សន្ដិសុខសង្គម

ឆេះអាហារដ្ឋាន”ធីតា”នៅក្រុងស្ទឹងត្រែង

ដោយ:សុខុម
ស្ទឹងត្រែង:អាហារដ្ឋានមួយកន្លែងឈ្មោះធីតា នៅចំណុចភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងខេត្តស្ទឹងត្រែង ត្រូវភ្លើងឆេះបណ្ដាលឲ្យខូចខាត សម្ភារអស់ទាំងស្រុងកាលពីម៉ោងជាង១១ថ្ងៃទី ២៧ខែមករាឆ្នាំ២០២៤។


បន្ទាប់ពីមានអគ្គិភ័យនេះមានការជួយអន្តរាគមន៍ពីប្រជាពលរដ្ឋនិងសមត្ថ​កិច្ចផងដែរតែមិនអាចជួយបានទាំងស្រុងនោះទេ។


សមត្ថកិច្ចបញ្ជាក់ថា ម្ចាស់ហាងអាហារដ្ឋាន (ធីតា)ឈ្មោះ ខាត់ ឡុងនី អាយុ៣៨ ឆ្នាំ មុខរបរលាងឡាននិងប្រពន្ធឈ្មោះ ប៉ាច ធីតា អាយុ២៦ឆ្នាំ​មុខរបរលក់ដូរ រស់នៅភូមិឃុំកេីតហេតុខាងលើ។


ករណីនេះបណ្ដាល​ឱ្យភ្លើងឆេះខ្យូស៣គុណ៣ម៉ែត្រចំនួន ៣ខ្យូស, ផ្ទះ៥គុណ១១ម៉ែត្រ ១ខ្នង​សម្ភារមួយចំនួនគិតជាទឹកប្រាក់​ចំនួន៥លានរៀល។មូលហេតុបណ្ដាលមកពីទុស្សេខ្សែភ្លើង។


សូមរំលឹកថា ទីតាំងខាងលើនេះធ្លាប់មានអគ្គិភ័យឆេះរោងម៉ាស៊ីន​កិនស្រូវម្ដងរួចមកហើយកាលពីមុន៕