សន្ដិសុខសង្គម

កូនប្រសាបើករថយន្ដដឹកគ្រឿងសំណង់បុកជញ្ជាំងផ្ទះបាក់រលំសង្កត់ពីលើម្តាយក្មេក

ដោយ:សុខុម
តាកែវ:បុរសជាកូនប្រសាបើករថយន្តគ្រឿងសំណង់ជ្រុលទៅបុកទម្លុះជញ្ជាំងផ្ទះបណ្ដាលឱ្យបាក់សង្កត់ពីលើម្ដាយក្មេកដែលកំពុងនៅក្នុងផ្ទះបណ្តាលឲ្យអស់សង្ខារបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី ២៤ ខែ មករាឆ្នាំ២០២៤នៅភូមិក្រាំងអំពិល ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។


ក្រោយមានហេតុការណ៍ខាងលើកើតឡើងសមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យបញ្ជាក់ថារថយន្តបង្កម៉ាក តូយ៉ូតាតាកូម៉ាបើកបរដោយ ឈ្មោះ ទិន ភ័ស អាយុ ៤៣ ឆ្នាំ មិនរងរបួស ទេ ។ចំណែកម្ដាយក្មេក ឈ្មោះ សាំង សារឹមអាយុ ៧៥ឆ្នាំ។


អ្នកបើកបររថយន្តបានប្រាប់សមត្ថកិច្ចថាមូលហេតុដែលបានកើតឡើងដោយសាររថយន្តដឹកសម្ភារជាងសំណង់ធ្ងន់ បើកចូលផ្ទះរបស់ខ្លួន ឡើងដីខ្ពស់ ហួសជ្រុលទៅបុកជញ្ជាំងផ្ទះបាក់សង្កត់ពីលើម្តាយក្មេកបែបនេះទៅ៕