សន្ដិសុខសង្គម

ច្រកអន្តរជាតិប៉ោយប៉ែតបញ្ជូនថៃ២៩នាក់លួចឆ្លងដែនខុសច្បាប់ចេញពីកម្ពុជា

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ប៉ុស្តិ៍ច្រកអន្តរជាតិប៉ោយប៉ែតសហការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសកម្ពុជានូវជនជាតិថៃ២៩នាក់ ក្រោយលួចឆ្លងដែននិងស្នាក់នៅធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា។

ការប្រគល់-ទទួល បានធ្វើឡើងចំនួន២លើកនាថ្ងៃដដែល រួមមាន៖

លើកទី១៖ វេលាម៉ោង០៩៖៥០នាទី ជាមួយស្នាក់ការត្រៀមបណ្តេញចេញខេត្តសៀមរាប ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយដ្ឋាន មានមនុស្សចំនួន២៥នាក់ /ស្រី១៣នាក់។  លើកទី២៖ វេលាម៉ោង១១៖២០នាទី ជាមួយនាកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោក កៅ គីមលី នាយរងផ្នែក មានមនុស្សចំនួន០៤នាក់ /ស្រី០១នាក់។

យោងតាមបញ្ជាលោកឧត្តមសេនីយ៍ទោប្រធាននាយកដ្ឋានច្រកទ្វារទី១ មន្រ្តីប៉ុស្តិ៍បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល ០៥ឆ្នាំ ចំនួន២៦នាក់ /ស្រី១៤នាក់ និង០៣ឆ្នាំចំនួន ០៣នាក់។

បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯកប្រាផារ៉ាត់ ពីនប្រាឌុប( PRAPHARAT PINPRADUB )នាយរងផ្នែក នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត៕