សន្ដិសុខសង្គម

មន្ត្រីនគរបាលជំនាញស៊ើបអង្កេតអន្តរជាតិជប៉ុនជួយពិនិត្យការងារបែបបទចេញ-ចូលនិងម៉ាស៊ីនX-Ray នៅព្រំដែនអន្តរជាតិប៉ោយប៉ែត

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖​ លោកស៊ីណូហារា ហីដេគិ ( Mr SHINOHARA HIDEKI) ប្រធានប្រតិបត្តិការស៊ើបអង្កេតអន្តរជាតិ នៃនាយកដ្ឋានឧក្រិដ្ឋកម្ម អគ្គនាយកដ្ឋានកិច្ចការព្រហ្មទណ្ឌ នៃទីភ្នាក់ងារនគរបាលជាតិជប៉ុន បានមកត្រួតពិនិត្យកន្លែងបំពេញការងារបែបបទចេញ-ចូលនិងម៉ាស៊ីនX-Ray ចំនួន០២គ្រឿងនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

ម៉ាស៊ីនX-Ray នោះជាជំនួយឥតសំណងរបស់ប្រជាជននិងប្រទេសជប៉ុន ជូនដល់ប្រជាជននិងប្រទេសកម្ពុជា ដោយផ្តល់ជូនដល់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

នាឱកាសនោះ លោកវរសេនីយ៍ឯក ចាន់ ស៊ីម៉េតនាយប៉ុស្តីស្តីទី នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានអោយដឹងថា : ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែននេះបានទទួលបដិសណ្ឋារកិច្ចនិងរៀបចំសណ្ដាប់ធ្នាប់ជូនភ្ញៀវជាមន្ត្រីនគរបាលបច្ចេកទេសជប៉ុននេះ។

លោកនាយប៉ុស្តិ៍ស្តីទីបានអោយដឹងថា ការបំពេញការងារបែបបទចេញ-ចូលនិងម៉ាស៊ីនX-Ray( អ៊ិចសារ៉េ )មានសារ:សំខាន់ណាស់សម្រាប់សម្រួលការបំពេញបែបបទចូលនិងចេញពីប្រទេសនិងស្កែនរកទិន្នន័យបែបបទបច្ចេកទេស សន្តិសុខ សុវត្ថិភាព ព្រមទាំងប្រឆាំងបទល្មើសផ្សេងៗ៕