អន្តរជាតិ

អន្តរជាតិអបអរសាទរជ័យជម្នះលោក William Lai ក្នុងការបោះឆ្នោតប្រធានាធិបតីរបស់តៃវ៉ាន់

ប្រែសម្រួល៖ ស.សម្បត្តិ

សិង្ហបុរី៖ សិង្ហបុរីបានអបអរសាទរចំពោះ​ជ័យជម្នះរបស់លោក William Lai Ching-te ​នៅក្នុង​ការ​បោះឆ្នោតរបស់តៃវ៉ាន់ កាលពីថ្ងៃសៅរ៍ ទី១៣ មករា ដែលលោកនឹងទទួលបានតំណែងជាប្រធានាធិបតីសម្រាប់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យហៅកាត់ថា(DPP) ។

នៅថ្ងៃអាទិត្យអ្នកនាំពាក្យក្រសួងការបរទេសសិង្ហបុរី (MFA) បានធ្វើសេចក្តីថ្លែងការណ៍ ស្វាគមន៍ដល់ជ័យជម្នះរបស់លោក William Lai Ching-te នៅក្នុង​ការ​បោះឆ្នោតរបស់តៃវ៉ាន់ ​” ។

“សិង្ហបុរីបានសម្តែងនូវមិត្តភាពដ៏ជិតស្និទ្ធនិងដ៏យូរអង្វែងជាមួយនិងប្រជាជនតៃវ៉ាន់ ហើយនឹងបន្តទំនាក់ទំនងនេះឲ្យកាន់តែប្រសើរឡើងដោយផ្អែកលើគោលនយោបាយ “ចិនតែមួយ”។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា សិង្ហបុរីបានគាំទ្រការអភិវឌ្ឍដោយសន្តិភាពសម្រាប់ទំនាក់ទំនងលើបញ្ហាច្រកសមុទ្រតៃវ៉ាន់។

អ្នកនាំពាក្យ MFA បាននិយាយថា “ការសន្ទនា ការកសាងទំនុកចិត្ត និងការបន្តកិច្ចសហប្រតិបត្តិការនឹងមានប្រយោជន៍សម្រាប់ភាគីទាំងពីលើច្រកសមុទ្រតៃវ៉ាន់រ” ។

“យើងនឹងរួមចំណែកថែរក្សាស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ដ៏ធំទូលាយដែលសិង្ហបុរី និងសហគមន៍អន្តរជាតិត្រូវបានស្វាគមន៍ “។

គណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោតបានបញ្ចេញតួលេខកាលពីថ្ងៃសៅរ៍ឲ្យឃើញថា លោកបណ្ឌិត Lai បានឈ្នះសំឡេងឆ្នោត ៤០.០៥ ភាគរយ នាំមុខលោក Hou Yu-ih របស់ Kuomintang (KMT) ដោយ ៣៣.៤៩ ភាគរយ និងគណបក្សប្រជាជនតៃវ៉ាន់ (TPP) លោក Dr Ko Wen-je ទទួលបាន ២៦.៤៦ ភាគរយ។

DPP បានបាត់បង់សភាភាគច្រើនរបស់ខ្លួន ដោយទទួលបាន ៥១ អាសនៈ ក្នុងចំណោម ១១៣ដែលមាន។ KMT ទទួលបានអាសនៈច្រើនជាងគេ ដោយមាន ៥២ ហើយ TPP ទទួលបាន ៨ អាសនៈ។ អាសនៈចំនួនពីរត្រូវបានកាន់កាប់ដោយបេក្ខជនឯករាជ្យ។

លោកបណ្ឌិត Lai អតីតអភិបាលក្រុង Tainan គឺជាអ្នកគាំទ្រឯករាជ្យរបស់តៃវ៉ាន់។ គូប្រជែង និងអ្នករិះគន់របស់គាត់បាននិយាយថា ការបោះឆ្នោតរបស់គាត់នឹងបង្កគ្រោះថ្នាក់ដល់តៃវ៉ាន់ និងគំរាមកំហែងដល់សន្តិភាព។

លោកបាននិយាយថា “ក្រោមគោលការណ៍នៃសេចក្តីថ្លៃថ្នូរ និងសមភាព យើងត្រូវប្រកាន់យកការសន្ទនាដើម្បីជំនួសការប្រឈមមុខដាក់គ្នា យើងនឹងមានកិច្ចសហប្រតិបត្តិការប្រកបដោយទំនុកចិត្តជាមួយប្រទេសចិន។

“នេះជាការបង្កើនសុខុមាលភាពរបស់ប្រជាជនទាំងពីរលើបញ្ហាច្រកសមុទ្រតៃវ៉ាន់ និងសម្រេចឲ្យបាននូវសន្តិភាព និងវិបុលភាពរួមគ្នា”។

ភ្លាមៗបន្ទាប់ពីការឈ្នះរបស់លោកបណ្ឌិត ឡៃ ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិនបាននិយាយថា ជ័យជម្នះរបស់លោកនឹងមិនផ្លាស់ប្តូរទិដ្ឋភាពជាមូលដ្ឋាននៃទំនាក់ទំនងរលើបញ្ហាច្រកសមុទ្រតៃវ៉ាន់នោះទេ។

Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋចិនបាននិយាយថា លទ្ធផលបានបង្ហាញថា DPP មិនអាចតំណាងឲ្យ សាធារណៈទូទៅនៅលើកោះនេះបានទេ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua ៕

ប្រភព៖ CNA/mi