សេដ្ឋកិច្ច

កំពូលស្មាតហ្វូន Apple នាំមុខ Samsung នៅលើទីផ្សារពិភពលោក

ប្រែសម្រួល៖ រតនា

ក្នុងរយៈពេល ១២ ឆ្នាំកន្លងមកក្រុមហ៊ុន Apple បាននាំមុខក្រុមហ៊ុន Samsung Electronics ក្នុងការលក់ស្មាតហ្វូនដ៏ធំបំផុតនៅលើទីផ្សាររបស់ពិភពលោកដោយគ្រប់គ្រងលើទីផ្សារចំនួន ២០ ភាគរយនៅក្នុងឆ្នាំ ២០២៣ នេះបើយោងតាមទិន្នន័យដែលដកស្រង់ពីក្រុមហ៊ុន International Data Corp ។

យោងតាមទិន្នន័យបឋមពីកម្មវិធីតាមដានទូរសព្ទចល័តប្រចាំត្រីមាសរបស់ IDC បានបង្ហាញថាក្រុមហ៊ុន Samsung ក្នុងឆ្នាំនេះមានភាគហ៊ុន ១៩.៤ ភាគរយរត់តាមក្រោយក្រុមហ៊ុន Xiaomi, Oppo និង Transsion របស់ប្រទេសចិន ។

ការផ្លាស់ប្តូរចំណាត់ថ្នាក់នេះបានកើតឡើងបន្ទាប់ពីអ្នកប្រើប្រាស់មានការយឺតយ៉ាវលើការអាប់ដេតស្មាតហ្វូនដោយសារតែភាពមិនច្បាស់លាស់នៃម៉ាក្រូសេដ្ឋកិច្ចនិងអតិផរណាមានកម្រឹតខ្ពស់។

ការងើបឡើងវិញយឺតជាងការរំពឹងទុកនៅក្នុងប្រទេសចិន ដែលជាទីផ្សារស្មាតហ្វូនដ៏ធំបំផុតរបស់ពិភពលោកដែលត្រូវបានគេថ្លឹងថ្លែងលើការលក់ទូរសព្ទនៅទូទាំងពិភពលោកផងដែរ។

ស្មាតហ្វូន Apple និង Transsion គឺជាម៉ាកយីហោតែមួយគត់នៅក្នុងកំពូលស្មាតហ្វូនទាំង ៥ ដែលបានកត់ត្រាពីកំណើននៃការនាំចេញកាលពីឆ្នាំមុន នៅពេលដែលទីផ្សារបានធ្លាក់ចុះ ៣.២ ភាគរយមកនៅត្រឹម ១.១៧ ពាន់លានគ្រឿងដែលឈានដល់កម្រិតទាបមួយក្នុងទសវត្សរ៍នេះ។

ទោះជាយ៉ាងណាក៏ដោយស្មាតហ្វូន Apple កំពុង​ប្រឈម​នឹង​សម្ពាធ​នៅ​ក្នុង​ប្រទេស​ចិន​ពី​ក្រុមហ៊ុន Huawei ដែលទើបនឹង​ងើប​ឡើង​វិញ​ក៏​ដូច​ជា​​ម៉ាក​យីហោស្មាតហ្វូន​ចិន​ដទៃទៀតផងដែរ។ ក្រុមហ៊ុន   ផលិតទូរសព្ទ ដៃ iPhone ក៏កំពុងផ្តល់ការបញ្ចុះតម្លៃដ៏កម្រដល់ទៅ ៥ ភាគរយលើម៉ូដែលមួយចំនួនក្នុងប្រទេសចិន ដើម្បីទាក់ទាញអតិថិជន៕

ប្រភព៖ Reuters