អន្តរជាតិ

បន្ទាប់ពីមរណកាលអស់រយ:ពេល១០០ឆ្នាំរបស់លេនីនជនជាតិរុស្ស៊ីធម្មតាមិនសូវនឹកនាដល់

ប្រែសម្រួល៖ស-សម្បត្តិ

មូស្គូ៖ អស់រយៈពេលជិតមួយសតវត្សរ៍បន្ទាប់ពីការស្លាប់របស់លេនីន សាកសពរបស់លោក វ្ល៉ាឌីមៀ លេនីន ត្រូវបានថែរក្សាដោយប្រុងប្រយ័ត្នក្នុងទីបញ្ចុះសពដែលសាងសង់នៅលើទីលានក្រហម ដែលជាការរំលឹកគុណក្នុងសុម័យអតីតកុម្មុយនិស្តសូវៀត។

បីដាបដិវត្ត Bolshevik ដែលបានបង្កើតសហភាពសូវៀតនៅក្នុងឆ្នាំ ១៩១៧ និងការប្រារព្ធខួបលើកទី ១០០ នៃការស្លាប់របស់លោកលោក វ្ល៉ាឌីមៀ លេនីន ភាគច្រើនមិនសូវមានការយកចតិ្តទុកដាក់ពីសំណាក់ជនជាតិរុស្ស៊ីធម្មតាៗនោះទេ។

ព្រឹត្តិការណ៍ជាផ្លូវការក្នុងការប្រារព្ធខួបមួយសតវត្សរ៍នៃការស្លាប់របស់លោក វ្ល៉ាឌីមៀ លេនីនត្រូវបានកំណត់ធ្វើឡើងនៅក្នុងថ្ងៃអាទិត្យនេះ លើសពីនេះក៏នៅមានការរៀបចំពិធីរបស់បក្សកុម្មុយនិស្តរុស្សីនៅឯផ្នូររបស់លោក វ្ល៉ាឌីមៀ លេនីន ក្រោមស្រមោលរបស់វិមានក្រឹមឡាំង។

ចំណែកលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានថ្លែងជាសាធារណៈអពីតួនាទីរបស់លោកលេនីនចំពោះ ការបែងចែកចក្រភពរុស្ស៊ីឲ្យទៅជារដ្ឋប្រជាជាតិនិងបង្កើតរដ្ឋឲ្យអ៊ុយក្រែនដោយងាយស្រួលបំផុត។

ដែលឥឡូវនេះពូទីន ត្រូវជាប់គាំងនៅក្នុងការចូលលុកលុយអ៊ុយក្រែអស់ជិតពីរឆ្នាំប្រឆាំងនឹងក្រុងគៀវ ។លោកពូទីនក៏មិនខុសពីលោកយ៉ូសែប ស្តាលីន ដែលជាមហាបុរសដឹកនាំសហភាពសូវៀតឲ្យទទួលបាននូវជ័យជម្នះនៅក្នុងសង្គ្រាមលោកលើកទី ២ និងជាអ្នកដែលបានលុបបំបាត់ដៃគូប្រជែងផ្នែកនយោបាយរបស់គាត់ទាំងអស់នៅក្នុងរជ្ជកាលដ៏យូរឆ្នាំ។

  • កន្លែងទាក់ទាញទេសចរណ៍

នៅពេលដែល Vladimir Ilyich Ulyanov (Lenin) បានស្លាប់នៅថ្ងៃទី ២១ ខែមករាឆ្នាំ១៩២៤ អាជ្ញាធរសូវៀតតាមបញ្ជារបស់ស្តាលីនបានរក្សាសាកសពរបស់គាត់ហើយសាងសង់វិមានមួយ។

ប្រាសាទថ្មប៉ូលាពណ៌ក្រហមលាយខ្មៅបានឈរនៅចំកណ្តាលទីលានក្រហមតាំងពីខែតុលា ឆ្នាំ ១៩៣០ ហើយបានទុកដាក់អដ្ឋិធាតុរបស់ ស្តាលីនរហូតដល់ឆ្នាំ ១៩៦១ ។

ក្នុងសម័យកាលសូវៀតមានហ្វូងមនុស្សជាច្រើនបានតម្រង់ជួរគោរពលោកលេនីន ប៉ុន្តែពេលនេះនិងនៅថ្ងៃនេះ ពិធីគោរពអតីតមេដឹកនាំបដិវត្តន៍រូបនេះត្រូវបានចូលរួមជាចម្បងដោយឥស្សរជនរុស្សីក្នុងក្តីអាឡោះអាល័យសម្តែងការដឹងគុណដល់បក្សកុម្មុយនិស្ត ជាមួយនិងពិធីបង្ហូតទង់ជាតិ និងដាក់កម្រងផ្កាក្រហមតែប៉ុណ្ណោះគឺមិនមានការចូលរួមច្រើនពីសាធារណជននោះទេ។

​វិមានតម្កល់សពរបស់គាត់​បាន​ក្លាយ​ជា​កន្លែង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជា​ចម្បង។ នៅរៀងរាល់ ១៨ ខែ

ម្តងវិមានតម្កល់សពនេះត្រូវបានបិទដើម្បីឲ្យអ្នកវិទ្យាសាស្ត្រអាចបន្សាបរាងកាយរបស់គាត់ឡើងវិញ និងជួសជុលការខូចខាតដែលបណ្តាលមកពីពេលវេលា។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា សាកសពរបស់លេនីនមានតែ ២៣ភាគរយប៉ុណ្ណោះទេដែលនៅមានសភាពដដែល ដោយដាក់ក្នុងកញ្ចក់ក្នុងសីតុណ្ហភាព ១៦ អង្សារសេ។

ចាប់តាំងពីការដួលរលំរបបសហភាពសូវៀតនៅក្នុងឆ្នាំ ១៩៩១ ការជជែកដេញដោលអំពីថាតើត្រូវបិទវិមានតម្កល់សព្វរបស់គាត់និងយកសពរបស់គាត់ទៅបញ្ចុះឬយ៉ាងណានោះត្រូវបានលេចឡើងជាសាធារណ:ក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី។ប៉ុន្តែ​គំនិតនេះ​ត្រូវ​បាន​ប្រឆាំងយ៉ាង​ខ្លាំង​ពី​ពួក​កុម្មុយនិស្តរុស្សី ហើយ​​អាជ្ញាធរមិនដែលបានយក​មកពិចារណា​ឲ្យ​បាន​ហ្មត់ចត់នោះទេ។

  • លេនីន ពូទីន និងអ៊ុយក្រែន

ពូទីន កម្រនិយាយដល់លេនីនណាស់ឥឡូវនេះ។ ដូច្នេះការវាយប្រហារពាក្យសម្តីរបស់គាត់ទៅលើអ្នកបំផុសគំនិតបដិវត្តខែតុលានៅប៉ុន្មានថ្ងៃមុនពេលបញ្ជាឲ្យកងទ័ពរបស់គាត់ចូលលុកលុយអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០២២ គឺជាហេតុផលមួយដែលគួរឲ្យកត់សម្គាល់យ៉ាងខ្លាំង។

នៅក្នុងសុន្ទរកថាដែលមានការចោទសួរអំពីភាពជារដ្ឋរបស់អ៊ុយក្រែន នៅក្នុងបីថ្ងៃមុនបើកការវាយប្រហារ មេដឹកនាំវិមានក្រឹមឡាំងបានចោទប្រកាន់លេនីនថាបាន “បង្កើត” រដ្ឋឲ្យអ៊ុយក្រែននៅពេលដែលគាត់កំពុងតែបង្កើតសាធារណរដ្ឋសង្គមនិយមសូវៀត។

ដោយផ្តល់ឲ្យសាធារណរដ្ឋសូវៀតនូវកម្រិតស្វ័យភាព លោកពូទីនបានលើកឡើងថា លេនីនបានបង្កើតគំនិតជាតិនិយមក្រោយមកបង្កឲ្យមានការដួលរលំជាយថាហេតុនូវរបបសហភាពសូវៀត។

លោកពូទីនបានខឹងសម្បាថា “គឺដោយសារតែគោលនយោបាយ Bolshevik ដែលសូវៀតអ៊ុយក្រែនបានបង្កើតឡើងក្នុងពេលតែ (មួយ) នឹងសមហេតុផលឥតខ្ចោះដោយហៅអ៊ុយក្រែនថាជារបស់លេនីន” ។

លោក​បាន​បន្ត​ថា​៖​  “ គាត់​ជា​​ជា​ស្ថាបត្យកររបស់វា” ​។

លោកពូទីនបានឡែបខាយសម្តីថា “ហើយឥឡូវនេះ” កូនចៅអ៊ុយក្រែនបានសងគុណលេនីនដោយការរុះរើវិមានរបស់លេនីនចេញពីអ៊ុយក្រែនហើយ។

ប៉ុន្តែកេរដំណែលលេនីនមិនត្រូវបានលុបចោលទាំងស្រុងនោះទេ។ រូបរាងរបស់គាត់នៅតែគ្របដណ្ដប់នៅលើកណ្តាលទីក្រុងជាច្រើននៅក្នុងប្រទេសរុស្ស៊ី ទោះបីជារូបចម្លាក់ភាគច្រើនត្រូវបានគេដកចេញនៅពេលដួលរលំសហភាពសូវៀតក៏ដោយ។

នៅទីក្រុងមូស្គូ វិមាន Lenin ប្រវែង ២២ ម៉ែត្រនៅតែលេចនៅលើទីលាន Kaluga ។ នៅទីក្រុង Ulan-Ude ភាគខាងកើតស៊ីបេរី មេដឹកនាំបដិវត្តន៍ឈរលើជើងទម្រកម្ពស់ ១៤ ម៉ែត្រ។

ហើយនៅតំបន់អង់តាក់ទិក នៅមានរូបសំណាកបាក់បែករបស់លេនីននៅខាងក្រៅស្ថានីយស្រាវជ្រាវសូវៀតដែលលែងដំណើរការឥឡូវនេះភាគច្រើនត្រូវបានកប់នៅក្រោមព្រិល។

  • វិមានក្រឹមឡាំង “ត្រូវការកេរដំណែលស្តាលីន”

ក្នុងចំណោមមេដឹកនាំសូវៀតទាំងអស់ ស្តាលីន គឺជាប្រធានវិមានក្រឹមឡាំង គឺមិនសំដៅទៅលើការគាបសង្កត់ដ៏គួរឱ្យភ័យខ្លាចរបស់គាត់នោះទេ ប៉ុន្តែដើម្បីនឹកសរសើរដល់គាត់ដែលជារដ្ឋបុរស និងជាមេដឹកនាំសម័យសង្រ្គាម ដែលបានយកឈ្នះប្រទេសអាឡឺម៉ង់ដឹកនាំដោយ អាដុល ហ៊ីត្លែរ។

លោកពូទីនតែងតែព្យាយាមបង្កើតយុទ្ធនាការយោធារបស់គាត់ប្រឆាំងនឹងអ៊ុយក្រែនតាមរយៈការឆ្លុះបញ្ចាំងអំពីសម័យសង្គ្រាមលោកលើកទី ២ ដោយប្រៀបធៀបអាជ្ញាធរអ៊ុយក្រែនទៅនឹងពួកណាស៊ី ហ៊ីត្លែរហើយចាត់ទុកជាប្រភពនៃជម្លោះដោយយកការចូលលុកលុយអ៊ុយក្រែនថាជាអត្ថិភាពនៃការតស៊ូ សម្រាប់ការរស់រានមានជីវិតរបស់រុស្ស៊ី។

សម្រាប់មេដឹកនាំវិមានក្រឹមឡាំងបច្ចុប្បន្ននេះ គឺគេបានឲ្យតម្លៃទៅលើលោកស្តាលីនជាគំរូនៃជ័យជំនះ និងអំណាច ខណៈដែលលេនីនត្រូវបានចាត់ទុកថាជាអ្នកធ្វើឲ្យរុស្សីចុះខ្សោយទៅវិញ។

លោក Alexei Levinson សង្គមវិទូនៅវិទ្យាស្ថាន Levada ឯករាជ្យបានប្រាប់ AFP បាននិយាយថា “អ្នកដឹកនាំបច្ចុប្បន្ន គេត្រូវការកេរដំណែលលោកស្តាលីន ពីព្រោះគាត់គឺជាជាវីរបុរស”។

លោក​បាន​និយាយ​ថា​៖ “​គាត់​បានយក​ឈ្នះ​សង្គ្រាម ដូច្នេះ​អំពើ​ឃោរឃៅ​ទាំងអស់​របស់​គាត់​ត្រូវ​បាន​

បំភ្លេចចោល​អស់ហើយ”។

លោកបានពន្យល់ថា ផ្ទុយទៅវិញ សមិទ្ធផលរបស់លេនីន មិនដែលបានកើតឡើងវិញនោះទេ ឬមិនដែលក្លាយជាការពិតនោះទេ។

“លេនីនគឺជាមេដឹកនាំនៃចលនាបដិវត្តន៍ពិភពលោកតែវាមិនដែលកើតឡើងនោះទេហើយលេនីនគឺជាមេដឹកនាំនៃ proletariat ពិភពលោក តែវាមិនមានទៀតនោះទេ។ លេនីនជាអ្នកបង្កើតរដ្ឋសង្គមនិយមក៏មិនមានទៀតដែរ” ។

“ហើយ​ក៏​គ្មាន​នរណា​ចង់​សាងសង់រូបសំណាកគាត់​​ទៀត​ដែរ”៕

ប្រភព៖ AFP/at