោះមួយនេះក្រោយពេលរៀបចំការបោះឆ្នោតរួច។

ចិន​បាន​ទាមទារចាប់យក​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន ហើយក៏​មិន​ដែល​បោះបង់​ចោល​ការ​ប្រើ​កម្លាំង​ដើម្បី​រឹបអូសយក​កោះ​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​មកនៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួននោះទេ។

នៅមុនការស្ទង់មតិកាលពីថ្ងៃទី ១៣ ខែមករារបស់កោះតៃវ៉ាន់ ទីក្រុងប៉េកាំងបានព្រមានអ្នកបោះឆ្នោតថា បេក្ខជនប្រធានាធិបតី Lai Ching-te ដែលជាអនុប្រធានាធិបតីបច្ចុប្បន្ន ដែលប្រទេសចិនបានហៅថាជា “អ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់” និងនាំមកនូវ “សង្រ្គាមដ៏បង្ហូរឈាម” ប្រសិនបើបេក្ខជនប្រធានាធិបតី Lai Ching-te ត្រូវបានជ្រើសរើសជាមេដឹកនាំតៃវ៉ាន់នោះ។

Lai នៅតែឈ្នះការបោះឆ្នោតសម្រាប់អាណត្តិទី ៣ ដែលមិនធ្លាប់មានពីមុនមកសម្រាប់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ដែលបានច្រានចោលការទាមទារទឹកដីរបស់ចិនជាយូរមកហើយ។

នៅថ្ងៃសៅរ៍ ខ្លួនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថានៅក្នុងរយៈពេល ២៤ ម៉ោងរហូតដល់ម៉ោង ៦ ព្រឹកម៉ោងក្នុងស្រុក ក្រសួងការពារជាតិបានប្រទះឃើញយន្តហោះយោធាចិនចំនួន ៣៣ គ្រឿង និងនាវាកងទ័ពជើងទឹកចំនួន ៧ ដែលកំពុងប្រតិបត្តិការនៅជុំវិញកោះតៃវ៉ាន់។

ហើយយន្តហោះ​១៣​គ្រឿង​បាន​ឆ្លង​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​។

កងកម្លាំងប្រដាប់អាវុធរបស់តៃវ៉ាន់បាន “តាមដានស្ថានការណ៍នេះ និងប្រើប្រាស់យន្តហោះល្បាតតាមអាកាសរួមជាមួយនិងកងនាវាកងទ័ពជើងទឹក និងដំឡើងប្រព័ន្ធមីស៊ីលនៅតាមឆ្នេរសមុទ្រ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពទាំងនេះ”។

ប៉េងប៉ោង​​ចិនជំនួន​ពីរ​ក៏​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ឆ្លង​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​​ផងដែរ។

ការបង្ហាញសាច់ដុំនេះបានកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់សមាជិកសភាអាមេរិកពីរនាក់ទៅកាន់ទីក្រុងតៃប៉ិ ដើម្បីជួបជាមួយប្រធានាធិបតីជាប់ឆ្នោត Lai និងមិត្តរួមតំណែងរបស់គាត់ Hsiao Bi-khim ដែលត្រូវបានរិះគន់ដោយទីក្រុងប៉េកាំងថាជា “អ្នកចង់បង្កើតរដ្ឋឯករាជ្យ”។

លោក Lai ធ្លាប់បាននិយាយក្រៅអំពីបញ្ហានេះថាជាបន្ទាត់ក្រហមសម្រាប់ប្រទេសចិន ដែលហៅខ្លួនគាត់ថាជា “អ្នកបង្កើតឯករាជ្យរបស់តៃវ៉ាន់” ។

ប៉ុន្តែ​លោក​បាន​សម្របសម្រួលគោល​ជំហរ​របស់​លោកថែមទាំងបាន​ប្តេជ្ញាថានឹង​ដើរ​តាម​មាគ៌ា​របស់​ប្រធានាធិបតី Tsai Ing-wen ក្នុង​ការ​រក្សា​ស្ថានភាពឲ្យនៅ​ដដែលហើយបន្តពង្រឹង​សមត្ថភាព​ការពារ​របស់​ខ្លួន។

ក្នុងពេលពីរថ្ងៃបន្ទាប់ពីការបោះឆ្នោត ប្រទេសប៉ាស៊ីហ្វិក Nauru បានប្រកាសថាខ្លួនកំពុងប្តូរទំនាក់ទំនងការទូតរបស់ខ្លួនពីទីក្រុងតៃប៉ិទៅកាន់ក្រុងប៉េកាំងវិញ ដោយកាត់បន្ថយបញ្ជីសម្ព័ន្ធមិត្តខ្លីៗរបស់តៃវ៉ាន់មកត្រឹមដប់ពីរមុខតែប៉ុណ្ណោះ។

ឥស្សរជនម្នាក់ក្នុងចំណោមពួកគេគឺលោក Tuvalu ឥឡូវនេះកំពុងត្រូវបានតាមឃ្លាំមើលយ៉ាងដិតដល់ ខណៈដែលនាយករដ្ឋមន្ត្រីដែលគាំទ្រតៃវ៉ាន់ទើបតែបាត់បង់កៅអីសភានោះ នេះបើយោងតាមលទ្ធផលបោះឆ្នោតដែលចេញផ្សាយនៅថ្ងៃសៅរ៍៕

ប្រភព៖ AFP/gs