អន្តរជាតិ

លោក K Shanmugam ចិញ្ចឹមឆ្កែដែលមានភ្នែកម្ខាងដោយដាក់ឈ្មោះថា ព្រះនាង

ប្រែសម្រួល៖ សហការី

លោក K Shanmugam រដ្ឋមន្ត្រីក្រសួងយុត្តធម៌ និងមហាផ្ទៃរបស់ប្រទេស Ingapore បានចិញ្ចឹមឆ្កែសង្គ្រោះចំនួន ៣ ក្បាល ហើយមានសត្វឆ្កែមួយក្នុងចំណោមនោះមានភ្នែកតែម្ខាងទេដែលថ្មីៗនេះគាត់បានបង្ហើបឲ្យដឹងថាគាត់បានដាក់ឈ្មោះឆ្កែដែលមានភ្នែកតែមួយនោះថា ព្រះនាង។

កាលពីថ្ងៃសៅរ៍ ទី១៣ មករា លោក Shanmugam បានធ្វើការណែនាំ ព្រះនាងម្ចាស់ទៅកាន់ពិភពលោកតាមរយ:ការបង្ហោះវីដេអូ TikTok ដោយពន្យល់ថាគាត់និងគ្រួសាររបស់គាត់កំពុងស្វែងរក “ឆ្កែមួយ ឬពីរក្បាល” បន្ថែមទៀតបន្ទាប់ពីសត្វចិញ្ចឹមរបស់គាត់មានអាយុកាន់តែចាស់ទៅ។

លោក Shanmugam បានបន្ថែមថា “យើងបានយកព្រះនាងមកចិញ្ចឹម ដោយសារតែវាទើបតែបាត់បង់ភ្នែកម្ខាង បើធៀបនឹងសត្វឆ្កែដទៃទៀតខ្ញុំគិតថាវាទទួលបានការថែទាំប្រកបដោយការយកចិត្តទុកដាក់តិចជាងគេបំផុតកាលដែលវារស់នៅក្នុងកន្លែងអភិរក្ស” ។

“វាគួរឲ្យអាណិតណាស់ ដូច្នេះយើងបានសម្រេចចិត្តថាយើងយកវាមកនៅទីនេះហើយយើងនឹងហៅឈ្មោះវាថាជា ព្រះនាង យើងនឹងផ្តល់នូវការថែទាំដល់វាដើម្បីឲ្យមានជីវិតកាន់តែល្អប្រសើរឡើង” ។

លោក Shanmugam ឥឡូវនេះមានឆ្កែចំនួនបួនក្បាលហើយ។ ពីមុនគាត់បានយកឆ្កែពីអង្គភាព K-9 មកចិញ្ចឹមគឺជាឆ្កែដែលមានអាយុច្រើនណាស់ទៅហើយ។

យោងតាមរូបភាពក្នុងវីដេអូកន្លងមកបានបង្ហាញថា លោក Shanmugam បានជំទាស់ទៅនិងការទិញសត្វឆ្កែយកមកចិញ្ចឹមដោយគាត់បានបញ្ជាក់ថាសត្វឆ្កែដែលគាត់យកមកចិញ្ចឹមទាំងអស់គឺជាសត្វឆ្កែដែលគាត់បានជួយសង្គ្រោះតែប៉ុណ្ណោះ៕

ប្រភព៖ CNA/hq