សន្ដិសុខសង្គម

រណ្ដៅមរណៈឆក់យកជីវិតកម្មករជីកអណ្ដូងពីរនាក់ក្នងមួយប៉ប្រិចភ្នែក

ដោយ:សុខុម
ព្រះសីហនុ:មនុស្ស២នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសនៅក្នុងហេតុការណ៍បាក់ដីសង្កត់លើ ពេលកំពុងជីកអណ្ដូងមួយកន្លែង ស្ថិតនៅក្រុម២០ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។


សមត្ថកិច្ចបានបញ្ជាក់ថាឈ្មោះ ប៉ែន សុខណា ភេទប្រុស អាយុ៣១ ឆ្នាំគឺជាកម្មកររស់នៅស្រុកស្ទឹងហាវបានស្លាប់និងឈ្មោះ ស្រី គល់ពិសី ភេទប្រុស អាយុ៤៤ឆ្នាំជាងគ្រឿងចក្រនិងរថយន្ត ស្នាក់នៅបណ្ដោះអាសន្ន ក្រុមទី២០ ភូមិ០១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុមានស្រុកកំណើតនៅខេត្តស្វាយរៀងបានស្លាប់។


ចំណែកអ្នកទី៣ដែលរួចផុតពីគ្រោះថ្នាក់ឈ្មោះ ធេង សុធា ភេទប្រុស អាយ២៣ឆ្នាំ តៃកុងគ្រឿងចក្រ រស់នៅ ក្រុម២០ ភូមិ០១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
សាក្សីបានប្រាប់សមត្ថកិច្ចថាមុនពេលកើតហេតុអ្នកទាំងបីបានជីករណ្ដៅអណ្ដូងជួបគ្រោះអកុសលបាក់ដីរលំសង្កត់លើបណ្តាលឲ្យមានអ្នកស្លាប់និងរងរបួសចំនួន៣នាក់៕