អន្តរជាតិ

ប្តីប្រពន្ធអាមេរិកបានលាក់សាកសពសាច់ញាតិទុកក្នុងផ្ទះជាច្រើនឆ្នាំដើម្បីលួចយកប្រាក់ចូលនិវត្តន៍

ប្រែសម្រួល៖ ស-សម្បត្តិ

ប្តីប្រពន្ធមួយគូនៅរដ្ឋ Kansas របស់សហរដ្ឋអាមេរិក ត្រូវបានតុលាការចោទប្រកាន់ពីបទក្លែងបន្លំប្រមូលប្រាក់សោធននិវត្តន៍ជាង ២១៥,០០០ ដុល្លារអាមេរិកដែលជារបស់សាច់របស់គាត់ដែលបានស្លាប់នៅក្រោយពេលដែលបុរសនេះបានរស់នៅក្នុងផ្ទះរបស់ពួកគេអស់រយៈពេលជាងប្រាំមួយឆ្នាំកន្លងមក។

អាជ្ញាធរបានបំភ្លឺថា លោក Mike Carroll បានស្លាប់នៅឆ្នាំ ២០១៦ ក្នុងអាយុ ៨១ ឆ្នាំ ប៉ុន្តែប៉ូលិស Overland Park មិនបានឃើញសាកសពរបស់គាត់រហូតមកដល់ឆ្នាំ ២០២២ បន្ទាប់ពីកូនប្រសារបស់គាត់លោក Kirk Ritter បានទូរសព្ទទៅកាន់ប៉ូលិសរាយការណ៍ពីការស្លាប់របស់ឪពុកគាត់នៅជាយក្រុង Kansas ។

ព្រះរាជអាជ្ញាបានអះអាងថា នាង Lynn Ritter និងលោក Kirk Ritter ទាំងពីរនាក់ប្តីប្រពន្ធមានអាយុ ៦១ ឆ្នាំដូចគ្នាបានបន្តដកប្រាក់ក្នុងគណនីធនាគាររបស់ Mike Carroll សម្រាប់ការចំណាយរបស់គាត់បើទោះបីជាគាត់បានស្លាប់ហើយក្លាយទៅជា “សាកសព” រួចទៅហើយដេកនៅលើគ្រែក្នុងផ្ទះក៏ដោយ។ នាង Lynn Ritter គឺជាកូនស្រីរបស់លោក Mike Carroll ដែលបានស្លាប់នៅឆ្នាំ ២០១៦ ក្នុងអាយុ ៨១ ឆ្នាំ ។

សមាជិកគ្រួសារបានប្រាប់ Kansas City Star ថា Ritters បានកុហក់ម្តងហើយម្តងទៀតអំពីមូលហេតុដែលលោក Mike Carroll មិនអាចហៅទូរសព្ទ ឬទៅសួរសុខទុក្ខបានជាហេតុនាំឲ្យពួកគេជឿថា លោក Mike Carroll នៅមានជីវិតនៅឡើយ។

គូស្នេហ៍ទាំងពីរនាង Lynn Ritter និងលោក Kirk Ritter នឹងត្រូវបង្ហាញខ្លួននៅតុលាការសហព័ន្ធដើម្បីប្រឈមនឹងការចោទប្រកាន់ជាច្រើននៅថ្ងៃទី ២ ខែកុម្ភៈខាងមុខនេះ។ ពួកគេមិនបានឆ្លើយតបនឹងសារតាមទូរសព្ទឬអ៊ីមែលរបស់អ្នកសារព័ត៌៦មាននោះទេ ហើយឯកសារតុលាការក៏មិនមានបង្ហាញឈ្មោះមេធាវីការពារក្តីរបស់ពួកគេដែរ។

រដ្ឋអាជ្ញាបានបំភ្លីថា ប្រាក់សោធននិវត្តន៍ និងប្រាក់របបសន្តិសុខសង្គមដែល Mike Carroll បានទទួលក្នុងរយៈពេលប្រាំមួយឆ្នាំបន្ទាប់ពីការស្លាប់របស់គាត់មានចំនួនសរុប ២១៦,០៦៧ ដុល្លារអាមេរិក។ ប៉ុន្តែ​នៅក្នុងកំណត់ត្រា​របស់ធនាគារ​ចាប់​ពី​ពេល​នោះមក​បាន​បង្ហាញ​ថា​មូលប្បទានបត្រ​ត្រូវ​បាន​សរសេរ​ចេញ​ពី​គណនី​ធនាគារ​របស់​គាត់ ហើយ​បាន​ដក​ប្រាក់​ដោយ Lynn និង Kirk Ritter៕

ប្រភព៖ AP/zl