សន្ដិសុខសង្គម

បុគ្គលឹកអគ្គិសនីខេត្តកំពង់ឆ្នាំងម្នាក់ត្រូវចរន្តអគ្គិសនីឆក់នៅជាប់លើបង្គោលភ្លើង

ដោយ:សុខុម
កំពង់ឆ្នាំង៖ មន្ត្រីដែលជាបុគ្គលឹកអគ្គីសនីកម្ពុជាសាខាខេត្តកំពង់ឆ្នាំងម្នាក់ឡើងតបណ្ដាញភ្លើងភ្លាត់ស្នៀតឆក់បាត់បង់សង្ខារនៅលើបង្គោលយ៉ាងអាណោចអាធ័ម។
ការងារប្រឈមនឹងគ្រោះថ្នាក់នោះបានកើតឡើងកាលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី ។ប្រជាពលរដ្ឋបានឲ្យដឹងថាមុនកើតហេតុឈ្មោះ សុខ តេង ភេទប្រុស អាយុ៣៦ឆ្នាំ ជាក្រុមការងារ អគ្គិសនីខេត្តកំពង់ឆ្នាំង រស់នៅភូមិទឹកល្អក់ ឃុំក្រាំងលាវ ស្រុករលាប្អៀរបានឡើងទៅលើបង្គោលភ្លើងដើម្បីដោះខ្សែភ្លើងរំកិលបង្គោលចេញកុំឲ្យទើសផ្លូវប្រជាពលរដ្ឋបើកបរឆ្លងកាត់។ពេលនោះជនរងគ្រោះបានឡើងទៅលើបង្គោល បានប៉ះខ្សែភ្លើងបណ្ដាលឲ្យឆក់ជនរងគ្រោះសន្លប់បាត់ឈឹងនៅលើបង្គោលហើយក្រុមការងារអគ្គិសនីនាំគ្នាឡើងទៅយកចុះមកដីរួចដាក់លើរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងប៉ុន្តែមិនអាចជួយសង្គ្រោះអាយុជីវិតគាត់បាន៕