កីឡា

De Bruyne បានជួយ Man City ឈ្នះ Newcastle ៣-២

ប្រែសម្រួល៖ បញ្ញា

NEWCASTLE៖ កីឡាករ Kevin De Bruyne បាននិយាយថាគាត់ជួយឲ្យ Manchester City ត្រឡប់មកវិញជាមួយនឹងជ័យជម្នះ៣-២ ទល់នឹង Newcastle ក្នុងការប្រកួតកាលពីថ្ងៃសៅរ៍ ១៣ មករា ក្រោយពីអវត្តមានក្នុងអំឡុងពេលព្យាបាលរបួសអស់រយៈពេល ៥ ខែ។

កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះបានរកគ្រាប់បាល់បង្កើតស្នាដៃក្រោយពីការឈប់សម្រាករបស់ Oscar Bobb ដោយបានបង្ហាញខ្លួនជាលើកដំបូងនៅ Premier League ចាប់តាំងពីគាត់រងរបួសសរសៃពួរនៅក្នុងការប្រកួតបើកឆាកកន្លងមក។

De Bruyne បានប្រាប់ TNT Sports ថា ” និយាយដោយស្មោះត្រង់ទៅគឺខ្ញុំមានការខកខានកន្លងមកដោយសារតែខ្ញុំមានរបួសធ្ងន់ហើយខ្ញុំត្រូវការពេលវេលាសម្រាប់ការព្យាបាល។

“ខ្ញុំគិតថាក្នុងការប្រកួតក្នុងរយៈពេល ៩០ នាទីនេះខ្ញុំប្រហែលជាមិនអាចយកជ័យជំនះបាននោះទេតែខ្ញុំអាចធ្វើបានត្រឹមតែក្នុងរយៈពេល ២០ទៅ២៥នាទីតែប៉ុណ្ណោះ។

“ខ្ញុំមានអារម្មណ៍ថារំភើបព្រោះខ្ញុំតែងតែគិតថាខ្ញុំមិនអាចធ្វើឲ្យវាបានល្អប្រសើរនោះទេតែពេលនេះខ្ញុំអាចធ្វើវាបាន ខ្ញុំមានអារម្មណ៍ត្រេកអរឡើងត្រជាក់ខ្លួន”។

នេះគឺការទទួលជ័យជម្នះជាលើកទី ៦ ជាប់ៗគ្នាក្នុងការប្រកួតទាំងអស់ដែលបានធ្វើឲ្យ Man City ឡើងមកលេខកាន់ លេខ ២ នៅក្នុងតារាង Premier League និងនាំមុខ Liverpool ចំនួនពីរពិន្ទុ។

លោក Pep Guardiola មានការត្រេកអរយ៉ាងខ្លាំងហើយឥឡូវនេះ Man City និងសម្រាកក្នុងរយៈពេលពីរសប្តាហ៍មុននឹងបន្តការប្រកួតសម្រាប់រដូវកាលបន្តទៀត។

ហើយនៅពេលវិលត្រឡប់មកវិញកីឡាករ De Bruyne អាចនឹងត្រូវបានចូលរួមដោយកីឡាករ Erling Haaland ដែលបានខកខានអស់ប្រាំបួនប្រកួតចុងក្រោយដោយសារមានរបួសជើង។

កីឡាករDe Bruyne បានបន្ថែមថា “ទីនេះគឺជាទឹកដីដ៏លំបាកមួយ។ អ្នករាល់គ្នាអបអរសាទរដល់ខ្ញុំជាមួយនឹងអ្វីគ្រប់យ៉ាងដែលបានកើតឡើងនៅក្នុងឆ្នាំនេះ” ។

“យើងខិតខំប្រឹងប្រែងប្រកួតបន្តទៀតសម្រាប់ League នៅមុនពេលសម្រាកយើងបានយករឈ្នះនៅលើទីលាននេះនៅ St James’ Park ទល់នឹង Newcastle ដែលយើងគិតថាជាការប្រកួតដ៏ស្វិតស្វាញដណ្តើមបានជ័យជម្នះដ៏ធំធេងរបស់យើង”៕

ប្រភព៖ AFP/fs