សេដ្ឋកិច្ច

របរដាំបន្លែសុវត្ថិភាពបែបអាជីវកម្មអាចករប្រាក់ចំណូលបានរហូតដល់៥០ម៉ឺនរៀល/ថ្ងៃ

ដោយ : បន្ទាយ

ឧត្តរមានជ័យ៖របរដាំដំណាំបន្លែសុវត្ថិភាពនិងដំណាំរួមផ្សំច្រើនមុខបែបអាជីវកម្ម ប្រពលវប្បកម្ម រស់នៅសហគមន៍កសិកម្មសាមក្គីអូរក្សី ស្ថិតក្នុងភូមិអូរឬក្សី សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានកសិករជាម្ចាស់អះអាង អាចរកចំណូល៥០ម៉ឺនរៀល/ថ្ងៃសម្រាប់លក់នៅលើទីផ្សារ។

កសិករឈ្មោះង៉ែត សាវឿន បានឲ្យដឹងថ្ងៃទី១៩ខែមករាថា : ការដាំបន្លែរួមផ្សំគ្រប់មុខរបស់អ្នកភូមិអូរឬស្សីនេះ បានចងក្រងជាសហគមន៍កសិករសាមគ្គីអូរឬស្សីមានគ្នាចំនួន៤០ក្រួសារដែលប្រកបរបរដាំបន្លែ។

គ្រួសារនិមួយៗបានដាំបន្លែបណ្តាក់វេនគ្នាជាបន្តបន្ទាប់ដោយការដាំប្រភេទបន្លែចម្រុះច្រើនមុខផ្សេងៗពីគ្នា ហើយបានផលជាផ្លែផ្កានិងទទួលបានតម្លៃថ្លៃនៅលើទីផ្សារ។

លោកង៉ែត សាវឿន បានបន្តថា ការដែលដាំដំណាំបន្លែទាំងឡាយជាលក្ខណៈបណ្តាក់វេនបន្តនេះគឺវាផ្តល់ប្រយោជន៍ច្រើនអ្នកដាំបន្លែនៅពេលបេះលក់នៅលើទីផ្សារមិនអោយកកស្ទះបន្លែច្រើននិងត្រូវបង្អាប់ថ្លៃពេលចេញនៅលើទីផ្សារ ។

ឧទាហរណ៍រូបលោកផ្ទាល់ក៏ដូចជាកសិករដទៃទៀត លោកអាចបេះបន្លែលក់លើទីផ្សារមិនក្រោមពី៣០០គីឡូក្រាម/ថ្ងៃ ហើយអាចរកប្រាក់ចំណូលបានរហូតដល់៥០ម៉ឺនរៀល/ ថ្ងៃ ៕