សេដ្ឋកិច្ច

ការនាំចេញទុរេនរបស់ថៃទៅចិនបានធ្លាក់ចុះខណ:វៀតណាមនិងហ្វីលីពីនដើតួនាទីជំនួស

ប្រែសម្រួល៖ សហការី

កាលពីឆ្នាំមុនការនាំចូលទុរេនរបស់ចិនបានកើនឡើង តែផ្ទុយទៅវិញប្រទេសថៃដែលជាអ្នកផ្គត់ផ្គង់ទុរេនរបស់ចិនដ៏ធំជាងគេបាននឹងកំពុងតែបាត់បង់ចំណែកទីផ្សារនាំចូលទុរេនទៅកាន់ប្រទេសចិនដែលជាអ្នកទទួលទិញផ្លែឈើមកពីតំបន់ត្រូពិចដ៏ធំជាងគេលើពិភពលោក។ គឺដោយសារតែឥឡូវនេះចិនបានបើកឱកាសឲ្យវៀតណាមនិងហ្វីលីពីនប្រកួតប្រជែងលើទីផ្សារនាំចូលទុរេនទៅកាន់ប្រទេសខ្លួន។

យោងតាមទិន្នន័យរបស់ដ្ឋបាលសាធារណ:របស់ប្រទេសចិនបានបង្ហាញឲ្យឃើញថា នៅក្នុងឆ្នាំ ២០២៣ ចិនបាននាំចូលទុរេនចំនួន ១.៤ លានតោន គឺកើនឡើង ៦៩ ភាគរយបើធៀបនឹងឆ្នាំមុនៗ។

ចំណែកការនាំចូលពីប្រទេសថៃបានធ្លាក់ចុះពី ១០០ ភាគរយមកនៅត្រឹម ៩៥.៣៦ ភាគរយនៅក្នុងឆ្នាំ ២០២១ ហើយនៅមួយឆ្នាំក្រោយមករហូតមកដល់ឆ្នាំ២០២៣ក៏បានធ្លាក់ចុះដល់ ៦៧.៩៨ ភាគរយ ។

វៀតណាម​បាន​ដណ្តើមចំណែកទីផ្សារនាំចូលពី​ថៃ​បន្ទាប់ពី​ចិន​បាន​ចាប់ផ្តើម​បើកឱកាសឲ្យ​ក្រុមហ៊ុន​នាំចេញ​របស់​វៀតណាម​នាំចូល​ទុរេន​ស្រស់ទៅកាន់ប្រទេសខ្លួនតាំងពី​ឆ្នាំ ២០២១កន្លងមក។

នៅមុនឆ្នាំ២០២១ការនាំចេញទុរេនរបស់វៀតណាមទៅកាន់ប្រទេសចិនគឺស្ថិតនៅក្នុងកម្រឹតដ៏ទាបបំផុតដោយមានចំនួនត្រឹមតែ ៤.៦ ភាគរយដែលមានតម្លៃសរុបត្រឹមតែ ១៨៨.១ លានដុល្លារ។ តែនៅក្នុងឆ្នាំ ២០២២ រហូតមកដល់ឆ្នាំ២០២៣កន្លងទៅនេះ ការនាំចេញទុរេនរបស់វៀតណាមបានកើនឡើងដល់ ៣១.៨ ភាគរយ ដែលមានតម្លៃសរុបដល់ទៅ ២.១ ពាន់លានដុល្លារអាមេរិក។

អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិបានប្រកាសឲ្យដឹងថា ការនាំចេញផ្លែឈើរបស់វៀតណាមនៅលើទូទាំងពិភពលោកបានឈានដល់ ៤.៩ ភាគរយនៃបរិមាណសរុបនៅក្នុងឆ្នាំ ២០២២ ក្នុងទំហំ ៤០.៨៨ លានគីឡូក្រាម អង្គការនេះបញ្ជាក់ថាចំណែកហ៊ុននៅលើទីផ្សាររបស់វៀតណាមគឺតិចជាង ១ ភាគរយកាលពីឆ្នាំមុន និងសូន្យភាគរយនៅមុនឆ្នាំ២០២២។

យោងតាមនាយកដ្ឋានព័ត៌មានរបស់វៀតណាមបានព្យាករកាលពីសប្តាហ៍មុនថានឹងមានកំណើនដល់ ៣.៥ ពាន់លានដុល្លារអាមេរិកសម្រាប់ចំណូលដែលបានមកពីការនាំចេញទុរេននៅក្នុងឆ្នាំនេះដែលបានកើនឡើងដល់ ៥៥ ភាគរយបើធៀបនឹងឆ្នាំមុនហើយបាននាំមុខគេនៅលើទីផ្សាររបស់ចិន។

HSBC បាននិយាយនៅក្នុងរបាយការណ៍ស្រាវជ្រាវមួយកាលពីឆ្នាំមុនថាវៀតណាមនាំចេញទុរេនទៅកាន់ប្រទេសចិនបានដល់ទៅជាង ៩០ ភាគរយ។

ទុរេន​បាន​ក្លាយ​ជា​វត្ថុ​ដ៏មានតម្លៃ​សម្រាប់ពលរដ្ឋចិន​វណ្ណៈ​កណ្តាល​ បើទោះបីជាមានអ្នកខ្លះមិនចូលចិត្តក្លិនរបស់វាក៏ដោយ ក៏ផ្លែឈើដែលមានបន្លានេះនៅតែមានតម្លៃខ្ពស់លើទីផ្សារចិន ហើយអ្នកកាន់សាសនាជាច្រើនបានហៅវាថាជា “ស្តេចផ្លែឈើ” ។

អ្នកវិទ្យាសាស្ត្រនយោបាយនៅសកលវិទ្យាល័យ Fulbright ប្រទេសវៀតណាមលោក Nguyen Thanh Trung បាននិយាយថា កសិករវៀតណាមជាច្រើនបាននាំគ្នាដាំដំណាំឡើងវិញ និងទិញឧបករណ៍ថ្មីៗដើម្បីប្តូរទៅដាំទុរេន។

លោក Nguyen បាន​បន្ថែម​ថា​៖ “ កសិករ​វៀត​ណាម​ដឹង​ពី​របៀប​ផ្លាស់ផ្តូរ​ដំណាំ និង​ពន្យារ​ការ​ប្រមូល​ផល​”។ លោក​បន្ត​ថា​៖ “ទុរេន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ដំណាំ​សាច់ប្រាក់​នៅ​ប្រទេស​វៀតណាម ហើយ​វា​អាច​នាំ​មក​នូវ​អត្ថប្រយោជន៍​ជាច្រើន៉ ហើយកសិករដឹងពីរបៀបបង្កើនឱកាសសម្រាប់ពួកគេ”។

ប្រទេសហ្វីលីពីនក៏បានទទួលចំណែកទីផ្សារផងដែរ កាល​ពី​មួយ​ឆ្នាំ​មុននៅ​ក្នុង​ខែ​នេះ។ ប្រទេស​ចិន​បាន​បើកឱកាសឲ្យ​ហ្វីលីពីន​ចាប់​ផ្តើម​នាំ​ចូល​ផ្លែ​ទុរេន​​ស្រស់ ដែល​មានដាំយ៉ាង​ច្រើន​នៅ​លើ​ដី​ភ្នំភ្លើង​ភ្នំ Apo លើកោះ Mindanao ភាគ​ខាង​ត្បូងនៃប្រទេសហ្វីលីពីន៕

ប្រភព៖ South China Morning Post/rl