កីឡា

អ្នកចាំទីMilan អំពាវនាវឱ្យមានការដាក់ទណ្ឌកម្មប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍

ប្រែសម្រួល៖ បញ្ញា

អ្នកចាំទី Mike Maignan របស់ក្លិប AC Milan បាននិយាយបន្ទាប់ពីគាត់ចាកចេញពីទីលានប្រកួតយ៉ាងខ្លីក្នុងការតវ៉ាអំឡុងពេលទទួលជ័យជម្នះ 3-2 ក្នុងការប្រកួត Serie A នៅ Udinese កាលពីថ្ងៃសៅរ៍ថា ការដាក់ទណ្ឌកម្មខ្លាំងត្រូវតែអនុវត្តដើម្បីប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍។

Maignan បានដាស់តឿនដល់អាជ្ញាកណ្តាល មុនពេលចាកចេញពីទីលាន ដោយសារការស្រែកជេរប្រមាថ ពីអ្នកគាំទ្រក្នុងតំបន់ នេះបើយោងតាមសារព័ត៌មានអ៊ីតាលី៕

ប្រភព: Reuters