សេដ្ឋកិច្ច

ពិតជាអស្ចារ្យ ! ដើមឆ្នាំ២០២៤ ទឹកប្រាក់១០០លានរៀលពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ បានធ្លាក់ដល់ដៃអ្នកកោះទ្រង់ខេត្តក្រចេះ

ក្រចេះ ៖ ជាមួយនឹងការបើកគ្រឹះសករាជថ្មី ដើមឆ្នាំ២០២៤ ទឹកប្រាក់រង្វាន់ធំរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់ ១០០លានរៀល បានធ្លាក់ដល់ដៃកសិករម្នាក់រស់នៅភូមិចុងកោះ ឃុំកោះទ្រង់ ក្រុងក្រចេះ ខេត្តចេះ ។

កសិករដែលមានសំណាងជាងគេដែលត្រូវរង្វាន់ ១០០លានរៀលខាងលើនេះមានឈ្មោះ យាន ម៉ាលី ភេទប្រុស អាយុ៦៣ឆ្នាំ បច្ចុប្បន្ននេះមានមុខរបរជាអ្នកធ្វើស្រែចំការ ជាមួយនឹងកម្រិតជីវភាពគ្រួសារសមរម្យ និងមានកូននៅក្នុងបន្ទុកចំនួន ០២ នាក់កំពុងបន្តការសិក្សា។

នៅចំពោះមុខក្រុមការងារដែលយកទឹកប្រាក់រង្វាន់ទៅប្រគល់ជូនដល់ទីតាំងលំនៅដ្ឋានដូចបានរៀបរាប់ខាងលើនេះ លោក យាន ម៉ាលី បានប្រាប់ឱ្យដឹងថា លោកពិតជាមានអារម្មណ៍រំភើបរីករាយជាខ្លាំង ព្រោះក្នុងមួយឆាកជីវិតរបស់លោកមិនធ្លាប់បានកាន់លុយច្រើនយ៉ាងសន្ធឹកសន្ធាប់បែបនេះនោះទេ។

លោកបានបន្តទៀតថា ៖ កាលដែលត្រូវរង្វាន់ពីខារ៉ាបាវនេះ ពិតជារឿងចៃដន្យ និងសំណាងពិតមែន ព្រោះលោកធ្លាប់តែឃើញគេត្រូវ និងផ្សព្វផ្សាយតាមទូរទស្សន៍
ប៉ុន្តែពេលពេលធ្លាក់ដល់ដៃរបស់លោកផ្ទាល់តែម្ដង វាពិតជារឿងអស្ចារ្យបំផុតសម្រាប់ក្រុមគ្រួសារ និងជីវិតរបស់លោក។ ក្រោយពីទទួលបានប្រាក់រង្វាន់១០០លានរៀលនេះ លោកនឹងយកមួយចំនួនសងបំណុលគេ មួយចំនួនទៀតយកទៅកែលម្អលំនៅដ្ឋានឱ្យបានសមរម្យ និងទុកផ្គត់ផ្គង់ការសិក្សារបស់កូន ហើយនៅសល់ប៉ុន្មានទុកសម្រាប់ផ្គត់ផ្គង់ចំណាយក្នុងគ្រួសារ ព្រោះអាយុកាល និងវ័យរបស់លោកក៏ចាស់បន្តិចទៅហើយ។

ជាចុងក្រោយ លោក យាន ម៉ាលី ក៏សូមអរគុណដល់ក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតប្រាដកដល់រូបលោក និងសូមជូនពរអោយក្រុមហ៊ុនមានភាពរីកចម្រើនកាន់តែខ្លាំងតទៅមុខទៀត។

សូមបញ្ជាក់ដែរថា សម្រាប់ឆ្នាំថ្មី ឆ្នាំសកល២០២៤ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមទឹកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់ និងបង្កើនពី១០០លានរៀល ឡើងដល់ ១២៥លានរៀលចំនួន២០០រង្វាន់, ទឹកប្រាក់ ១០លានរៀលចំនួន ២០០រង្វាន់, ទឹកប្រាក់ ១លានរៀលចំនួន ២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន ២០០គ្រឿង, ទូរស័ព្ទ iPhone ចំនួន២០០គ្រឿង និងរង្វាន់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រាប់លានកំប៉ុង។

ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រសជាតិឆ្ងាញ់ និងជួយកែប្រែជីវភាពរបស់លោកអ្នកពិតប្រាកដ ! ខារ៉ាបាវ អ្នកតស៊ូដ៏អស្ចារ្យ….