សន្ដិសុខសង្គម

ចុះហាមឃាត់ពលរដ្ឋសាងសង់ផ្ទះលើដីចំណីផ្លូវជាតិនិងផ្លូវដែកនៅស្រុកមង្គលបូរី

ដោយៈបន្ទាយ

បន្ទាយមានជ័យ៖ មន្ត្រីក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានចុះហាមឃាត់ការសាងសង់សំណង់របស់ពលរដ្ឋលើដីចំណីផ្លូវ ជាតិនិងផ្លូវដែល ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ឃុំមួយចំនួននៃស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ក្នុងនោះក៏មានកិច្ចសហការនឹងមន្ត្រីអាជ្ញាធរឃុំ ស្រុក ព្រមទាំងកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៅស្រុកមង្គលបូរីផងដែរ ។

មន្ត្រីអោយដឹងថា : ជាក់ស្តែងគឺផ្លូវជាតិលេខ៥ បួនគន្លងដែលអភិវឌ្ឍន៍អោយប្រសើរឡើងឆ្លងកាត់ភូមិសាស្ត្រស្រុកមង្គលបូរីត្រូវបានរួចរាល់និងសម្ពោធដាក់អោយប្រើប្រាសរួចហើយដែរ។

ហេតុនេះ រាល់សំណង់រងផលប៉ះពាល់,ក៏ត្រូវបានដោះស្រាយសំណងពីរដ្ឋរួចរាល់ហើយ។

ហេតុនេះ រាល់ការសាងសង់ថ្មីដែលប៉ះពាល់គឺខុសច្បាប់ទាំងស្រុង ហើយមិនត្រឹមតែមិនដោះស្រាយសំណងទេ បុគ្គលទាំងឡាយប្រឈមនឹងចាប់ផាកពិន័យធ្ងន់ធ្ងរ ហើយត្រូវកាត់ទោសជាប់គុកថែមទៀត។

ចំណែកផ្លូវដែកវិញ ដែលភាគច្រើនក្នុងភូមិសាស្ត្រនេះ  វាស្ថិតនៅប្រប ហើយកៀកនឹងផ្លូវជាតិលេខ៥ ក៏ត្រូវបានដោះស្រាយសំណងផលប៉ះពាល់អស់ភាគច្រើនហើយដែរ៕