សន្ដិសុខសង្គម

សមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យជាអ្នកលួចនិងអ្នកទិញគ្រឿងអលង្ការបាន២នាក់

ដោយ:សុខុម
ភ្នំពេញ:នគរបាលខណ្ឌច្បារអំពៅបានឲ្យដឹងនៅថ្ងៃទី១៦មករា ២០២៤ថាសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាបុរសម្នាក់និងស្ត្រីម្នាក់ពាក់ព័ន្ធករណី លួចនិងទទួលទិញគ្រឿងអលង្ការ។


សមត្ថកិច្ចខណ្ឌច្បារអំពៅកាលពីថ្ងៃទី១៥មករា បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ប្រាក់ ពៅ ភេទប្រុស អាយុ២៨ឆ្នាំកម្មករសំណង់ ស្នាក់នៅផ្ទះB៥ ភូមិតាងូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ។


ក្រោយពីសួរនាំជនសង្ស័យបានប្រាប់សមត្ថកិច្ចថាខ្លួនធ្វើសកម្មភាពរួចយកទៅលក់បន្តឲ្យស្ត្រីម្នាក់។នៅថ្ងៃទី១៦មករា២០២៤សមត្ថកិច្ចបន្តឃាត់ឈ្មោះ អ៊ី ផល្លា អាយុ ៥២ឆ្នាំ មុខរបរ លក់គ្រឿងអល័ង្ការ ស្នាក់នៅផ្ទះលេខ២៩៤ ផ្លូវ ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅជាប់ចោទពីបទទទួលផលចោរកម្ម។


វត្ថុតាងដកហូតចិញ្ជៀនប្លាទីន មានដាំត្បូងពណ៌សចំនួន ៥៣វង់៕