អន្តរជាតិ

ក្រុមអ្នកតវ៉ានៅ Tel Aviv ទាមទារឲ្យផ្លាស់ប្តូររដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី Netanyahu

ប្រែសម្រួល៖ ស-សម្បត្តិ

TEL AIVV៖កាលពីថ្ងៃសៅរ៍ ទី ២០ មករា ប្រជាជនអ៊ីស្រាអែលរាប់ពាន់នាក់បានចេញមកប្រមូលផ្តុំគ្នាក្នុងក្រុង Tel Aviv ទាមទារឲ្យផ្លាស់ផ្តូររដ្ឋាភិបាលរលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដោយចោទមេដឹកនាំជើងចាស់រូបនេះថាបានធ្វើឲ្យខូចសន្តិសុខក្នុងប្រទេស និងអំពាវនាវឲ្យមានការបោះឆ្នោតជាថ្មី។

ការផ្ទុះឡើងនូវបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលបានអង្រួនប្រទេសនេះឲ្យរង្គោះរង្គើផ្ទៃក្នុងចាប់តាំងពីឆ្នាំ ២០២៣ដែលបង្កឡើងដោយការចូលឆ្មក់វាយប្រហាររបស់ក្រុមជីវពលហាម៉ាស់នៅភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៣។ ទិដ្ឋភាពប្រេះឆាផ្ទៃក្នុងនយោបាយត្រូវបានលោក Netanyahu មើលរំលងនៅចំពេលដែលពលរដ្ឋអ៊ីស្រាអែលបាននិងកំពុងប្រមូលផ្តុំគ្នាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកដោយស្នើឲ្យយោធាអ៊ីស្រាអែលយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះសុវត្ថិភាពពលរដ្ឋនិងសោកនាដកម្មនៃក្រុមគ្រួសារអ្នកដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ក្រុមជីវពលហាម៉ាស់និងជោគវាសនាអ្នកដែលត្រូវបានក្រុមជីវពលហាម៉ាសចាប់ធ្វើជាចំណាប់ខ្មាំង។

សង្គ្រាមដ៏សាហាវឃោរឃៅដែលកំពុងបន្តបំផ្លិចបំផ្លាញក្នុងតំបន់ហ្គាហ្សារហូតមកដល់ខែទី ៤ បង្កឡើងដោយកងយោធាអ៊ីស្រាអែលបើយោងតាមការស្ទង់មតិបានបង្ហាញឲ្យឃើញថាមានការគាំទ្រតិចតួចសម្រាប់លោក Netanyahu ហើយពួកគេបានអំពាវនាវកាន់តែខ្លាំងឡើងឲ្យផ្លាស់ប្តូរប្រមុខដឹកនាំប្រទេស។  នេះជាកត្តា​​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​ការស្ទង់មតិ​​​កាល​ពី​យប់​ថ្ងៃ​សៅរ៍​នៅ​ទីលាន​កណ្តាល​ក្រុង Tel Aviv ដែល​មានពលរដ្ឋប្រមូលផ្តុំគ្នាធ្វើការ​តវ៉ា​យ៉ាងច្រើន​ឡើងតាំងពីឆ្នាំមុនរហូតមកទល់នឹងពេលនេះ។

ក៏ប៉ុន្តែហ្វូងមនុស្សដែលប្រមូលផ្តុំគ្នាក្នុងពេលនេះមានចំនួនតិចជាងកាលពីឆ្នាំមុន តែមិនក្រោមរាប់សិបពាន់នាក់នោះទេ ដោយមានទាំងអ្នកវាយស្គរ ស្រែកទ្រហោយំ និងគ្រវីទង់ជាតិអ៊ីស្រាអែលនៅលើ​ទីលាន​កណ្តាល​ក្រុង Tel Aviv ។

បងស្រីទាហានអ៊ីស្រាអែលម្នាក់ឈ្មោះ Noam Alon បាននិយាយថា “រដ្ឋាភិបាលដែលមើលរំលងពួកយើងក្នុងព្រឹត្តិការណ៍ឆ្មក់វាយប្រហារដោយក្រុមជីវពលហាម៉ាស់នៅថ្ងៃទី ៧ ខែតុលា គឺនៅតែបន្តបោះបង់ពួកយើងចោលរហូតមកដល់ថ្ងៃនេះ ចាប់តាំងពីពួកគេត្រូវបានជម្លៀសចេញពីភាគខាងជើង និងភាគខាងត្បូង ព្រំដែន ដូចជាក្រុមគ្រួសារជនរងគ្រោះ និងជោគវាសនាចំណាប់ខ្មាំង”។

នាង​បាន​និយាយ​ពី​នៅលើវេទិការថា​៖ “​អំណាច​​ដែលនៅក្នុង​ដៃ​របស់​យើងគឺទាមទារឲ្យមានការបោះឆ្នោត​ដើម្បី​ផ្លាស់ប្តូររដ្ឋាភិបាលដឹកនាំដោយលោក​ Netanyahu ។ “រដ្ឋាភិបាលនេះត្រូវតែឲ្យត្រឡប់ទៅដេកនៅផ្ទះឥឡូវនេះ!”។

ហើយ​ហ្វូង​បារតុករបាន​បន្ទរតាមកន្ទុយពាក្យរបស់​នាង​ដោយ​ស្រែកខ្លាំងៗ​ថា​: “និងហើយឥឡូវ​នេះ​! “។

ក្នុងទិដ្ឋភាពជារួមបានបង្ហាញឲ្យឃើញអំពីការបែកបាក់គ្នាបានលេចឡើងនៅក្នុងចំណោមសមាជិក     គណៈរដ្ឋមន្ត្រីរបស់គាត់តែ លោក Netanyahu នៅតែមានមហិច្ឆតាកាន់អំណាចជាបន្តទៀត។

មេដឹកនាំ​គណបក្សប្រឆាំង​បាន​ស្នើ​សុំឲ្យមានការបង្កើត​រដ្ឋាភិបាល​រួបរួមជាតិ​មួយ​ដែល​មិន​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក Netanyahu ប៉ុន្តែ​មិន​ទទួលបាន​ការគាំទ្រនោះទេ៕

ប្រភព៖ Reuters/zl