អន្តរជាតិ

កំណត់ត្រាGuinnessសង្ស័យអំពីអាយុឆ្កែដែលវែងជាងគេបំផុតនៅក្នុងពិភពលោក

ប្រែសម្រួល៖ រតនា

​កាល​ពី​ថ្ងៃ​អង្គារ ១៦ មករា​ឆ្កែ Bobi ជា​​ឆ្កែ​ដ៏ចំណាស់​បំផុត​នៅលើ​ពិភពលោក​ត្រូវ​បាន​ព្យួរឋាន:របស់វាក្នុងនាមជាឆ្កែដ៏ចំណាស់​បំផុត​នៅលើ​ពិភពលោកបន្ទាប់​ពី​មន្ត្រី​កំណត់ត្រា​ពិភពលោក Guinness ចាប់​ផ្ដើម​មាន​ការ​សង្ស័យ​អំពី​អាយុ​ពិត​របស់​​វា ។

​​ឆ្កែ Bobi បានស្លាប់នៅក្នុងខែតុលាក្នុងអាយុ ៣១ ឆ្នាំ និង ១៦៥ ថ្ងៃ ពោលគឺ ៨ ខែបន្ទាប់ពីបានបំបែកឯតទគ្គកម្មជា​​ឆ្កែ​ដ៏ចំណាស់​បំផុត​នៅលើ​ពិភពលោកហើយត្រូវបានគេប្រកាសនៅលើគេហទំព័រអំពីរឿងនេះថែមទៀតផង។

ឆ្កែពូជ Rafeiro ដែលជាឆ្កែរបស់ឆ្មាំបសុសត្វព័រទុយហ្គាល់មានអាយុជាមធ្យមគឺចាប់ពី ១២ ទៅ ១៤ ឆ្នាំ ក៏ត្រូវបានប្រកាសថាជាសត្វឆ្កែដែលមានវ័យចំណាស់បំផុតដែលមិនធ្លាប់មាន ដោយបំបែកកំណត់ត្រាជិតមួយសតវត្សរ៍ដែលកាន់កាប់តំណែងដោយសត្វឆ្កែអូស្ត្រាលីឈ្មោះ Bluey ដែលបានស្លាប់នៅក្នុងឆ្នាំ ១៩៣៩ ក្នុងអាយុ ២៩ ឆ្នាំ ៥ ខែ។

អ្នកនាំពាក្យរបស់ Guinness បានប្រាប់ AFP ថា “ខណៈដែលមានការពិនិត្យឡើងវិញកំពុងបន្ត យើងបានសម្រេចចិត្តផ្អាកជាបណ្ដោះអាសន្ននូវឋាន:របស់​ឆ្កែ Bobi នៅក្នុងកំណត់ត្រាសម្រាប់ Oldest Dog Living ឆ្កែដែលមានវ័យចាស់បំផុតរហូតទាល់តែមានការរកឃើញលើករណីនេះឲ្យបានច្បាស់លាស់ទាំងអស់” ។

គេហទំព័ររបស់ Guinness ​​មិន​បាន​ទំលាយអំ​ពីមូលហេតុ​​ដែល​បាន​បង្កើតឲ្យ​ការ​សង្ស័យ​នោះទេ។

ប៉ុន្តែការសង្ស័យនេះត្រូវបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស និងសហរដ្ឋអាមេរិកដោយបាននិយាយថាជើងរបស់ Bobi ហាក់ដូចជាមានពណ៌ផ្សេងគ្នានៅក្នុងរូបថតរបស់វានេះទំនងជាចំណុចដែលគេសង្ស័យ។

ចំណែក Miguel Figuereido ដែលជាពេទ្យសត្វនៅទីក្រុង Lisbon បានប្រាប់ AFP កាលពីឆ្នាំមុនថា “គាត់មើលទៅឆ្កែ Bobi វាចាស់ណាស់ទៅហើយវាមិនសូវមានចលនាសកម្មនោះទេដោយសារវាជាឆ្កែដែលមានវ័យចាស់ខ្លាំងពេក” ។

កំណត់ត្រាពិភពលោកហ្គីណេសបានបញ្ជាក់ថាការផ្អាកឋាន:នេះគឺ គ្រាន់តែជា”បណ្តោះអាសន្នទេគឺសម្រាប់ការពិនិត្យឡើងវិញដែលកំពុងតែបន្ត” ។

ម្ចាស់​ឆ្កែ Bobi លោក Leonel Costa បានទទូចថា “ការសង្ស័យទាំងអស់គឺគ្មានមូលដ្ឋាននោះទេ” ។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលផ្ញើទៅកាន់ AFP គាត់បាននិយាយថា នីតិវិធីនៃការបញ្ជាក់ត្រូវ “ចំណាយពេលជិតមួយឆ្នាំ” ហើយថាគាត់បានធ្វើស្របតាមហ្គីណេសទាំងអស់។

លោក Costa បានចោទប្រកាន់ “ពេទ្យសត្វម្នាក់” ថាជាអ្នកនៅពីក្រោយការសង្ស័យទាំងនេះ ពីព្រោះពួកគេពិបាកក្នុងការទទួលយកថាឆ្កែ Bobi តែងតែផ្តល់អាហារជា “របបអាហារធម្មជាតិ” ជំនួសឲ្យអាហារឆ្កែ។

ឆ្កែBobi ដែលកើតនៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ១៩៩២ បានបំប្លែងថ្ងៃស្លាប់របស់វា។

ឆ្កែBobi និងកូនឆ្កែបីផ្សេងទៀតដែលរើសយកមកពីកន្លែងចាក់សំរាមសុទ្ធតែជាឆ្កែដែលកើតនៅក្នុងព្រៃហើយជាកម្មសិទ្ធិរបស់គ្រួសារលោក Costa នៅក្នុងភូមិ Conqueiros ភាគកណ្តាលប្រទេសព័រទុយហ្គាល់។

ដោយ​សារតែ​ម្ចាស់ដំបូងរបស់កូនឆ្កែដែលទើបនឹងកើតមាន​សត្វ​ច្រើន​ណាស់ទៅ​ហើយគាត់​ក៏​សម្រេច​ចិត្តយក​កូន​ឆ្កែទាំងបីដែល​ទើប​នឹង​កើតនោះទៅបោះចោលនៅកន្លែងចាក់សំរាម។

ពួកគេបានទុកកូនឆ្កែមួយក្បាលគឺឈ្មោះថាBobi ដោយសារតែមានការបញ្ចុះបញ្ចូលរបស់ Leonel Costa និងប្អូនស្រីរបស់ Costa ឲ្យ Costa រក្សាទុកBobi ។

Costa បានចាត់ទុកBobi ថាជាឆ្កែដែលមានអាយុវែង។

គាត់បាននិយាយថាBobi មិនដែលត្រូវបានដាក់ច្រវាក់នោះទេវាដើរលេងដោយសេរីទៅក្នុងព្រៃជុំវិញភូមិរហូតដល់វាចាស់ពេកមិនអាចកម្រើកខ្លួនបានដូចមុន៕

ប្រភព៖ AFP/rc