សន្ដិសុខសង្គម

ស្រ្តីម្នាក់បានស្លាប់ក្នុងភ្នក់ភ្លើងពេលឆេះផ្ទះមួយកន្លែង

ដោយ:សុខុម
ភ្នំពេញ:សមត្ថកិច្ចបានបញ្ជាក់អំពីហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យមួយដែលបានកេីតឡើងក្នុង ភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ថាបានសម្លាប់ស្ត្រីវ័យចំណាស់ម្នាក់។


សមត្ថកិច្ចបានបញ្ជាក់ទៀតថាម្ចាស់ផ្ទះឈ្មោះ ឆាយ អ៊ាន ភេទ ប្រុស អាយុ៨៥ឆ្នាំជាអ្នកលក់ដូរ ។
ផ្ទះ ប្រភេទសំណង់: ថ្មប្រក់សង្កសីទំហំ ០៥ម៉ែត្រx១២ម៉ែត្រ ។ខូចខាតសម្ភារឆេះផ្ទះថ្មប្រក់ស័ង្កសីអស់មួយផ្នែកខាងក្រោមរួមមានម៉ូតូចំនួន២ គ្រឿង។ស្រ្តីឈ្មោះ គ្រៀល អៀងអាយុ ៨៥ ឆ្នាំ បាត់បង់ជីវិត។កម្លាំងបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានប្រេីប្រាស់រថយន្តរបស់ការិយាល័យអគ្គីភ័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ១១ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១១ រថយន្ត ស្មើរនឹង ៤៤ ម៉ែត្រគូប ទើបរលត់។រីឯមូលហេតុបង្កឲ្យមានភ្លើងឆេះនោះសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ៕