សន្ដិសុខសង្គម

មន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុបើករថយន្តទាំងស្រវឹងបុករះម៉ូតូនិងរថយន្តជាច្រើនគ្រឿងបានឆក់យកជីវិតមនុស្ស៤នាក់

ដោយ:សុខុម
ភ្នំពេញ:មនុស្សចំនួន៤បានស្លាប់លើដងផ្លូវកាលពីយប់ថ្ងៃទី ២០ខែមករាឆ្នាំ២០២៤បន្ទាប់ពីបុរសម្នាក់បើករថយន្តបុករះអ្នកដំណើរតាមម៉ូតូនិងរថយន្តនៅចំណុចក្រោមស្ពានអាកាសឬស្សីកែវ តាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។


នៅក្នុងហេតុការណ៍នោះអ្នកបើករថយន្តម៉ាកហ្វតFord Rangerពណ៌សមួយគ្រឿងឈ្មោះ នាង សំអូន អាយុ៥៦ឆ្នាំ ជាមន្ត្រីក្រសួងហិរញ្ញវត្ថុ មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ(មាឌជិតអាកុលក្នុងខ្លួន)។
ចំណែករថយន្តដែលរងខូចខាត មានរថយន្ត Lexus Nx200t និងរថយន្តតូយ៉ូតា Vitz ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB-4208រួមទាំងម៉ូតូជាច្រើនគ្រឿងទៀត។


ប្រភពនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថានៅចំណុចស្ដុបក្រោមស្ពានអាកាសឬស្សីកែវ មានអ្នកដំណើរដោយរថយន្ដនិងម៉ូតូជាច្រើនគ្រឿងឈប់បន្តគ្នារងចាំភ្លើងស្ដុប។ ពេលនោះស្រាប់តែមានបុរសម្នាក់បើករថយន្ដ Ford Ranger មួយគ្រឿងពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AZ-5854 ធ្វើដំណើរចុះពីស្ពានឬស្សីកែវ ក្នុងទិសដៅពីកើតមកលិច យ៉ាងលឿន មកបុករះក្បាលនាគពុះចែកទ្រូងស្ពាន បន្តម៉ូតូ៤គ្រឿងនិងរថយន្ដចំនួន២គ្រឿង បណ្ដាលអោយរងការខូចខាត គៀបជាប់ក្រោមរថយន្ដ រ៉ាយប៉ាយពេញផ្លូវ ។អ្នកជិះលើម៉ូតូបានបាត់បង់អាយុជីវិត៤នាក់ក្នុងនោះស្រី៣នាក់ប្រុស១នាក់ ។រងរបួសធ្ងន់ស្រាលចំនួន៤នាក់ទៀត ត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅមន្ទីពេទ្យកាល់ម៉ែត។


ជនរងគ្រោះស្លាប់រួមមាន៖អ្នកបើកម៉ូតូឈ្មោះ ហ៊ន ឧស្សាហ៍ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ,ឈ្មោះ ង៉ែត ស្រីម៉ៅ ភេទស្រី អាយុ២២ឆ្នាំ និស្សិត មានទីលំនៅខេត្តពោធិ៍សាត់,ឈ្មោះ តុល បញ្ញា ភេទស្រី អាយុ២៧ឆ្នាំ បុគ្គលិកលក់គ្រឿងសំណង់ និងឈ្មោះ ពេជ សុផាឡែន ភេទស្រី អាយុ១៥ឆ្នាំ សិស្ស រស់នៅភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕