សន្ដិសុខសង្គម

បុរសម្នាក់លោតពីលើស្ពានជ្រោយចង្វាររួចហែលទឹកឡើងលើគោកវិញ

ដោយ:សុខុម
ភ្នំពេញ៖ ករណីបុរសម្នាក់ជិះម៉ូតូមកឈប់ហើយសម្រេចចិត្តលោតពីលើស្ពានជ្រោយចង្វារចូលទៅក្នុងទឹកបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី១៦ខែមករា ឆ្នាំ២០២៤ស្ថិតក្នុងសង្កាត់ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនោះនៅពេលសមត្ថកិច្ចសួរនាំទើបដឹងរឿង។


អ្នកឃើញហេតុការណ៍បាននិយាយឲ្យដឹងថាគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដា PCXពណ៌សពាក់ផ្លាកលេខ កណ្តាល1AD-1313មកឈប់ដាក់ជន្ទាល់ម៉ូតូចោលរួចដោះស្បែកជើងចេញលោតចុះទៅក្នុងទន្លេបាត់។ឃើញដូចនោះប្រជាពលរដ្ឋបានស្រែកហៅគ្នាចេញទូកទៅជួយសង្គ្រោះស្រង់ឡើងលើទូក។ម្យ៉ាងទៀតបុរសដែលលោតនោះក៏ចេះហែលទឹកទៀតទើបអាចជួយបានដឹកយកមកច្រាំង ប្រគល់ឲ្យសមត្ថកិច្ច។


សមត្ថកិច្ចក៏បាននាំបុរសខាងលើ ទៅប៉ុស្តិ៍នគរបាលជ្រោយចង្វារ ដើម្បីសួរនាំទើបដឹងថាមានវិបត្តិផ្លូវចិត្តក្នុងគ្រួសារ។កន្លងមកបានចែកផ្លូវគ្នាជាមួយប្រពន្ធប៉ុន្តែបុរសនោះសុំជួបប្រពន្ធដើម្បីត្រូវរូវគ្នាវិញនាងមិនព្រមទើបសម្រេចចិត្តលោតទឹកសម្លាប់ខ្លួន។
ក្រោយពីអប់រំណែនាំបុរសនោះសមត្ថកិច្ចបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕