អន្តរជាតិ

មេដឹកនាំកំពូលរបស់វៀតណាមចូលរួមប្រជុំសភាបន្ទាប់ពីមានបញ្ហាសុខភាព

ប្រែសម្រួល៖ ស.សម្បត្តិ

ហាណូយ៖ កាលពីថ្ងៃចន្ទ ទី១៥  មករា លោក ង្វៀន ភូត្រុង ដែលជាមេដឹកនាំកំពូលរបស់បក្សកុម្មុយនិស្តវៀតណាមដ៏មានឥទ្ធិពលបំផុតបានចូលរួមក្នុងសម័យប្រជុំពេញអង្គរបស់រដ្ឋសភាក្រោយពីមានបញ្ហាសុខភាព។

នេះគឺជាការបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងចាប់តាំងពីថ្ងៃទី ២៦ ធ្នូកន្លងមកដែល លោកង្វៀន ភូត្រុង ក្នុងអាយុ ៧៩ ឆ្នាំ បានខកខានបង្ហាញខ្លួនជាសាធរណ:។ ក្រុមអ្នកសង្កេតការណ៍ផ្នែកការទូតបានលើកឡើងអំពីបញ្ហាសុខភាពរបស់គាត់ ហើយមន្ត្រីមួយចំនួនមិនអាចបញ្ជាក់អំពីស្ថានភាពសុខភាពរបស់គាត់ឲ្យបានច្បាស់លាស់នោះទេ។

កាលពីដើមខែនេះ លោកបានខកខានចូលរួមកិច្ចប្រជុំសំខាន់ៗជាមួយមេដឹកនាំកំពូលៗដែលមកបំពេញទស្សនកិច្ចក្នុងប្រទេសវៀតណាមដូចជាប្រធានាធិបតីឥណ្ឌូនេស៊ី យុកូ វីដូដូ និងនាយករដ្ឋមន្ត្រីឡាវ សូណៃ នសាយ ស៊ីផានឌុន ជាដើម។

លោក ង្វៀន ភូត្រុង បានកាន់តំណែងជាមេដឹកនាំបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចតាំងពីឆ្នាំ ២០១១ ដែលតំណែងកំពូលដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រព័ន្ធនយោបាយបក្សតែមួយរបស់វៀតណាម។

រដ្ឋសភាប្រទេសវៀតណាមគឺ​កំពុង​ប្រជុំ​ពិភាក្សា​លើបញ្ហាកំណែទម្រង់ច្បាប់​ធនាគារ និង​ដីធ្លី។

ប្រភព៖ Reuters/nh