អន្តរជាតិ

ភ្នំភ្លើង Marapi នៅឥណ្ឌូណេស៊ីបានផ្ទុះឡើងទៀតបន្ទាប់ពីរយ:ពេលមួយខែក្រោយមក

ប្រែសម្រួល៖រតនា

ប្រទេសឥណ្ឌូនេស៊ី៖ ទីភ្នាក់ងារភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូណេស៊ីបានឲ្យដឹងថានៅថ្ងៃអាទិត្យ ទី ១៤ ខែមករានេះ ភ្នំភ្លើង Marapi បានផ្ទុះឡើងលាយឡំនិងកំទេចផេះបោកបក់តាមខ្យល់ហោះឡើងលើអាកាសរហូតដល់កម្ពស់ ១,៣០០ ម៉ែត្រក្រោយរយៈពេល ៦ សប្តាហ៍បន្ទាប់ពីការផ្ទុះដ៏ភ្នំភ្លើងដ៏មហន្តរាយធ្ងន់ធ្ងរកាលពី៦ សប្តាហ៍កន្លងមក។

ទីភ្នាក់ងារនេះបាននិយាយថា ភ្នំភ្លើងដែលបានផ្ទុះឡើងនៅក្នុងខេត្តស៊ូម៉ាត្រាភាគខាងលិចបានផ្ទុះយ៉ាងហោចណាស់ពីរដងរួចមកហើយដែលលើកក្រោយនេះបានផ្ទុះឡើងនៅវេលាម៉ោង ៣.៣៧ ព្រឹក GMT ក្នុងថ្ងៃអាទិត្យនេះ ជាហេតុបង្ខំឲ្យជម្លៀសប្រជាជនចេញឆ្ងាយពីភ្នំភ្លើង ក្នុងចម្ងាយ ៤.៥ គីឡូម៉ែត្រពីចំណុចកណ្តាលនៃការផ្ទុះនេះដោយហេតុថាមានការជះចេញជាកម្អែលភ្នំភ្លើងហូរចូលទៅតាមជ្រលងជ្រោះភ្នំ។

ទីភ្នាក់ងារ​នេះ​បាន​និយាយ​ថាក្នុង​ករណីដែល​មាន​ភ្លៀង​ធ្លាក់​ស្រោចស្រប់មកលើកំទេច​ផេះអាជ្ញាធរបានរំលឹកដល់​អ្នក​ស្រុក​ឲ្យ​ប្រើ​ម៉ាស់​​ដើម្បី​ការពារ​ផ្លូវដង្ហើម​។

កាលពីខែធ្នូ មានមនុស្សជាង ២០ នាក់ត្រូវបានសម្លាប់ បន្ទាប់ពីភ្នំភ្លើង Marapi ដែលជាភ្នំភ្លើងដ៏សកម្មបំផុតនៅលើកោះស៊ូម៉ាត្រាមួយនេះបានផ្ទុះឡើងបានជះកំទេចផេះឡើងលើអាកាសកម្ពស់ដល់ទៅ ៣ គីឡូម៉ែត្រ។

ប្រទេសឥណ្ឌូណេស៊ីបានក្លាយជា “ជួរភ្នំភ្លើងក្នុងតំបន់ប៉ាស៊ីហ្វិក” ដែលជាតំបន់រញ្ជួយដីដ៏សកម្មលាតសន្ធឹងលើប៉ូល tectonic ។

ខ្សែវីដេអូរបស់សារព័ត៌មាន Reuters បានបង្ហាញឲ្យឃើញកំទេចផេះភ្នំភ្លើងជះឡើងកាលពីថ្ងៃអាទិត្យបានគ្របដណ្ដប់លើខ្នងផ្ទះនៅក្បែរនោះ យានជំនិះ និងតង់សម្រាប់ជម្លៀសពលរដ្ឋដែលសាងសង់ឡើងដោយទីភ្នាក់ងារការពារគ្រោះមហន្តរាយនៅក្នុងតំបន់។

ប្រជាពលរដ្ឋមួយចំនួនបានទៅកាន់មណ្ឌលសុខភាព ដើម្បីពិនិត្យផ្លូវដង្ហើម ហើយអាជ្ញាធរបានចែកម៉ាស់ឲ្យពួកគេគ្រប់ៗគ្នា៕

ប្រភព៖ Reuters/kg