សន្ដិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យដែលជាឃាតករសម្លាប់ជនរងគ្រោះក្នុងចំការដំឡូងមី

ដោយ:សុខុម
ព្រះវិហារ:សមត្ថកិច្ចនគរបាលខេត្តព្រះវិហារកាលពីថ្ងៃទី១៤ខែមករាឆ្នាំ២០២៤ឃាត់ខ្លួនបានជនសង្ស័យម្នាក់ដែលជាឃាតករសម្លាប់ជនរងគ្រោះក្នុងព្រៃចម្ការដំឡូងមីម្នាក់យកមកផ្ដន្ទាទោស។តាមច្បាប់។
សមត្ថកិច្ចបានឱ្យដឹងថាកាលពីថ្ងៃទី៧ មករា ឆ្នាំ២០២៤មានអំពើឃាតកម្មមួយកើតឡើង នៅចំណុចចំការដំឡូងដីក្រហម ក្នុងភូមិសាស្រ្តភូមិស្រែធំ ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ។


ក្រោយពីសម្លាប់ជនរងគ្រោះសមត្ថកិច្ចក៏បានចុះស្រាវជ្រាវបើកការស៊ើបអង្កេតកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យប្រើរយៈពេល អស់១០៨ម៉ោង ទើបបង្ក្រាបបាន។
សមត្ថកិច្ចកំពុងសាកសួរជនសង្ស័យបំភ្លឺពាក់ព័ន្ធទៅនឹងការសម្លាប់មនុស្ស។ភ្លាមៗពុំទាន់បង្ហាញអត្តសញ្ញាណជនរងគ្រោះនៅឡើយ៕