អន្តរជាតិ

ប្រតិបត្តិការបស់សមត្ថកិច្ចឈានទៅដល់ចាប់ខ្លួនមនុស្សពីរនាក់ដែលបន្លំធ្វើជាមន្ត្រីចិនឆបោកនិងជំរិតប្រាក់៤៥ម៉ឺនដុល្លារ

ប្រែសម្រួល៖ ស-សម្បត្តិ

កាលពីថ្ងៃសៅរ៍ ទី២០ មករា ប៉ូលិសបានឲ្យដឹងថាមានបុរសពីរនាក់ដែលមានអាយុ ២១ និង ២៥ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទជាប់ពាក់ព័ន្ធបន្លំធ្វើជាមន្ត្រីចិនដើម្បីប្រព្រឹត្តអំពើចាប់ជំរិតជាដំណាក់កាលៗ។

កងកម្លាំងប៉ូលិសសិង្ហបុរី (SPF) បានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ក្នុងសំណុំរឿងនេះត្រូវបានជនសង្ស័យឆបោកនិងជម្រិតយកប្រាក់ជិត ៤៥០,០០០ ដុល្លារសិង្ហបុរីស្មើនឹង ៣៣៥,៨ ដុល្លារអាមេរិក។

ប៉ូលិសដំបូងបាន​​ទទួល​របាយការណ៍​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា​កាល​ពី​ថ្ងៃ​ពុធថាមានជនរងគ្រោះជាក្មេង​ស្ត្រី​អាយុ ១៩ ឆ្នាំ​ម្នាក់ និង​បុរស​វ័យក្មេងអាយុ ២១ ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​ចាប់​ជំរិត។

ឪពុកម្តាយរបស់ជនរងគ្រោះនៅស្រុកចិន បានទទួលខ្លីបវីដេអូបង្ហាញពីរូបភាពជនរងគ្រោះត្រូវបានគេចងហើយនិងមានសម្លេងជនមិនស្គាល់មុខនិយាយជាភាសាចិនកុកងឺជម្រិតទារប្រាក់ពីឪពុកម្តាយរបស់ជនរងគ្រោះជាថ្នូរនឹងការដោះលែងពួគេទាំងពីរនាក់។

ជន​សង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​រយៈ​ពេល ១២ ម៉ោង​(រូបថត៖ កងកម្លាំងប៉ូលីសសិង្ហបុរី)

ឪពុកម្តាយរបស់ជនរងគ្រោះបានទាក់ទងទៅមិត្តភ័ក្តិរបស់ពួកគេនៅប្រទេសសិង្ហបុរី ដែលជាអ្នករាយការណ៍ពីឧប្បត្តិហេតុនេះទៅប៉ូលីស។ ប៉ូលិស​បាន​តាម​ដាន​ជន​រង​គ្រោះ ហើយ​នៅទីបំផុតប៉ូលិសក៏បាន​រក​ឃើញ​ពួក​គេដែល​កំពុង​នៅក្នុង​ដៃជនដែល​បន្លំ​ខ្លួនធ្វើជា​មន្ត្រី​ចិន។

បើយោងតាមប៉ូលិសសិង្ហបុរី SPFបានឲ្យដឹងថា  ករណីទី១ នារីរងគ្រោះអាយុ ១៩ឆ្នាំ បានទទួលការហៅទូរសព្ទដោយមិនបានស្នើសុំកាលពីថ្ងៃទី ៣១ ខែតុលា តាមប្រភពជនឆបោកដែលក្លែងជាមន្ត្រីអន្តោប្រវេសន៍។ នៅក្នុងពេល​នោះ​នាង​ត្រូវ​បាន​ជនឆបោកទីមួយ​បញ្ជូន​ទៅ​ឲ្យជនឆបោក​ម្នាក់​ទៀត​ដែល​អះអាង​ថា​ជា​ប៉ូលិស​មក​ពីស្រុក​​ចិន។

ជនឆបោកដែលបន្លំធ្វើជាមន្ត្រីចិន​រូប​នោះ​បានក្លែងធ្វើជា​ចោទ​ប្រកាន់នាង​ថា មានព័ត៌មាន​ពិសេស​ថា​នាង​ត្រូវ​បានគេ​ប្រើ​ដើម្បី​ចុះ​ឈ្មោះ​កាត​ធនាគារ​សម្រាប់​សកម្មភាព​លាង​លុយ​កខ្វក់​ក្នុង​ស្រុក​ចិន។

នាង​ក៏​ត្រូវ​បាន​គេ​កុហក់​​ថា ដើម្បី​ជៀស​វាង​ពីការ​ចាប់​ខ្លួន និង​ត្រូវនិរទេសចេញពីសិង្ហបុរី នាង​ត្រូវ​បង់​ប្រាក់​ដើម្បីធានាខ្លួននៅ​ក្រៅ​ឃុំ និង​ដើម្បី​ដោះស្រាយ​រឿក្តី​នេះផងដែរ។ ក្រោយមក នាងក៏បានផ្ទេរប្រាក់ជាង ២៣០,០០០ ដុល្លារសិង្ហបុរី ទៅក្នុងគណនីធនាគាររបស់ជនសង្ស័យដែលបន្លំខ្លួនធ្វើជា “ប៉ូលីសចិន” ។

ជនរងគ្រោះក៏ត្រូវបានជនឆបោកទីមួយប្រាប់ឲ្យរាយការណ៍ទៅ “ជនឆបោកទីពីរដែលបន្លំជាប៉ូលីសមកពីស្រុកចិន” តាមរយៈការហៅជាវីដេអូតាមទូរសព្ទដៃរបស់នាង ៥ ដងជារៀងរាល់ថ្ងៃ ដោយប្រាប់នាងថាគឺជាផ្នែកមួយនៃការស៊ើបអង្កេតដែលកំពុងបន្ត។

នៅដើមខែមករា ជនឆបោករូបនេះបានសុំឲ្យនាងសហការក្នុងការស៊ើបអង្កេតដោយថតវីដេអូដែលខ្លួននាងត្រូវបានចង ហើយធ្វើពុតថានាងត្រូវបានគេចាប់ខ្លួន។ នាងត្រូវបានគេប្រាប់ថាវីដេអូនេះនឹងត្រូវប្រើដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីអំពើឆបោក។

រូបថតអេក្រង់ពីវីដេអូដែលបង្ហាញពីការចាប់ជំរិតជាដំណាក់កាលៗ (រូបភាព៖ កម្លាំងប៉ូលិសសិង្ហបុរី)

ជនឆបោកបានរៀបចំថតជាវីដេអូ ដោយសម្រាប់ការថតដោយជនឆបោកទីពីរអាយុ ២៥ ឆ្នាំ ម្នាក់ទៀតជាអ្នករៀបចំសម្រាប់ការថតឆុតឆាកនេះហើយក៏បានធ្វើសកម្មភាពក្លែងជាចាប់ជំរិតដោយយកកាំបិត គុគរី ភ្ជង់មកលើនារីរងគ្រោះ ដើម្បីធ្វើឲ្យសកម្មភាពក្លែងជាចាប់ជម្រិតនេះឲ្យកាន់តែមានភាពទាក់ទាញនិងជឿជាក់ថាវាពិតប្រាកដមែន។

នៅប្រហែលមួយសប្តាហ៍ក្រោយមក ជនឆបោកបានកុហក់នារីរងគ្រោះឲ្យនៅដាច់ដោយឡែកក្នុងផ្ទះមួយដោយកុហក់ថាដើម្បីរក្សាសុវត្ថិភាពឲ្យនាងករណីត្រូវបានរៀបចំឡើងដោយជនឆបោកទីពីរអាយុ ២៥ ឆ្នាំដដែល ហើយហាមមិឲ្យនាងទាក់ទងជាមួយអ្នកដទៃ រួមទាំងឪពុកម្តាយរបស់នាងផងដែរ ដើម្បីជួយសម្រួលដល់ការស៊ើបអង្កេតរបស់ពួកគេ។ហើយ​នៅ​ទី​បំផុតនារីរងគ្រោះអាយុ១៩ឆ្នាំរូបនេះ ​ត្រូវ​បានកម្លាំងប៉ូលិសសិង្ហបុរី SPF ​រក​ឃើញនាង។

ចំណែកនៅក្នុង ករណីទី២ គឺជនរងគ្រោះ ភេទប្រុស អាយុ ២១ឆ្នាំ បានទទួលទូរសព្ទហៅចូលដោយមិនមានការស្នើសុំមួយ កាលពីដើមខែវិច្ឆិកា ដោយកុហក់គាត់ឲ្យទៅជួបមន្ត្រីចិនក្លែងក្លាយជា ICAមកពីស្រុកចិន ហើយជនឆបោកបន្តកុហក់គាត់ថាគាត់ត្រូវបានមន្ត្រីចិន ICAនេះ រាយការណ៍ថាជនរងគ្រោះត្រូវបានគេប្រាប់មន្ត្រីចិន ICA ថាគាត់មានលេខទូរសព្ទចិនដែលជាប់ទាក់ទងនឹងការរីករាលដាលនៃពាក្យចចាមអារ៉ាមដែលទាក់ទងនឹង COVID-19 នៅក្នុងប្រទេសចិន។

បន្ទាប់មកគាត់ត្រូវបានជនឆបោកទីមួយក៏បញ្ជូនគាត់ទៅកាន់ជនឆបោកទីពីរម្នាក់ទៀតដែលបន្លំខ្លួនធ្វើជាប៉ូលីសមកពីស្រុកចិន ដែលជនឆបោកទីមួយបានកុហក់គាត់នៅមុនពេលមកជួបជនឆបោកទីពីរនេះថាប៉ូលីសចិនបានចោទប្រកាន់គាត់ពីបទពា់ព័ន្ធនិងសកម្មភាពលាងលុយកខ្វក់។

ជនឆបោកទាំងពីរនាក់បានរៀបចំសម្តែងដូចគ្នានិងករណីទីមួយដែរ គឺជនរងគ្រោះជាបុរសម្នាក់នោះក៏ត្រូវគេបោកប្រាស់ថាឲ្យគាត់រាយការណ៍ទៅ “ប៉ូលីសចិន” តាមរយៈសារ និងការហៅជាវីដេអូតាមកម្មវិធីផ្ញើសារនៅលើទូរសព្ទរបស់គាត់ចំនួនប្រាំដងក្នុងមួយថ្ងៃដើម្បីសហការក្នុងការស៊ើបអង្កេត។

បន្ទាប់មក ជនរងគ្រោះត្រូវបានគេបោកប្រាស់ឲ្យផ្ទេរប្រាក់ប្រហែល ២១៥,០០០ដុល្លារសិង្ហបុរី ទៅគណនីធនាគារដែលផ្តល់ដោយជនឆបោក ក្រោមលេសថា ដើម្បីធានាខ្លួននៅក្រៅឃុំ។

កាលពីដើមខែមករា ជនឆបោកក៏បានសុំឲ្យបុរសរងគ្រោះថតវីដេអូដោយធ្វើជាក្លែងចងខ្លួនគាត់ និងសម្តែងថាគាត់ត្រូវបានគេចាប់ជម្រិត ដោយកុហក់គាត់ថាជាការសម្តែងដើម្បីអប់រំអំពីអំពើឆបោក។

វត្ថុ​តាង​ដែល​ប្រើ​ក្នុង​វីដេអូ​ត្រូវ​បាន​រឹបអូស។ (រូបភាព៖ កម្លាំងប៉ូលិសសិង្ហបុរី)

ដូចគ្នានឹងករណីទីមួយដែរគឺជនសង្ស័យ​អាយុ​២៥​ឆ្នាំម្នាក់​បាន​រៀបចំឈុតឆាកសម្តែងក្នុង​ការក្លែងធ្វើជា​ចាប់​ជំរិត​ដោយ​យក​កាំបិត​គុ​គ​រី​ភ្ជង់ទៅ​លើ​បុរស​រង​គ្រោះ​ហើយ​គម្រាមទារ​ថ្លៃ​លោះខ្លួន ។ តាមការពិនិត្យរបស់ប៉ូសិសឃើញថាជនរងគ្រោះ​មាន​ស្នាម​ជាំពាស​ពេញ​ខ្លួន​។ក្រោយ​មក​ជន​ឆបោក​បាន​ប្រាប់​ជន​រង​គ្រោះ​ឲ្យនៅ​ដាច់​ដោយ​ឡែក​ក្នុងផ្ទះដែលជួល​ដោយ​ជនឆបោក ហើយ​នៅ​ទី​បំផុតជនរងគ្រោះដែលជាបុរសអាយុ​២១​ឆ្នាំ ​ត្រូវ​បានកម្លាំងប៉ូលិសសិង្ហបុរី (SPF) ​រក​ឃើញគាត់។

ជនរងគ្រោះទាំងពីរនាក់មិនបានដឹងថា ជនឆបោកបានផ្ញើខ្លីបវីដេអូដែលជនឆបោកបានកុហក់ថាជាការសម្តែងដើម្បីអប់រំអំពីអំពើឆបោកទៅឲ្យឪពុកម្តាយរបស់ពួកគេបានឃើញ ដើម្បីជម្រិតទារប្រាក់លោះនោះទេ។

យោងតាម​ការ​ស៊ើបអង្កេត​បឋមប៉ូលិសសិង្ហបុរី SPF​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះទាំង​២​នាក់​នេះ​បាន​ធ្វើតាម​ការបោកប្រាស់​របស់​ជន​ឆបោក​ទាំងអស់។ ជនឆបោកបានផ្តូរ​ទូរសព្ទ​របស់​ជនរងគ្រោះ​ជាមួយនឹង​ទូរសព្ទដៃ​ថ្មី និង​ស៊ីម​កាតថ្មី ដើម្បី​បិទបាំងមិន​ឲ្យនរណាម្នាក់​ទាក់ទង​ជនរងគ្រោះ​បាន​ក្រៅពីពួគេដែលជាជន​ឆបោក​។

វត្ថុ​តាងដែលរឹបអូសបានមាន​ដូច​ជា កាំបិទគុគ​គ្រី និង​ខ្សែ​ចងដែល​ប្រើ​ប្រាស់ក្នង់ការថត​វីដេអូ​ចំណែកការ​ស៊ើបអង្កេត​របស់​ប៉ូលិស​កំពុង​បន្ត​ទៅតាមនីតិវិធី​។

ប៉ូលិសបានក្រើនរំលឹកដល់សាធារណជនថា ភ្នាក់ងារអនុវត្តច្បាប់នៅក្រៅប្រទេសមិនមានយុត្តាធិការនៅក្នុងប្រទេសសិង្ហបុរីទេ។ ពួកគេមិនអាចធ្វើប្រតិបត្តិការ ចាប់ខ្លួននរណាម្នាក់ ឬស្នើសុំជំនួយដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលសិង្ហបុរីនោះទេ។

ប៉ូលីសសិង្ហបុរី SPF បាននិយាយថា “ប៉ូលីសប្រកាន់គោលជំហរយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងជនណាម្នាក់ដែលមានជាប់ពាក់ព័ន្ធនឹងអំពើបោកប្រាស់ បើទោះបីជាដោយចេតនា ឬដោយអចេតនាក៏ដោយ ហើយពួកគេនឹងត្រូវបានបង្រ្កាបស្របតាមច្បាប់យ៉ាងម៉ឺងម៉ាត់ “។

ជនដែលត្រូវបានរកឃើញថាមានពិរុទ្ធភាពពីបទក្លែងបន្លំអាចត្រូវជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ និងពិន័យជាប្រាក់ ខណៈដែលអ្នកដែលត្រូវបានរកឃើញថាមានពិរុទ្ធភាពពីបទប្រើប្រាស់អាវុធអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ និងយ៉ាងហោចណាស់ត្រូវវាយនឹងថ្នាំងអំពៅចំនួន ៦ ដងផងដែរ៕

ប្រភព៖ CNA/ec(g)