អន្តរជាតិ

ជនជាតិអាហ្រ្វិកខាងត្បូងត្រូវបានកាត់ទោសដាក់គុគ ២ ឆ្នាំពីបទរត់ពន្ធស្នែងរមាស

ប្រែសម្រួល៖ សហការី

កាលពីខែតុលា ឆ្នាំ ២០២២អាជ្ញាធរសិង្ហបុរីបានចាប់ឃាត់ខ្លួនបុរសជនជាតិអាហ្រ្វិកខាងត្បូងម្នាក់ឈ្មោះថា Gumede Sthembiso Joel ពីបទរត់ពន្ធស្នែងរមាស ៣៤,៧ គីឡូក្រាមដោយខុស្បាប់តាមច្រកអាកាសយានដ្ឋាន Change នៃប្រទេសសិង្ហបុរីក្នុងគោលដៅនាំទៅកាន់ប្រទេសឡាវ ។

នៅថ្ងៃសុក្រ ២៦ មករានេះតុលាការសិង្ហបុរីបានកាត់ទោសលោក Gumede Sthembiso Joel ពីវបទរត់ពន្ធស្នែងរមាស ៣៤,៧ គីឡូក្រាមដោយខុសច្បាប់មានតម្លៃប្រហែល ១.២ លានដុល្លារសិង្ហបុរីស្មើនឹង ៨៩៥,៤០០ ដុល្លារអាមេរិដោយរត់ពន្ធតាមច្រកអាកាសយានដ្ឋាន Change សិង្ហបុរីក្នុងគោលដៅនាំទៅកាន់ប្រទេសឡាវ ។

លោក Gumede Sthembiso Joel បានឆ្លើយសារភាពនិងទទទួលស្គាល់ពីទោសកំហុសស្របតាមការចោទប្រកាន់នីមួយៗដូចដែលមានបង្ហាញនូវភស្តុតាងស្នែងរមាសពណ៌សចំនួន ១៨ ដុំ និងស្នែងពណ៌ខ្មៅចំនួន ២ ដុំផ្សេងទៀតយកពីពូជសត្វរមាសដ៏កម្រ អយ្យការបានស្នើសុំឲ្យចៅក្រមវិនិច្ឆ័យទោសដាក់គុកចំនួន ៣៧ ខែក្នុងមួយករណី ដោយសំអាងថាមានករណីពីរប្រភេទផ្សេងគ្នាដោយធៀបទៅនឹងករណីរបស់ Xavier Yap Jung Houn ដែលទើបនឹងកាត់ទោសពីបទសម្លាប់កូនប្រុសខ្លួនពីរនាក់ដែលបានដំណើរការជាប់ៗគ្នា ដោយសារតែការប្រព្រឹត្តបទល្មើសដាច់ដោយឡែកផ្សេងពីគ្នាដែលចៅក្រមវិនិច្ឆ័យគួតែពិចារណា។

ទោះជាយ៉ាងណាក៏ដោយនៅក្នុងថ្ងៃសុក្រនេះ ចៅក្រមស្រុក Eddy Tham បានសម្រេចថា ស្ថានទម្ងន់ទោសគឺខុសគ្នានៅក្នុងករណីនេះ ដោយសារតែ Gumede បាន “ប្រព្រឹត្ត” តែម្តងនៅក្នុងពេលតែមួយក្នុងខណ:ដែលគាត់ត្រូវបានអាជ្ញាធររកឃើញវត្ថុតាងនៅក្នុងប្រអប់ក្រដាសកាតុងទាំងពីរដែលមានស្នែងទាំងពីរប្រភេទខុសគ្នា។

លោកចៅក្រម Tham បានស្រាយបំភ្លឺថា ករណីនេះគឺស្រដៀងទៅនឹងអ្នកជួញដូរគ្រឿងញៀនម្នាក់ ដែលត្រូវបានគេរកឃើញជាមួយនឹងកញ្ចប់ថ្នាំញៀនដែលត្រូវបានវិភាគ ហើយក្រោយមកត្រូវបានរកឃើញថាមានផ្ទុកសារធាតុញៀនច្រើនជាងមួយប្រភេទ។ ចៅក្រមបានពន្យល់ថានៅក្នុងករណីទាំងនោះ ការកាត់ទោសជាធម្មតាត្រូវបានកំណត់ឲ្យដំណើរការក្តីស្របពេលជាមួយគ្នាតែម្តង។

គាត់បានកាត់ទោស Guemede ឲ្យជាប់ទោសស្របគ្នាគឺដាក់គុក​២៤ ខែសម្រាប់ការរត់ពន្ធស្នែងរមាសពណ៌ស និងដាក់គុគ ១៤ ខែសម្រាប់ស្នែងរមាសពណ៌ខ្មៅ។

ចៅក្រម Tham ក៏បានបញ្ជាក់ផងដែរថា Gumede មិនពាក់ព័ន្ធនឹងករណីទទួលបន្តឬការវេចខ្ចប់ស្នែងនោះទេ។

ផ្ទុយទៅវិញ គាត់បានបង្ហាញខ្លួននៅព្រលានយន្តហោះក្នុងប្រទេសអាហ្រ្វិកខាងត្បូង ជាកន្លែងដែលគាត់បានយកទំនិញពីអ្នកសមគំនិតរបស់គាត់ ដែលជាបុរសជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ឈ្មោះ Jaycee Israel Marvatona ។

Gumede អង្គុយនៅក្នុងក្រចកសេះ ហើយស្តាប់ការវិនិច្ឆ័យទោសដោយស្ងៀមស្ងាត់ទាំងបិទភ្នែក

ម្តងម្កាលនៅពេលដែលគាត់ស្តាប់ឮចំណុចផ្សេងគ្នាខ្លះៗ ខណៈដែលមេធាវីរបស់គាត់លោកស្រី Stephania Wong មកពី Rajah & Tann បានធ្វើការតទល់ក្តីជាមួយនឹងតុលាករជំនួសគាត់ដោយផ្ទាល់។

  • ករណីអង្គហេតុ

Gumede មានអាយុ ៣៣ ឆ្នាំបានទាក់ទង Jaycee ជាអ្នកជួញដូរស្នែងរមាសខុសច្បាប់ដើម្បីធ្វើការជួញដូរពួកគេបានផ្លាស់ប្តូរសារលើ WhatsApp ក្នុងការទាក់ទងគ្នាជួញដូរស្នែងរមាស និងលក់ស្នែងទាំងនេះ។

បន្ទាប់ពីមិនអាចរកអ្នករួមដំណើរជាមួយគាត់បានគាត់ក៏សម្រេចចិត្តធ្វើដំណើរទៅកាន់ប្រទេសឡាវដោយឆ្លងកាត់ប្រទេសសិង្ហបុរី Gumede តាមជើងយន្តហោះSingapore Airlines ពីអាហ្វ្រិកខាងត្បូង ហើយបានឆ្លងកាត់ប្រទេសសិង្ហបុរីនៅក្នុងខែតុលាឆ្នាំ ២០២២ ។

នៅ១៥នាទីមុនពេលជើងហោះហើររបស់គាត់ត្រូវចាកចេញទៅកាន់ប្រទេសឡាវហើយគាត់នឹងត្រូវបានចាកចេញពីមន្ត្រីត្រួតពិនិត្យឥវ៉ាន់នៅអាកាសយានដ្ឋាន Changi អាជ្ញាធរក៏បានប្រទះឃើញសរីរាង្គរាងដូចស្នែងនៅក្នុងប្រអប់ក្រដាសកាតុងទាំងពីររបស់គាត់។គាត់ត្រូវបានអាជ្ញាធរ​សិង្ហបុរី ​ឆែកឆេរ​ក្នុងប្រអប់ក្រដាសកាតុងទាំងពីរ​ដែលមានដាក់​ស្នែងរមាសនៅក្នុងនោះ។

បន្ទាប់មក Gummed ត្រូវ​បាន​គេ​នាំ​ទៅ​កាន់បន្ទប់​​ឆែកឆេរដាច់ដោយឡែក​ដែលនៅប្រអប់ទាំងនោះ​ត្រូវ​បាន​បើក​នៅ​ចំពោះ​វត្តមាន​របស់​គាត់ ដោយ​បង្ហាញពី​ស្នែង​រមាស​ចំនួន ២០ ដុំ។

ការវិភាគ DNA បាន​បង្ហាញ​ថា ស្នែង​បាន​មក​ពី​សត្វ​រមាសប៉ែក​ខាង​ត្បូង​ចំនួន ១៥ ក្បាល និង​រមាស​ខ្មៅ​មួយ​ក្បាល។ ក្នុងចំណោមស្នែងទាំងនោះ គំរូត្រូវបានភ្ជាប់ទៅនឹងសត្វរមាសញីចំនួន ១១ ក្បាល ដែលការបន្តពូជរបស់ពួកគេអាចត្រូវបានបញ្ចប់ដោយសារការប្រមាញ់យកស្នែង។

ស្នែង​ដែល Jaycee ម្ចាស់ដើមបាន​ទិញ​ពី​អ្នក​ប្រមាញ់​ដោយខុស​ច្បាប់​នៅ​អាហ្វ្រិក​ខាង​ត្បូង​ត្រូវ​បាន​គេ​ដាក់​លក់​ទៅ​ឲ្យមនុស្ស​ម្នាក់​ដែល​គេ​ស្គាល់​ថា Jimmy នៅក្នុង​ប្រទេស​ឡាវតាមរយ: Gummed ។

ចំពោះការនាំយកប្រភេទសត្វជិតផុតពូជដោយគ្មានច្បាប់អនុញ្ញាត Gummed អាចជាប់គុករហូតដល់ ២ ឆ្នាំក្នុងមួយបទល្មើស ដោយពិន័យជាប្រាក់រហូតដល់ ៥០,០០០ដុល្លារសិង្ហបុរីក្នុងមួយប្រភេទ ឬទាំងពីរ៕

ប្រភព៖ CNA/ll(mi)