អន្តរជាតិ

អតីតពេទ្យម្នាក់ត្រូវចាប់ខ្លួនក្រោមការចោទប្រកាន់ថាបានប្រើព័ត៌មានលម្អិតក្នុងកាតធនាគាររបស់អ្នកជំងឺរកប្រាក់បាន១២,០០០ ដុល្លារ

ប្រែសម្រួល៖សហការី

អតីតគ្រូវពេទ្យម្នាក់អាយុ ២៣ ឆ្នាំត្រូវបានចាប់ខ្លួននៅថ្ងៃអាទិត្យ ទី២១ មករានេះ បន្ទាប់ពីគាត់បានប្រើប្រាស់ព័ត៌មានលម្អិតក្នុងកាតធនាគាររបស់អ្នកជំងឺក្រោមការមើលថែរបស់គាត់ដោយគ្មានការអនុញ្ញាត។

ប៉ូលិសបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃអាទិត្យ ទី២១ មករា ថាបុរសនោះជាគ្រូពេទ្យរបស់ស្ថាប័ន Woodlands ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសាធារណ:ឈ្មោះថា Ng Teng Fong (NTFGH) ។

យោងតាមរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ នៅពេលដែលជនរងគ្រោះបានរកឃើញប្រតិបត្តិការដែលមិនមានការអនុញ្ញាតជាច្រើនបានធ្វើឡើងដោយប្រើព័ត៌មានលម្អិតចេញពីកាតធនាគាររបស់គាត់។

តាមការស៊ើបអង្កេតបឋម ជនរងគ្រោះបានស្វែងរកការព្យាបាល ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្តបន្ទាប់។

ប៉ូលិសបាននិយាយថា “ជនរងគ្រោះភ្ញាក់ពីដំណេកក៏ឃើញមនុស្សមិនស្គាល់មុខម្នាក់ កំពុងតែរើរបស់របរផ្ទាល់ខ្លួនរបស់គាត់ ប៉ុន្តែគាត់មិនអាចឆែកឆេររបស់របររបស់គាត់បាននោះទេហើយគាត់ក៏មិនអាចចាប់ខ្លួនជនមិនស្គាល់មុខនោះបានដែរព្រោះគាត់ស្ថិតក្នុងស្ថានភាពងងុយដេកខ្លាំងពេក”។

ការស៊ើបអង្កេតបានបង្ហាញថាបុរសនោះមាន “បទល្មើសស្តីពីការរំលោភលើទំនុកចិត្តក្នុងនាមជាបុគ្គលិករបស់ស្ថាប័នសុខាភិបាល” ដោយលួចយកព័ត៌មានលម្អិតចេញពីកាតធនាគាររបស់អ្នកជំងឺដែលស្ថិតនៅក្រោមការថែទាំនិងព្យាបាលរបស់គាត់។

គាត់បានចូលទៅប្រើអាខោនធនាគារទូរសព្ទរបស់ជនរងគ្រោះដែលមានសម្គាល់អត្តសញ្ញាណធនាគាររបស់ជនរងគ្រោះ និងបានប្រព្រឹត្ត “បទល្មើសជាច្រើន” ដូចជាប្រើប្រាស់ព័ត៌មានដែលលួចបាន។

ប៉ូលិសបាននិយាយថា “ការស៊ើបអង្កេតបន្ថែមទៀតបានបង្ហាញថាគ្រូវពេទ្យរូបនេះក៏ត្រូវបានចោទប្រកាន់ផងដែរនៅក្នុងករណីស្រដៀងគ្នាផ្សេងទៀតដែលពាក់ព័ន្ធនឹងជនរងគ្រោះដែលជាអ្នកជំងឺរបស់មន្ទីរពេទ្យជាមួយនឹងការខាតបង់ប្រាក់សរុបចំនួនជាង ១២,០០០ ដុល្លារសិង្ហបុរី” ។

តុលាការនិងធ្វើការចោទប្រកាន់គាត់នៅថ្ងៃចន្ទខាងមុខនេះ ពីបទបទល្មើសក្លែងបន្លំនិងការលួចចូលប្រើប្រាស់អាខោនធនាគារដោយគ្មានការអនុញ្ញាត ក្នុងចេតនាលួចប្រាក់។

គ្រូពេទ្យនេះក៏នឹងត្រូវចោទប្រកាន់ពីបទធ្វើការផ្លាស់ប្តូរទិន្នន័យលើកុំព្យូទ័រនិងការប្រើប្រាស់កុំព្យូទ័រដោយគ្មានការអនុញ្ញាតពីជនរងគ្រោះ។

បើតុលាការរក​ឃើញ​ថា​មាន​ទោស​ពី​បទ​លួចនោះបើ​តាម​ក្រម​ព្រហ្មទណ្ឌ អតីតគ្រូពេទ្យរូបនោះ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារដល់ទៅ​បី​ឆ្នាំនិងត្រូវពិន័យ​ជា​ប្រាក់ផងដែរ។ អ្នក​ដែល​ជាប់​ទោស​ពី​បទ​ឆបោក​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ១០ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ផងដែរ។

យោងតាមច្បាប់ស្តីពីការប្រើប្រាស់កុំព្យូទ័រខុសច្បាប់និងបទល្មើសកែប្រែទិន្ន័យកុំព្យូទ័រដោយគ្មានការអនុញ្ញាតត្រូវពិន័យជាប្រាក់រហូតដល់ ១០,០០០ ដុល្លារសិង្ហបុរី និងជាប់ពន្ធនាគាររហូតដល់ទៅ ៣ ឆ្នាំ ។

ការប្រើប្រាស់កុំព្យូទ័រដោយគ្មានការអនុញ្ញាតត្រូវផ្តន្ទាទោសពិន័យជាប្រាក់រហូតដល់ ៥,០០០ ដុល្លារសិង្ហបុរីនិង ជាប់ពន្ធនាគាររហូតដល់ ២ ឆ្នាំ។

នៅក្រោមច្បាប់ដដែលនេះ អ្នកដែលត្រូវបានរកឃើញថាមានពិរុទ្ធភាពក្នុងចេតនាប្រព្រឹត្ត ឬសម្របសម្រួលបទល្មើសប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ៥០,០០០ ដុល្លារសិង្ហបុរីនិងជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ៕

ប្រភព៖ CNA/zl