សន្ដិសុខសង្គម

ប្រគល់ជនសង្ស័យដែលគំរាមសម្លាប់កូនថតវីដេអូបង្ហោះតាម facebook ទៅឱ្យប៉ូលិសខេត្តកំពតចាត់ការបន្ត

ដោយ៖សុខុម
ភ្នំពេញ:សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅថ្ងៃទី ២០ខែមករាឆ្នាំ២០២៤បានឃាត់ប្រគល់ជនសង្ស័យដែលគំរាមសម្លាប់កូនខ្លួនឯងនិងធ្វើអត្តឃាតរួចថតវីដេអូបង្ហោះតាម facebookទៅឲ្យនគរបាលខេត្តកំពតដើម្បីមានវិធានការជាបន្តទៀត។


ករណីខាងលើនេះកាលពីថ្ងៃទី ១៩ខែមករាឆ្នាំ២០២៤មានបុរសម្នាក់ជាឪពុកបានយកខ្សែនិងក្រមាចងកូនខ្លួនឯងដោយនិយាយទាំងកំហឹងថានឹងសម្លាប់កូនប្រុសរួចបញ្ចប់ជីវិតខ្លួនឯងតាមក្រោយ។
ក្រោយពីមានជនសង្ស័យបង្ហោះវីដេអូនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះមកផ្ទុះការស៊ែរចែករំលែកបន្តគ្នារាប់ពាន់រាប់ម៉ឺននាក់។
ក្រោយមកសមត្ថកិច្ចនគរបាលខេត្តកំពតក៏បានបើកការស្រាវជ្រាវដើម្បីឃាត់ខ្លួន។