អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍Japan Airlines ឲ្យដឹងថាលោកស្រីTottori នឹងក្លាយជាប្រធាន

ប្រែសម្រួល៖ រតនា

ក្រុងតូក្យូ៖​នៅ​ថ្ងៃ​ពុធក្រុមហ៊ុនអាកាសចរណ៍ជប៉ុន​បាន​ប្រកាស​ថា នាយក​គ្រប់គ្រងជាន់ខ្ពស់​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន លោកស្រី Mitsuko Tottori នឹង​ក្លាយ​ជា​ប្រធាន​ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន​ចាប៉ពី​ថ្ងៃ​ទី ១ ខែ​មេសា។

លោកស្រី Tottori ដែលបានចូលបំរើការក្នុងក្រុមហ៊ុនតាំងពីឆ្នាំ ១៩៨៥ ជាអ្នកបម្រើកាប៊ីន និងបានក្លាយជាស្ត្រីទី ២ ក្នុងនាមជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ នឹងក្លាយជាប្រធានស្ត្រីដំបូងបង្អស់របស់ខ្លួន។

ការរុះរើតំណែងនេះកើតឡើងនៅពេលដែលក្រុមហ៊ុនអាកាសចរណ៍ជប៉ុនកំពុងខិតខំជំរុញឲ្យមានការងើបឡើងវិញក្រោយពីការធ្លាក់ចុះនៅសម័យជំងឺរាតត្បាតកូវីដ-19 ដែលអ្នកទេសចរកំពុងតែសម្រុកត្រឡប់មកកាន់ប្រទេសជប៉ុនវិញ។

ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រធានក្រុមហ៊ុន​បច្ចុប្បន្នគឺលោក Yuji Akasaka នឹងក្លាយជាប្រធានគណៈកម្មាធិការនាយក ខណៈដែលលោកនៅបន្តកាន់តំណែងជាតំណាងអគ្គនាយកក្រុមហ៊ុនអាកាសចរណ៍។

ក្រុម JAL បានកំណត់គោលដៅសមាសភាពស្ត្រីចំនួន ៣០ ភាគរយក្នុងចំណោមអ្នកគ្រប់គ្រងរបស់ខ្លួននៅចុងឆ្នាំសារពើពន្ធរហូតដល់ខែមីនាឆ្នាំ ២០២៦ ៕

ប្រភព៖ Reuters