អន្តរជាតិ

អង់គ្លេស និងអាមេរិកសម្រេចដាក់ទណ្ឌកម្មលើមេដឹកនាំក្រុមហូទី

ប្រែសម្រួល៖ ស-សម្បត្តិ

នៅថ្ងៃព្រហស្បតិ៍ ទី២៥ មករា កន្លងទៅនេះ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានអះអាងថាពួកគេបានដាក់ទណ្ឌកម្មលើឥស្សរជនសំខាន់ៗរបស់ក្រុម ហ៊ូទី ចំនួន៤ នាក់ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាពាណិជ្ជកម្មដែលធ្វើនាវាចរណ៏នៅលើតំបន់សមុទ្រក្រហម។

ការវាយប្រហារដោយក្រុមប្រដាប់អាវុធ ហ៊ូទី ដែលគាំទ្រដោយអ៊ីរ៉ង់បានយាយីដល់ការដឹកជញ្ជូននៅទូទាំងពិភពលោក និងបង្កឲ្យមានការរំខានដល់ការផ្គត់ផ្គង់ដែលនាំឲ្យឈានទៅរកអតិផរណាផ្នែកសេដ្ឋកិច្ចនៅទូទាំងពិភពលោក។ ពួកគេ​បានសម្តែងការ​​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំងចំពោះសង្ក្រាមដែលរាល​ដាលចេញ​ពីជម្លោះរវាង​អ៊ីស្រាអែល និង​ក្រុមសកម្មប្រយុទ្ធ​ហាម៉ាសជាហេតុនាំ​ឲ្យ​តំបន់មជ្ឈិមបូព៌ា​ទាំងមូលមានសភាពរង្គោះរង្គើនិងពោពេញទៅដោយ​អស្ថិរភាពដ៏គួឲ្យភ័យខ្លាចយ៉ាងខ្លាំង។

លោក Mohamed Nasser al-Atifi រដ្ឋមន្ត្រីការពារជាតិរបស់ក្រុម ហ៊ូទី បានឲ្យដឹងថាថ្នាក់ដឹកនាំដែលជាគោលដៅសម្រាប់ទណ្ឌកម្មទាំងនោះមាន មេបញ្ជាការកងនាវាចរបស់ ហ៊ូទី លោក Muhammad Fadl Abd Al-Nabi ប្រធានកងកម្លាំងការពារឆ្នេរសមុទ្ររបស់ ហ៊ូទី Muhammad Ali al-Qadiri និង Muhammed Ahmad al-Talibi របស់ ហ៊ូទី ដែលរដ្ឋាភិបាលក្រុងឡុងដ៍និងក្រុងវ៉ាស៊ីនតោនបានអះអាងថាជាមេដឹងនាំរបស់ក្រុមប្រដាប់អាវុធ ហ៊ូទី ។

សារព័ត៌មជ្ឈិមបូព៌ាក៏បានចេញផ្សាយផងដែរថាខណ:ដែលលោករដ្ឋមន្រ្តីការបរទេសអង់គ្លេសDavid Cameronកំពុងធ្វើទស្សនកិច្ចនៅមជ្ឈិមបូព៌លោកបានធ្វើសេចក្តីថ្លែងការថា”អង់គ្លេសនិងអាមេរិកបាននឹងបន្តផ្តោតលើគោលដៅក្រុមមេដឹងនាំប្រដាប់អាវុធហ៊ូទីជាការឆ្លើយតបចំពោះសកម្មភាពខុសច្បាប់ដែលមិនអាចទទួលយកបានដែលបានយាយីដល់លំហូរនាវាចរណ៏នៅលើតំបន់សមុទ្រក្រហម និងរំខានដល់ការផ្តល់ជំនួយដល់ប្រជាជនយេម៉ែនដែលនាំឲ្យពលរដ្ឋស្លូតត្រង់ទាំងនោះរងគ្រោះដោយសារឥទ្ធិពលនៃការវាយប្រហារទាំងនេះ” ៕

ប្រភព៖ Reuters/fs