អន្តរជាតិ

អ្នកជំនាញរបស់ក្រុមហ៊ុនហ្វេសប៊ុកងាកទៅផលិតបន្ទះឈីបAI (បញ្ញាសិប្បនិម្មិត)ជំនាន់ថ្មី

ប្រែសម្រួល៖ស-សម្បត្តិ

ញូវយ៉ក៖ កាលពីថ្ងៃព្រហស្បតិ៍លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុក Meta បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកកំពុងនាំយកក្រុមស្រាវជ្រាវបច្ចេកនវិទ្យា AI របស់ខ្លួន “សហការគ្នាយ៉ាងស៊ីជម្រៅ” ជាមួយនឹងក្រុមអ្នកជំនាញ AI ជំនាន់ថ្មីដោយផ្តោតលើគោលដៅបង្កើនចំណូលសម្រាប់អាជីវកម្មច្រើនប្រភេទដែលបានធ្លាក់ចុះទ្វេដងកាលពីឆ្នាំមុនឲ្យចាប់ផ្តើមងើបឡើងវិញតាមរយ:ការ

ដាក់បញ្ចូល AI ជំនាន់ថ្មីដែលជាបច្ចេកវិទ្យាប្រកបដោយសក្តានុពលជំរុញដល់ការផលិត។

លោក Zuckerberg បានថ្លែងនៅលើវេទិកា Instagram និង Threads របស់ហ្វេសប៊ុក Meta ថាប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សមួយនេះកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធបន្ទះឈីបរបស់ខ្លួនដើម្បីសម្រួលដល់ការអនុវត្តគម្រោងនិងជំរុញសមត្ថភាពផលិត ៣៥០,០០០ H100 GPUs (អង្គដំណើរការក្រាហ្វិក) រចនាបន្ទះឈីបហៅថា Nvidia នៅចុងឆ្នាំនេះ។

លោក​បាន​បន្ត​ថាវាជាការចនាបន្ទះឈីបដោយបញ្ចូលនូវបច្ចេកវិទ្យា AI ជំនាន់ថ្មី​សមមូលគ្នា​រវាង ហ្វេសប៊ុក Meta នឹង ​ GPU មានចំនួនសរុប​ប្រហែល ៦០០,០០០ បន្ទះឈីប ​ នៅ​ក្នុងដំណាច់​ឆ្នាំ​នេះ។

ក្នុងចំនួននោះនឹងជួយជំរុញឲ្យប្រព័ន្ធហ្វេសប៊ុក Meta ប្រែក្លាយទៅជាប្រព័ន្ធបច្ចេកវិទ្យាឈានមុខដ៏ធំបំផុតក្នុងឧស្សាហកម្មបច្ចេកវិទ្យា។

កាលពីរដូវស្លឹកឈើជ្រុះក្រុមហ៊ុន Amazon បានអះអាងថា ខ្លួនកំពុងបង្កើតប្រព័ន្ធមួយដែលមានបន្ទះឈីប Trainium2 ចំនួន ១០០,០០០ បន្ទះឈីប ខណៈដែល Oracle បាននាំយកប្រព័ន្ធអ៊ីនធឺណិតជាមួយនឹង Nvidia H100 GPUs ចំនួន ៣២,០០០ បន្ទះឈីប ។

អ្នកនាំពាក្យហ្វេសប៊ុក Meta បានបដិសេធមិនបញ្ជាក់ថាតើអ្នកជំនាញផ្នែកផលិត GPU ណាមួយដែលក្រុមហ៊ុនកំពុងប្រើប្រាសក្រៅពីអ្នកដឹកនាំទីផ្សារ Nvidia ដោយបាននិយាយជាសាធារណៈថាខ្លួនក៏មានគម្រោងប្រើបន្ទះឈីបពី AMD ផងដែរ។ Reuters ធ្លាប់បានរាយការណ៍ថា វាមានបន្ទះឈីប GPU ដែលរចនាខាងក្នុងដូចគ្នានិងបន្ទះឈីបពី AMD ផងដែរ។

ហ្វេសប៊ុក Meta បានព្យាយាមបង្កើតសម្ថភាពបន្ទុកក្នុងកុំព្យូទ័ររបស់ខ្លួន ដើម្បីគាំពារដល់ការប្រមូលទិន្ន័យជុំវិញ AI ជំនាន់មុនកាលពីឆ្នាំមុន បន្ទាប់ពីមានការស្រាវជ្រាវលើបច្ចេកវិទ្យាឈានមុខគេអស់ពេលជាច្រើនឆ្នាំលើបច្ចេកវិទ្យាថ្មីៗទាំងនេះតាមរយៈក្រុម FAIR របស់ខ្លួន ប៉ុន្តែផ្តោតការយកចិត្តទុកដាក់តិចតួចលើការកសាងសមត្ថភាពស្នូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម និងហាដវ៉ែរសម្រាប់ឧបករណ៍ AR/VR ។

ក្រុមហ៊ុនបានកោះប្រជុំក្រុម “GenAI” កាលពីឆ្នាំមុនដើម្បីខិតខំឲ្យមានការផ្លាស់ប្តូរឈានមុខគេបន្ទាប់ពីទទួលបានជោគជ័យលើការបង្កើត Chatbot របស់ OpenAI នៅចុងឆ្នាំ ២០២២ ។

ចាប់តាំងពីពេលនោះមកហ្វេសប៊ុក Meta បានចាប់ផ្តើមកំណែទម្រង់លើគំរូភាសាដ៏ចម្បងរបស់ Llama របស់ខ្លួន ដែលជាឧបករណ៍សម្រាប់ផ្សាយពាណិជ្ជកម្មដែលអាចបង្កើតរចនាបទអត្ថបទពីផ្ទាំងខាងក្រោយនៃរូបភាព និងបង្កើតប្រព័ន្ធហ្វេសប៊ុក “Meta AI”លើ chatbot ដែលអាចចូលប្រើដោយផ្ទាល់តាមរយៈវ៉ែនតាឆ្លាតវៃ Ray-Ban របស់វា។

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក Zuckerberg បាន​ធ្វើការគូសបញ្ជាក់ថា ក្រុមហ៊ុន​បច្ចុប្បន្ន​កំពុង​បណ្តុះបណ្តាល​កំណែទម្រង់ទីបី​នៃ​ម៉ូដែល Llama។

គាត់ក៏បានភ្ជាប់ការវិនិយោគ AI ទៅលើចំណុចស្នូលសំខាន់ៗស្របតាមចក្ខុវិស័យរបស់ហ្វេសប៊ុកមេតាដែលជំរុញដោយ AR/VR ផ្លាស់ប្តូរឈ្មោះក្រុមហ៊ុនពីហ្វេសប៊ុកទៅជា Meta កាលពីឆ្នាំ ២០២១ ដោយនិយាយថាមនុស្សនឹង “ត្រូវការឧបករណ៍បែបថ្មីទំនើបៗ” ដូចជាការផលិតវ៉ែនតាសម្រាប់ធ្វើអន្តរកម្មជាមួយ AI ជាដើម៕

ប្រភព៖ Reuters