ព័ត៌មានជាតិ

បូកសរុបការងារឆ្នាំចាស់,ទិសដៅឆ្នាំ២០២៤ របស់ក្រុមការងារប្រឆាំងការសម្អាតប្រាក់

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធាន អនុក្រុមការងារក្រុមការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទាន​ភេវកម្មនិង,វឌ្ឍនភាពការងារ និងបញ្ហាប្រឈមពាក់ព័ន្ធ (សបស.ហភ)ខេត្តបន្ទាយមានជ័យ បានចាត់តំណាងឱ្យលោកឧត្តមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ស្នងការរង ផែនការងារនគរបាល​ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានអញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងលើក​ទិសដៅឆ្នាំ២០២៤ របស់ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវកម្ម(បសប.ហភ) ។

កិច្ចប្រជុំតាមកម្មវិធី “Zoom Meeting  “ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារ បសប.ហត ។

លោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អនុប្រធានក្រុមការងារ បស់បហភ និងជាប្រធានក្រុម​ប្រតិបត្តិការផ្ទាល់។និងការអានរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ខ្លួន ។

នេះបើតាមលោកស្នងការរងម្នាក់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យប្រាប់សារព័ត៌មានកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ។

ការចូលប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ផែនការងារ នគរបាលព្រហ្មទណ្ឌ ផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន ផែនការងារ សន្តិសុខ ផែនការងារ ប្រឆាំងបទល្មើសសេដ្ឋកិច្ច  ផែនការងារ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងផែនការងារសេនាធិការ នៅសាលប្រជុំតូចរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ  ។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន នាយកដ្ឋានពាក់ព័ន្ធ លោកស្នងការ ស្នងការរងទាំង២៥ រាជធានី/ខេត្ត ៕