អន្តរជាតិ

បុគ្គលិកអាកាសចរណ៏Tigerair Taiwan ទទួលប្រាក់រង្វាន់ជាមធ្យម១០.៨ ក្នុងមួយខែៗឆ្នាំ២០២៣

ប្រែសម្រួល៖ រតនា

សិង្ហបុរី៖ កាលពីថ្ងៃចន្ទ ទី ១៥  មករា លោក Chen Han-ming ប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងថវិការរបស់ក្រុមហ៊ុនអាកាសចរណ៏ Tigerair Taiwan បានបញ្ជាក់ថាប្រាក់រង្វាន់បំណាច់ឆ្នាំត្រូវបានអនុម័តក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសម្រេចផ្តល់ប្រាក់រង្វាន់ជាមធ្យម ១០.៨ ក្នុងមួយខែៗសម្រាប់បុគ្គលិកចំនួន ៨០០ នាក់នៅក្នុងឆ្នាំ ២០២៣ ។

ទីភ្នាក់ងារសារព័ត៌មាន Focus Taiwan បានរាយការណ៍ថា បុគ្គលិកនឹងទទួលបានប្រាក់បៀវត្សរ៍សម្រាប់រយៈពេលបួនខែ ២០,០០០ ដុល្លាតៃវ៉ាន់ ស្មើនឹង ៦៤១ ដុល្លារអាមេរិក ជាប្រាក់បៀវត្សរ៍គោល និងប្រាក់រង្វាន់ចាប់ពី ៥០,០០០ ទៅ ៨០,០០០ ដុល្លារតៃវ៉ាន់។

បូករួមជាមួយនឹងប្រាក់រង្វាន់ដែលបានផ្តល់ឲ្យនៅក្នុងខែសីហា និងខែធ្នូឆ្នាំមុន បុគ្គលិកនឹងទទួលបានប្រាក់រង្វាន់ជាមធ្យម ១០.៨ ក្នុងមួយខែ ដោយអ្នកខ្លះទទួលបានរហូតដល់ ១៤ ខែ។

Chen ក៏បាននិយាយផងដែរថាក្រុមហ៊ុនអាកាសចរណ៏ Tigerair តៃវ៉ាន់នឹងដំឡើងប្រាក់បៀវត្សរ៍គោលសម្រាប់បុគ្គលិកជាមធ្យម ១១.៤៨ ភាគរយនៅក្នុងឆ្នាំនេះ ខណៈដែលប្រាក់ឧបត្ថម្ភអាហារនឹងត្រូវបានដំឡើង ១២ ភាគរយផងដែរ។

នៅក្នុងមួយសប្តាហ៍មុនសហជីពកម្មករបានចោទប្រកាន់ក្រុមហ៊ុនអាកាសចរណ៏ Tigerair តៃវ៉ាន់ថាបានកេងប្រវ័ញ្ចលើសបុគ្គលិករបស់ខ្លួន នេះបើយោងតាមសារព័ត៌មាន Taipei Times ។

របាយការណ៏បានបង្ហាញថាបុគ្គលិកម្នាក់ៗអាចរកចំណូលបាន NT១.៦៧  លានដុល្លារតៃវ៉ាន់កាលពីឆ្នាំមុន សហជីពបាននិយាយថាការដំឡើងប្រាក់បៀវត្សរ៍គោលរបស់ក្រុមហ៊ុនអាកាសចរណ៍សម្រាប់បុគ្គលិកគឺទាបបំផុតបើធៀបនឹងក្រុមហ៊ុនអាកាសចរណ៍តៃវ៉ាន់ផ្សេងទៀតដូចជា China Airlines, EVA Airways និង Starlux Airlines ។

បន្ទាប់ពីការប្រកាសប្រាក់រង្វាន់កាលពីថ្ងៃចន្ទ សហជីពបានថ្លែងអំណរគុណដល់ក្រុមហ៊ុនអាកាសចរណ៏ Tigerair Taiwan នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយបន្ថែមថាសំឡេងរបស់ពួកគេត្រូវបានគេទទួលដឹងឮ។

សារព័ត៌មាន Focus Taiwan បានរាយការណ៍ថា ការលក់សំបុត្រជារួមរបស់ក្រុមហ៊ុនអាកាសចរណ៏ Tigerair តៃវ៉ាន់នៅក្នុងឆ្នាំ ២០២៣ បានឈានដល់ ១២.៥៧ ពាន់លានដុល្លារតៃវ៉ាន់ ដែលមានការកើនឡើងចំនួន ៨៤៨.២៩ ភាគរយកាលពីឆ្នាំមុន ដោយសារតែមានដំណើរការយ៉ាងរលូនល្អ។

ក្រុមហ៊ុនក៏បានប្រកាសពីការបើកជើងហោះហើរថ្មីទៅកាន់ប្រទេសជប៉ុន ចិន និងអាស៊ីអាគ្នេយ៍ ដែលជាផ្នែកមួយនៃការរីកចម្រើនថែមទៀត៕

ប្រភព៖ Agencies/rc(gr)