អន្តរជាតិ

រដ្ឋអាឡាបាម៉ារបស់អាមេរិកប្រើប្រាស់ឧស្ម័នអាសូតប្រហារជីវិតអ្នកទោសឈ្មោះ Kenneth Eugene Smith ដំបូងគេ

ប្រែសម្រួល៖ ស-សម្បត្តិ

តុលាការឧទ្ធរណ៍សហព័ន្ធបានច្រានចោលការស្នើសុំលើកលែងទោសប្រហារជីវិតជាលើកទីពីររបស់លោក Smith កាលពីថ្ងៃពុធបន្ទាប់មកក៏ត្រូវបានតុលាការកំពូលជម្រះជាលើកចុងក្រោយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។

Kenneth Eugene Smith ត្រូវបានប្រហារជីវិតនៅរដ្ឋ Alabama កាលពីថ្ងៃព្រហស្បតិ៍ (តាមរយៈ REUTERS)

កាលពីពេលមុនគាត់ត្រូវបានរួចជីវិតពីការចាក់ថ្នាំសម្លាប់តាមរយ:ការបញ្ចូលមេរោគទៅក្នុងកោសិកា  មរណៈដូចគ្នាកាលពីឆ្នាំ ២០២២ បន្ទាប់ពីគ្រូពេទ្យគ្រប់គ្រងថ្នាំគីមីដ៏សាហាវនោះបានចាក់ និងព្យាយាមស្វែងរកសរសៃត្រឹមត្រូវជាច្រើនម៉ោងត្រូវបរាជ័យ។

កាលពីដើមសប្តាហ៍នេះ គាត់បានប្រាប់កាសែត The Guardian ថាគាត់ “មិនទាន់រួចរាល់” សម្រាប់ការប្រហារជីវិតតាមរយ:វិធីសាស្រ្តដ៏ចម្រូងចម្រាសនេះនៅឡើយទេ ហើយគាត់កំពុងមានសុបិន្តអាក្រក់នៅមុនថ្ងៃប្រហារជីវិត។

“ខ្ញុំ​នៅ​តែ​ទទួលទោស​ប្រហារ​ជីវិតហើយ​ឥឡូវ​នេះ​គេ​កំពុងព្យាយាម​អនុវត្ត​ម្តង​ទៀត​។ ពួកគេនឹងមិនលើកលែងទោសឲ្យខ្ញុំដោយសារតែរឿងនេះវាបានបង្កឲ្យមានជំងឺស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្តកន្លងមក” បុរសដែលត្រូវបានសម្លាប់បានប្រាប់កាសែតនៅមុនពេលប្រហារជីវិត។

មុន​ពេល​គាត់​ត្រូវបានប្រហារជីវិត គាត់​បាន​ជួប​ជាមួយ​សមាជិក​គ្រួសារ និង​ទីប្រឹក្សា​ខាង​វិញ្ញាណ​របស់​គាត់ គឺ​លោក Jeff Hood ។

សម្រាប់អាហារចុងក្រោយរបស់គាត់ Smith បានចំអកថាមានសាច់អាំង T-bone, hash browns, toast and egg smothered in A1 steak sauce, Hood គាត់បានប្រាប់ Associated Press ។

គាត់ថា “គាត់​ភ័យ​ខ្លាច​ចំពោះ​ទារុណកម្ម​ដែល​អាច​កើត​មាននេះខ្លាំងណាស់។ ប៉ុន្តែគាត់ក៏មានចិត្តស្ងប់ស្ងាត់ផងដែរ។ រឿងមួយដែលគាត់បានប្រាប់ខ្ញុំគឺនៅទីបំផុតគាត់នឹងចាកចេញទៅហើយ” Hood បាននិយាយនៅមុនការប្រហារជីវិត។

ការអនុវត្តឧស្ម័នអាសូតសម្រាប់ការប្រហារជីវិតស្មីតនេះគឺជាលើកទីមួយហើយដែលវិធីសាស្ត្រថ្មីត្រូវបានណែនាំចាប់តាំងពីការចាក់បញ្ចូលមេរោគត្រូវបានប្រើប្រាស់ជាលើកដំបូងក្នុងឆ្នាំ ១៩៨២។

គ្រឿងញៀនដែលប្រើក្នុងការចាក់ថ្នាំសម្លាប់មេរោគបានក្លាយទៅជារឿងពិបាកនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលនាំឲ្យអាឡាបាម៉ាស្វែងរកវិធីថ្មីសម្រាប់ជាមធ្យោបាយជំនួសនៃកិច្ចប្រតិបត្តិការនេះហើយក៏សម្រេចយកឧស្ម័នអាសូតជាជំនួសវិញ។

ឧស្ម័នអាសូតមិនធ្លាប់ត្រូវបានប្រើប្រាស់ដើម្បីសម្លាប់មនុស្សនៅក្នុងសហរដ្ឋអាមេរិករហូតដល់ថ្ងៃព្រហស្បតិ៍ ហើយអាឡាបាម៉ាគ្រាន់តែជារដ្ឋមួយក្នុងចំណោមរដ្ឋចំនួនបីដែលសម្រេចប្រើប្រាស់វាសម្រាប់ការប្រហារជីវិត។

វិធីសាស្ត្រនេះជួនកាលត្រូវបានប្រើដើម្បីសម្លាប់សត្វ ហើយអ្នកជំនាញបានព្រមានថាការប្រើវាលើអ្នកទោសនឹងក្លាយជាវិធីដ៏ឈឺចាប់ និងអមនុស្សធម៌បំផុត។ វិធីសាស្រ្តនេះធ្វើឲ្យអង្គការសហប្រជាជាតិអំពាវនាវឲ្យរដ្ឋអាឡាបាម៉ាបោះបង់ចោលការប្រហារជីវិតលោកស្មីត។

មេធាវីរបស់លោកស្មីតបានប្រកែកថារដ្ឋកំពុងប្រើកូនក្តីរបស់ពួកគេជា “ប្រធានបទសាកល្បង”។ ពួកគេបានអះអាងថា ការប្រហារជីវិតនេះរំលោភ រដ្ឋធម្មនុញ្ញដែលហាមឃាត់ការផ្តន្ទាទោសដ៏ឃោរឃៅ និងមិនធម្មតា ហើយសមនឹងទទួលបានការត្រួតពិនិត្យតាមផ្លូវច្បាប់បន្ថែមទៀត នៅមុនពេលត្រូវបានប្រើប្រាស់ទៅលើអ្នកទោសប្រហារជីវិត។

ចៅក្រមរបស់តុលាការកំពូលលោក Sonia Sotomayor រួមជាមួយចៅក្រមមកបក្សសេរីនិយមពីររូបផ្សេងទៀតបានជំទាស់នៅក្នុងសេចក្តីសម្រេចរបស់តុលាការកំពូល ដោយបានចេញសេចក្តីថ្លែងការណ៏កាលពីយប់ថ្ងៃព្រហស្បតិ៍ថា “តុលាការបានបរាជ័យក្នុងការសម្លាប់ Smith ក្នុងគ្រាដំបូងរបស់ខ្លួន តុលាការរដ្ឋអាឡាបាម៉ាបានសម្រេចយកអ្នកទោសប្រហារជីវិត Smith ជា ‘សត្វជ្រូកហ្គីណេ’ សម្រាប់សាកល្បងវិធីសាស្រ្តប្រហារជីវិតមួយនេះ។ ការអនុវត្តវិធីសាស្រ្តប្រហារជីវិតមួយនេះគឺមិនដែលធ្លាប់មានពីមុនមកទេសូមពិភពលោកបើកភ្នែកមើលផង” ។

 

ស្មីតបានដកដង្ហើមនៅក្នុងឧស្ម័នពុលរហូតដល់គាត់ថប់ដង្ហើម។ សារព័ត៌មាន CBS

លោក Abraham Bonowitz ដែលជាសហស្ថាបនិកនៃ Death Penalty Action បានប្រដូច “ការពិសោធន៍” របស់តុលាការរដ្ឋ Alabama លើអ្នកទោសប្រហារជីវិត Smith ទៅនឹងអ្វីដែលពួក Nazis បានធ្វើចំពោះជនជាតិ Jews ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។

ប្រធានមហាវិទ្យាល័យ American College of Correctional Physicians លោក Jeffrey Keller បានប្រាប់ថា ការប្រហារជីវិតគឺស្រដៀងនឹងការគ្របក្បាលនរណាម្នាក់នឹងថង់ប្លាស្ទិកគឺវាគ្រាន់តែជំនួសដោយការបំពុលជាតិកាបូនឌីអុកស៊ីតហើយអ្នកទោសនឹងស្រូបសារធាតុអាសូតចូលក្នុងខ្លួន។

លោក​បាន​មាន​ប្រសាសន៍​ថា “តាម​ពិត វា​ជា​រឿង​ដដែលៗទេ។

ស្មីតគឺជាអ្នកទោសម្នាក់ក្នុងចំណោមអ្នកទោសពីរនាក់ដែលត្រូវបានកាត់ទោសក្នុងឃាតកម្មចាក់សម្លាប់ប្រពន្ធគ្រូគង្វាលក្នុងឆ្នាំ ១៩៨៨ ។ បុរសម្នាក់ៗត្រូវបានបង់ប្រាក់ចំនួន ១,០០០ ដុល្លារដើម្បីជួឲ្យសម្លាប់នាង Elizabeth Sennett ជាប្រពន្ធគ្រូគង្វាលជំនួសប្តីនាងគ្រូគង្វាលCharles Sennett ដែលចង់បានប្រាក់ធានារ៉ាប់រង។

Elizabeth Sennett ត្រូវបានសម្លាប់ដោយ Smith ក្នុងឆ្នាំ 1988

នាង Sennet ត្រូវ​បាន​គេប្រទះ​ឃើញ​ចាក់​សម្លាប់​នៅ​ក្នុង​ផ្ទះ​របស់​គាត់។ គ្រូគង្វាលក៏បានធ្វើអត្តឃាតមួយសប្តាហ៍បន្ទាប់ពី Sennet បានស្លាប់ ខណៈដែលអ្នកស៊ើបអង្កេតបានតាមប្រមាញ់ Smith ដែលជាជនសង្ស័យ។

កូនប្រុសរបស់ជនរងគ្រោះឈ្មោះ Charles Sennett Jr. បានបំភ្លឺនៅក្នុងបទសម្ភាសន៍ជាមួយ WAAY-TV ថា Smith “ត្រូវតែតបស្នងទៅលើអ្វីដែលគាត់បានធ្វើ” ។

គាត់បានបន្តថា “ហើយ​មនុស្ស​ខ្លះ​នៅ​ទី​នោះ​និយាយ​ថា ‘មែន​ហើយ គាត់​មិន​ចាំ​បាច់​រង​ទុក្ខ​បែប​នោះ​ទេ។ តើគាត់​មាន​បានសួរម្តាយគាត់​ថាតើម្តាយគាត់បាន​រង​ទុក្ខ​យ៉ាង​ណានោះ​ទេនៅមុនពេលស្លាប់ “ កូនប្រុសបានបន្តថា “ពួកគេបានចាក់ទៅលើម្តាយគាត់ជាច្រើនដង“។

អ្នកទោសបួននាក់ត្រូវបានប្រហារជីវិតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៣ ដោយប្រហារជីវិតតាមរយ:ចាក់ថ្នាំសម្លាប់៕