សន្ដិសុខសង្គម

ប្តីកាប់ប្រពន្ធជាច្រើនកាំបិតរបួសធ្ងន់ផ្តើមចេញពីភ្លើងប្រច័ណ្ឌ

បាត់ដំបង៖  បុរសជាប្តីផ្ទុះកំហឹងកាប់ប្រពន្ធជាច្រើនកាំបិតរបួសធ្ងន់ក្បែរស្លាប់ផ្តើមចេញពីភ្លើងប្រច័ណ្ឌរោលរាល។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា ករណីអំពើហិង្សាក្នុងគ្រួសារប្តីកាប់ប្រពន្ធនេះបានកើតឡើងនៅម៉ោងជិត៩:៤០នាទីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចក្រុមទី៨ ក្នុងភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ករណីខាងលើបង្កឡើងដោយបុរសជាប្ដីឈ្មោះង៉ុយ សឿន អាយុ៥៤ឆ្នាំ មានទីលំនៅបណ្ដោះអាសន្នក្នុងភូមិ ឃុំកើតហេតុ។ នៅយប់កើតហេតុក្រោយផ្ទុះកំហឹងជាមួយគ្នាមួយប្រាវជនបង្កបានទាញយកកាំបិតកាប់ទៅលើជនរងគ្រោះជាប្រពន្ធឈ្មោះទី ស្រីណេត ហៅតយ អាយុ៣៦ឆ្នាំ ចំនួន៣កាំបិតត្រង់ស្មាខាង ស្ដាំមួយកន្លែង ត្រង់ខ្នងមួយកន្លែង និងត្រង់ក្បាលខាងក្រោយមួយកន្លែងទៀតបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវនាំទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។

ប្រភពសមត្ថដដែលបន្តថា÷ ក្រោយការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ដោយ សាររឿងប្រច័ណ្ឌទើបខ្លួនទប់កំហឹងមិនបានក៏ទាញកាំបិតកាប់ប្រពន្ធផ្ទួនៗតែម្តង។ ខណ:នេះបុរសជនបង្កត្រូវបាននគរបាលរៀបចំសំណុំរឿងបញ្ជូនទៅផែនជំនាញ ដើម្បី អនុវត្តទៅតាមផ្លូវច្បាប់៕