អន្តរជាតិ

ករណីឃាតកម្មដ៏អាថ៌កំបាំងមួយដែលឪពុកជាឃាតកសម្លាប់កូនប្រុសភ្លោះបង្កើតរបស់ខ្លួន

ប្រែសម្រួល៖ រតនា

កូនក្មេង​ប្រុស​ភ្លោះពីរនាក់បងប្អូន​​ត្រូវបាន​ឪពុកបង្កើតរបស់ពួកគេ​សម្លាប់រួចយកសាកសព​ទុក​ចោលនៅ​ក្នុង​ប្រឡាយទឹកនៅ​ក្នុង​សង្កាត់មួយក្នុង​ប្រទេស​សិង្ហបុរី​។

នៅក្នុងបទសម្ភាសជាមួយ ព័ត៌មាន CNA អ្នកដឹកនាំការស៊ើបអង្កេត DSP Tan Boon Kok បានបង្ហាញនូវពន្លឺដែលក្រុមរបស់គាត់បានចាត់វិធានការបំបែកសំណុំរឿងដ៏ចាក់ស្រេះនេះ។

  របាយការណ៍អំពីព័ត៌មានបឋម៖ កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២ ក្នុងថ្ងៃសុក្រ គេបានឲ្យដឹងថាគេបានប្រទះឃើញសពក្មេងប្រុសពីរនាក់បងប្អូនបានស្លាប់នៅក្នុងប្រឡាយទឹក។ ប៉ូលិសទទួលទូរសព្ទនៅម៉ោង ៦.១៨ ល្ងាច។ គេប្រាប់ថាមានបុរសម្នាក់ត្រូវបានគេវាយហើយត្រូវការពឹងពាក់ប៉ូលិសដើម្បីស្វែងរកកូនប្រុសរបស់គាត់។

ជនជាតិសិង្ហបុរីអាយុ ៤៨ ឆ្នាំ ឈ្មោះXavier Yap Jung Houn បានហៅទូរសព្ទដោយបាននិយាយថាកូនភ្លោះអាយុ ១១ ឆ្នាំរបស់គាត់ឈ្មោះ Ethan និង Aston បានបាត់ខ្លួននៅឯ Greenridge Crescent ក្នុងតំបន់ Upper Bukit Timah ។ ក្រោយ​មក​គាត់​បាន​និយាយ​ថា គាត់​បាន​ប្រទះ​ឃើញ​ពួកគេ​ស្លាប់​នៅក្នុង​ប្រឡាយទឹក​ក្បែរ​នោះ។

នៅពេលដែលអគ្គស្នងការរងនគរបាលជាតិ លោក តាន់ ប៊ុនកុក ដឹកនាំការស៊ើបអង្កេត (DSP) បានជូនដំណឹងជាលើកដំបូងអំពីឧបទ្ទវហេតុនេះថា គាត់មានការជឿជាក់ថាមានរឿងជាច្រើនលាក់បាំងជាងការមើលឃើញផ្ទាល់នឹងភ្នែក។

អគ្គស្នងការរងនគរបាលជាតិ DSP Tan បានប្រាប់ CNA នៅក្នុងបទសម្ភាសថា “ក្មេងប្រុសពីរនាក់បានស្លាប់” ។ “ដូច្នេះច្បាស់ជាមានអ្វីមួយកើតឡើងចំពោះពួកគេ ហើយខ្ញុំជឿជាក់ថាមានជាប់ពាក់ព័ន្ធដែលមិនអាចលេងសើចបានទេ។ វាមិនមែនជារឿងធម្មតាទេដែលមានក្មេងប្រុសពីរនាក់ត្រូវបានសម្លាប់នៅក្នុងពេលតែមួយ”។

អគ្គស្នងការរងនគរបាលជាតិ DSP Tan បានដឹងពីអ្វីដែលគាត់កំពុងតែនិយាយ។

អគ្គស្នងការរងនគរបាលជាតិ DSP Tan បានធ្វើដំណើរទៅកាន់កន្លែងកើតហេតុ ដែលមានទីតាំងនៅក្នុងឧទ្យានមួយ។ នៅពេលទៅដល់ទីនោះគឺរាងយប់បន្តិចទៅហើយក្នុងតំបន់ Greenridge Crescent ដែលជាលំនៅឋានឯកជនមួយសម្រាប់លំហែកាយយ៉ាងស្អាត និងមានសួនកុមារមួយនៅកាច់ជ្រុងនោះនៅលើផ្លូវកោងបេតុងនៃផ្លូវល្បឿនលឿន។ នៅ​ត្រង់កន្លែង​ទីធ្លាក្មេងលេងមានទោងយោលពីរ និងកន្លែងហាត់ប្រាណសម្រាប់ឡើងភ្នំសិប្បនិមិត្តតូចមួយ និងរូបដំរីសម្រាប់ក្មេងជិះលេង។

 

Yap បានប្រាប់មន្ត្រីថា មានបនុស្សម្នាក់តែគាត់មិនដឹងថាជាអ្នកណាទេបានលួចវាយគាត់។ គាត់​មិន​អាច​ពណ៌នា​ពី​រូបរាង​របស់​មនុស្ស​នោះ​បាន​ទេ ដោយសារ​គាត់​ត្រូវ​បាន​គេ​វាយ​ពី​ក្រោយ ហើយ​បាត់បង់​ស្មារតី។

ពេល​ដឹងខ្លួនឡើងកូន​ប្រុស​របស់​គាត់បាន​បាត់​ខ្លួន។ គាត់​បាន​និយាយ​ថា ក្រោយមកគាត់​បាន​ប្រទះ​ឃើញ​ពួកគេ​ស្លាប់​ក្នុង​ប្រឡាយទឹក។

អគ្គស្នងការរងនគរបាលជាតិ DSP Tan និងក្រុមរបស់គាត់គិតថាករណីនេះមានបញ្ហាជាច្រើនកើតឡើងជាបន្តបន្ទាប់៖ ដំបូងគឺក្មេងប្រុសស្លាប់ពីរនាក់ ជនដៃដល់ដែលជាអ្នកវាយសម្លាប់មិនស្គាល់អត្តសញ្ញាណ ប្រឡាយពោរពេញទៅដោយទឹកមានពន្លឺស្រអាប់មិនអាចថតយករូបភាពបានច្បាស់នោះទេ។

ច្រាំងប្រឡាយ​បេតុង​រាងរអិលហើយ​ប៉ូលិស​មិន​ចង់​ឲ្យ​ភស្តុតាង​សំខាន់ៗ​ត្រូវ​បាន​បោះចោលនោះទេ។ប៉ូលិសបានយកបាវខ្សាច់ មកទប់ទឹកក្នុងប្រឡាយកុំឲ្យទឹកហូរចូលនាំឲ្យលប់ដាននៅកន្លែងកើតហេតុ។

បាវខ្សាច់​ត្រូវ​បាន​គេ​ដាក់​នៅនឹង​កន្លែង​កើត​ហេតុ​ក្នុង​រយៈ​ពេល​១​ម៉ោងរាយ​កាត់​ប្រឡាយ​ដែល​មាន​ទទឹង​ប្រហែលពី៣​ម៉ែត្រ​ទៅ​៤​ម៉ែត្រ។

ខណៈពេលដែលអ្វីៗកំពុងបន្តអនុវត្ត អគ្គស្នងការរងនគរបាលជាតិ DSP Tan បានសង្កេតឃើញថាបុរសឈ្មោះ Yap បានបង្ហាញពីឥរិយាបទមួយចំនួនដែលគួរឲ្យសង្ស័យ។

គាត់បាននិយាយថា ” យោងតាមអាកប្បកិរិយារបស់គាត់មានរឿងមួយចំនួនគួរឲ្យសង្ស័យនៅពេលនោះ ដែលបង្ហាញថាគាត់ហាក់បីដូចជាមិនសូវស្រណុកសុខស្រួលនៅក្នុងចិត្តនោះទេ” ។ “យ៉ាង​ណា​ក៏​ដោយ យើង​កំពុង​ស្វែង​រក​អ្នក​ដែល​គាត់​បា្រប់​ថាជា​អ្នក​វាយ​គាត់”។

ប៉ូលិស​បាន​តាម​ប្រមាញ់​យ៉ាង​ខ្លាំង។ មានមន្ត្រីយ៉ាងហោចណាស់ ១០០ នាក់មកពីតំបន់ផ្សេងៗ រួមទាំងបញ្ជាការប្រតិបត្តិការពិសេស និងភូមិបាល បានរុករករាលដាលពាសពេញតំបន់នេះ ដោយ Gurkhas បានស្វែងរកនៅតាមដងព្រៃតូចៗមួយដែលជាប់ប្រឡាយទឹកដែលមានការលបវាយប្រហារដ៏អាថ៌កំបាំងនេះ។

ការ​ជូន​ដំណឹង​ត្រូវ​បាន​ផ្តល់ទៅឲ្យ​អ្នក​បើក​តាក់ស៊ី ដោយ​ស្នើ​ឲ្យ​ពួកគេ​តាម​ដាន​បុរស​ដែលមានអាយុ​ចន្លោះ​ពី ៣០ ទៅ ៤០ ឆ្នាំ។

អគ្គស្នងការរងនគរបាលជាតិ DSP Tan បាននិយាយថាប៉ូលិសត្រូវតែរាយសំណាញ់ឲ្យធំជាងនេះព្រោះវានៅមានធាតុផ្សំដែលគេនៅមិនទាន់បានរកឃើញ។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ “ករណីដែលគេ​មិន​​បាន​​ដឹង យើង​ត្រូវតែធ្វើ​ការ​ស៊ើប​អង្កេតនៅចំ​កន្លែង​ឧក្រិដ្ឋកម្ម​ហើយស៊ើបរកភស្តុតាង​តាំង​ពីទីនោះ​មក​តាម​ដែល​យើង​អាចធ្វើទៅបានដើម្បី​ប្រមូលយក​ភស្តុតាងឲ្យ​បាន​ច្រើន”។

មន្ត្រី​បាន​ដើរ​ចូល​ទៅ​ក្នុង​ប្រឡាយ​​ចម្ងាយ ៨០០ ម៉ែត្រ ភ្នាក់ងារ DOY បាន​រើស​វត្ថុ​តាង​នៅ​តាម​ផ្លូវ​គឺ​ដុំ​ទឹកកក ខោអាវ​ក្មេង​ប្រុស ស្រោមដៃ និង​ម៉ាស់របស់ពួកគេ។

នៅចំងាយ ៨០០ ម៉ែត្រ ពួកគេបានរកឃើញកាមេរ៉ា CCTV ដែលប្រើដោយភ្នាក់ងារធនធានទឹក PUB បោះក្នុងប្រឡាយទឹក។ ប៉ុន្តែ​វីដេអូកាមេរ៉ា ​នោះ​មិន​បាន​បង្ហាញ​ឲ្យឃើញពី​មុខមាត់អ្នក​វាយប្រហារ​ណា​ម្នាក់​នោះទេ។

ស្រោមដៃ និង​របាំងមុខ​ត្រូវបាន​គេ​បោះចោល​នៅការដ្ឋាន​សំណង់​ក្បែរនោះ។

នៅពេលដែលប៉ូលិសបានលុបរូបភាពមិនច្បាស់ចោលមានរូបភាពមួយបានបង្ហាញឡើងកាន់តែច្បាស់នូវអ្វីដែលបានកើតឡើង។

អគ្គស្នងការរងនគរបាលជាតិ DSP Tan បាន​និយាយ​ថា Yap ត្រូវបាន​ចាត់ទុកថាជា​សាក្សី​ដ៏​សំខាន់​ម្នាក់​ក្នុង​ករណីនេះកន្លងមកក៏ប៉ុន្តែក្រោយមកគាត់ក៏ក្លាយទៅជាជនសង្ស័យដ៏សំខាន់​ម្នាក់​ក្នុង​ករណីនេះទៅវិញ។

ពេល​ប៉ូលិស​ចុះ​ដល់​កន្លែង​កើត​ហេតុ​ដំបូង គាត់​ស្ថិត​នៅ​ក្នុង​ប្រឡាយ​ ហើយ​បាន​ដើរ​ចេញ​ទៅ​ទើប​មន្ត្រី​ប៉ូលិស​​កោះ​ហៅ​​គាត់ឲ្យត្រឡប់មក​វិញ។

អគ្គស្នងការរងនគរបាលជាតិ DSP Tan បាននិយាយថា “របួសរបស់គាត់មិនធ្ងន់ធ្ងរទេ។ Yap មាន​ស្នាម​ជាំ​ត្រង់​ក្បាល លើ​ខ្នង​របស់គាត់ និង​មានស្នាម​របួស​តូចតាច​នៅលើ​ពោះ​របស់គាត់​។

អគ្គស្នងការរងនគរបាលជាតិ DSP Tan បានកត់សម្គាល់ឃើញថា Yap ក៏មានរបួសនៅផ្នែកខាងមុខនៃក្បាលរបស់គាត់ផងដែរ បើទោះបីជាគាត់ត្រូវបានគេវាយពីខាងក្រោយក៏ដោយ។

យ៉ាប​មិន​ចង់​​ទៅ​ពេទ្យ​ទេប៉ូលិសបាន​បញ្ចុះបញ្ចូលគាត់ឲ្យទៅ​ពេទ្យពិនិត្យ។

អគ្គស្នងការរងនគរបាលជាតិ DSP Tan បាននិយាយថា “យើងបានណែនាំមន្រ្តីឈរជើងនៅទីនោះឲ្យតាមដានមើលអាកប្បកិរិយារបស់គាត់” ។ យើងបានប្រាប់គាត់ថា យើងនឹងនៅទីនេះជាមួយអ្នក ក្នុងករណីណាដែលអ្នកមានរឿងចង់ប្រាប់យើងបន្ថែមទៀត។ អស់ពេលពេញមួយយប់យើងបានសង្កេតឃើញគាត់ដេកមិនលក់នោះទេ។

ខណៈពេលដែល Yap ស្ថិតនៅក្នុងមន្ទីរពេទ្យវេជ្ជបណ្ឌិតបានសង្កេតតាមដានគាត់។ ប៉ូលិសក៏បានបន្តស៊ើបអង្កេតនៅកន្លែងកើតហេតុ។

ក្នុងការស្វែងរកសាក្សី ឬជនសង្ស័យដែលអាចកើតមាន ប៉ូលិសបានស៊ើបសួរគ្រប់ផ្ទះនីមួយៗហើយបានសួរអ្នកស្រុកថាតើពួកគេបានទៅលេងសួនឬអត់។

អគ្គស្នងការរងនគរបាលជាតិ DSP Tan បាននិយាយថា “ជាទូទៅមិនមានមនុស្សភ្ញាក់ផ្អើលនោះទេ” ។ ពួកគេគាំទ្រអ្វីដែលប៉ូលិសកំពុងអនុវត្ត គេបានគណនាអំពី Yap នូវអ្វីដែលបានកើតឡើងដើម្បីពិនិត្យឲ្យគ្រប់ជ្រុងជ្រោយ។

ប៉ូលិស​បាន​និយាយ​ជាមួយ​យ៉ាប​គ្រប់ពេល​ គាត់បានបន្តនិយាយអំពីព្រឹត្តិការណ៍ដែលថាមានអ្នកវាយមិនស្គាល់មុខគឺវាយពីក្រោយ។

អគ្គស្នងការរងនគរបាលជាតិ DSP Tan បាននិយាយថា “យើងត្រូវតែសម្ភាសគាត់ឲ្យបានត្រឹមត្រូវ” ។ “នៅពេលគាត់ចេញពីមន្ទីរពេទ្យនៅល្ងាចថ្ងៃបន្ទាប់គឺថ្ងៃសៅរ៍ យើងបានអញ្ជើញគាត់ឲ្យត្រឡប់ទៅ Police Cantonment Complex ដើម្បីសម្ភាសន៍” ។ពេល​នោះ​ទើប​ Yap សារភាព​ថា​គាត់​ជា​ឃាតក។

ករណីរបស់ Yap ដូចដែលបានរៀបរាប់លម្អិតនៅក្នុងឯកសារតុលាការជាបន្តបន្ទាប់ មានដូចខាងក្រោមនេះ។

គាត់​មាន​កូន​ប្រុស​ពីរ​នាក់​ជាមួយ​ប្រពន្ធ​គឺ​អ្នកស្រី Anna Seah Puay Hiang។ ពួកគេ​បាន​ជួល​អ្នក​ថែទាំ​ផ្ទះ​ឲ្យ​ជួយ​មើល​កូន​ភ្លោះ​ដែល​កើត​នៅ​ថ្ងៃ​ទី ១៤ ខែ តុលា ឆ្នាំ ២០១០។

ប្តីប្រពន្ធនេះសង្ស័យថា កូនភ្លោះទាំងពីរមានជំងឺអូទីស្សឹម ចាប់តាំងពីក្មេងប្រុសទាំងពីរមានអាយុពីរឆ្នាំ។ ពួកគេត្រូវបានធ្វើរោគវិនិច្ឆ័យជាផ្លូវការថាមានជំងឺនេះនៅពេលពួកគេមានអាយុ ៦ ឆ្នាំ ការអភិវឌ្ឍរាងកាយកុមារត្រូវបានចំណាយពេលយូរ។

ទោះបីជាក្មេងប្រុសត្រូវបានគេណែនាំឲ្យដាក់នៅក្នុងសាលាអប់រំពិសេសក៏ដោយ ជាពិសេសម្តាយរបស់ពួកគេបានរកឃើញថាវាពិបាកក្នុងការទទួលយកលក្ខខណ្ឌរបស់ពួកគេណាស់។

នៅឆ្នាំ ២០១៩ ក្មេងប្រុសបានចុះឈ្មោះចូលរៀននៅបឋមសិក្សាកម្រឹត ១ ក្នុងអាយុ ៩ ឆ្នាំនៅសាលាបឋមសិក្សាតែពួកគេនៅតែមិនអាចនិយាយបាន។

ដោយ​សារ​តែ​ការ​លំបាក​ក្នុង​ការ​សិក្សា ពួក​គេ​ត្រូវ​បាន​ម្ដាយនិង​អ្នក​បម្រើ​ទៅមើលថែទាំដល់​ថ្នាក់​រៀន។

ក្នុងនាមជាឪពុក យ៉ាប បានជួយដល់តម្រូវការប្រចាំថ្ងៃរបស់ពួកគេ ហើយបានចូលរួមកាន់តែច្រើនក្នុងការសិក្សារបស់ពួកគេ ដោយចំណាយពេលកាន់តែច្រើនជាមួយពួកគេ បន្ទាប់ពីពួកគេបានចូលរៀននៅសាលាបឋមសិក្សា។

គាត់​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ឡើង​ចំពោះ​កូន​ប្រុស​នៅ​ឆ្នាំ ២០១៩ ឬ ២០២០ ហើយ​សោក​ស្តាយ​ដែល​ប្រពន្ធ​គាត់​មិន​អាច​ទទួល​យក​លក្ខខណ្ឌ​របស់​ពួក​គេ។ ការបារម្ភរបស់គាត់កាន់តែខ្លាំងឡើងនៅឆ្នាំ ២០២១ បន្ទាប់ពីប្រពន្ធគាត់ខឹងនឹងក្មេងទាំងនេះឥតឈប់ឈរ។

គាត់ក៏ចាប់ផ្តើមមានគំនិតចង់សម្លាប់ពួកគេ ហើយក៏ទិញដុំទឹកកកក្នុងគោលបំណងសម្លាប់ពួកគេនៅក្នុងខែធ្នូ ឆ្នាំ ២០២១។

រឿងរ៉ាវក៏បានកើតឡើងនៅដើមឆ្នាំ ២០២២ ខណៈពេលដែលគាត់បានគិតទៅថ្ងៃមុខថាតើកូនប្រុសភ្លោះរបស់គាត់ស័ក្តិសមក្នុងការបន្តរៀនទៀតដែរឬទេ។

Yap បានកត់សម្គាល់ពីការធ្លាក់ទឹកចិត្ត និងការខកចិត្តរបស់ប្រពន្ធគាត់ហើយមានអារម្មណ៍ថានាងបានបោះបង់ចោលកូនប្រុសរបស់ពួកគេ។

គាត់ក៏គិតថានឹងសម្លាប់កូនប្រុសភ្លោះទាំងពីរនេះទើបមិនមានការបារម្ភដល់ប្រពន្ធគាត់ ហើយគាត់ក៏ភ័យខ្លាចផងដែរថាក្មេងប្រុសទាំងនោះនឹងត្រូវគេធ្វើបាប ឬទុកចោលដោយគ្មានអ្នកណាមើលថែពួកគេ ប្រសិនបើមានអ្វីកើតឡើងចំពោះប្រពន្ធគាត់ឬរូបគាត់។

Yap បានមកមើលសួនកុមារ Greenridge Crescent ដែលនៅជិតផ្ទះរបស់គាត់។ ដោយ​សង្កេត​ឃើញ​ថា​តំបន់​នោះ​ស្ងប់ស្ងាត់​ដោយ​មាន​វាល​ចំហ​ធំ​និង​ព្រៃ​នៅ​ក្បែរ​នោះ គាត់​បាន​បោះតង់នៅ​កន្លែង​នោះដើម្បីសម្រេចផែនការ​ខ្មៅងងឹត​របស់​គាត់។

នៅថ្ងៃទី ២១មករា ឆ្នាំ ២០២២ Yap បានបើកឡាននាំយកកូនប្រុសរបស់គាត់ទៅសួនកុមារនៅម៉ោង ៤.៤៥ ល្ងាច។ គាត់​ទុក​ឲ្យ​ក្មេង​ៗ​លេង​១០​នាទី​នៅ​កន្លែង​ក្មេង​លេង និង​កន្លែង​ហាត់ប្រាណ មុន​នឹង​នាំ​ពួក​គេ​ទៅ​វាល​មួយ​ក្បែរ​ប្រឡាយទឹក។

យ៉ាប​បាន​ដឹក​ក្មេង​ពី​វាល​មក​កាន់​ប្រឡាយ​ទឹក។ បន្ទាប់​មក​គាត់​បាន​នាំ​ពួក​គេ​ដើរចម្ងាយ​ប្រហែល ១៨០ម៉ែត្រ​ចូល​ទៅ​ក្នុង​ប្រឡាយ​ដែលជាកន្លែង​​មាន​ជម្រក​។

  • សួនកុមារ Greenridge Crescent

កន្លែងដែលក្មេងប្រុសត្រូវបានគេរកឃើញនៅក្នុងប្រឡាយ

“បន្ទាប់មក Yap បានច្របាច់ក Ethan និង Aston ម្តងមួយៗ មុនពេលដាក់ពួកគេទៅក្នុងប្រឡាយដែលមានទឹកហូរតាមលូតូចចង្អៀត។

ក្រោយ​មក យ៉ាប បាន​ព្យាយាម​សម្លាប់​ខ្លួន​ដោយ​ដុំ​ទឹកកកតែមិនស្លាប់ហើយគាត់ក៏​បាន​យកដុំ​ថ្ម​​ប៉ុន​កណ្តាប់ដៃ​វាយ​លើក្បាល​គាត់​។

នៅពេលដែល Yap មិនអាចសម្លាប់ខ្លួនឯងដូចបំណង គាត់ក៏បានបង្កើតសាច់រឿងមួយផ្សេងទៀត – ដើម្បីធ្វើពុតថាគាត់ត្រូវបានគេវាយ។ គាត់ជឿថាប៉ូលិសនឹងរកឃើញការពិត ហើយការរកឃើញការកុហករបស់គាត់នឹងធ្វើឲ្យគាត់មានវិប្បដិសារីបណ្តាលឲ្យមានជាប់ទោសប្រហារជីវិតនេះហើយគឺជាអ្វីដែលគាត់ចង់បាន។

យ៉ាប​បាន​ទូរសព្ទ​ទៅ​ប្រពន្ធ ប៉ុន្តែ​នាង​មិន​ឆ្លើយតប។ បន្ទាប់​មក​គាត់​បាន​ទូរសព្ទ​ទៅ​ប៉ូលិស។

ខណៈពេលដែលកំពុងរង់ចាំប៉ូលិសគាត់ក៏បានរៀបចំសាកសពកូនប្រុសរបស់គាត់ឡើងវិញ ដោយដាក់ឲ្យអង្គុយក្នុងប្រឡាយទឹកដោយដាក់ក្បាលរបស់ពួកគេនៅលើភ្លៅរបស់គាត់។

នៅពេលដែលប៉ូលិសមិនបានមកកាន់ប្រឡាយទឹក Yap បានទៅហៅប៉ូលិសឲ្យមកជួយគាត់។

របួសជាច្រើនត្រូវបានរកឃើញនៅលើខ្លួន Yap រួមទាំងស្នាមជាំនៅលើថ្ងាស និងស្បែកក្បាល ស្នាមរបួសរាក់ៗនៅលើដងខ្លួន និងស្នាមរបួសលើកែងដៃ ជង្គង់ និងកដៃ។

អគ្គស្នងការរងនគរបាលជាតិ DSP Tan បាន​និយាយ​ថា Yap បាន​អះអាង​ថា​គាត់​បាន​ប្រើ​កម្លាំង​ច្រើន​ណាស់ ប៉ុន្តែ​ស្នាម​របួស​ត្រង់​ពោះ​របស់​គាត់​ដែល​បណ្តាល​មក​ពី​ទឹកកក​​។ Yap បានប្រាប់ប៉ូលិសថា គាត់បានទិញទឹកកកពីហាងមួយ ហើយប៉ូលិសបានបញ្ជាក់ពីការទិញទឹកកកនោះជាមួយនឹងម្ចាស់ហាង។

ការ​សារភាព​របស់ Yap ពីការ​ច្របាច់ក​​ក្មេង​ត្រូវបានបញ្ជាក់​ដោយការធ្វើ DNA ។

អគ្គស្នងការរងនគរបាលជាតិ DSP Tan បាននិយាយថា “ដោយសារតែមូលហេតុនៃការស្លាប់ដោយសារការច្របាច់កនោះគឺត្រូវតែមានភ័ស្តុតាងពាក់ព័ន្ធនឹងរាងកាយ” ។

ប៉ូលិសបានផ្ទៀងផ្ទាត់រឿងរបស់ Yap ជាមួយនឹងប្រភពផ្សេងទៀត រួមទាំងគ្រូពេទ្យកោសល្យវិច្ច័យផងដែរ។

“គាត់យល់ឃើញថាវាពិបាកណាស់សម្រាប់កូនភ្លោះរបស់គាត់ជាមនុស្សដែលមិនអាចមើលថែខ្លួនឯងបាន។ ដូច្នេះការព្រួយបារម្ភរបស់គាត់គឺជាអ្វីដែលនឹងកើតឡើងចំពោះពួកគេ ប្រសិនបើគាត់មិននៅក្បែរ លោក អគ្គស្នងការរងនគរបាលជាតិ DSP Tan បាននិយាយដូច្នេះ។

អគ្គស្នងការរងនគរបាលជាតិ DSP Tan បាននិយាយថា រហូតមកដល់ចំណុចនេះ Yap បានរក្សាភាពស្ងប់ស្ងាត់ ហើយអាកប្បកិរិយារបស់គាត់មិនខូចទេ។

គាត់ត្រូវបានចោទប្រកាន់ជាលើកដំបូងពីបទមនុស្សឃាតនៅថ្ងៃទី ២៤ ខែមករាឆ្នាំ ២០២២។ ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនគាត់ទៅកន្លែងកើតហេតុវិញ នៅថ្ងៃទី២៧ ខែមករា ដែលសមត្ថកិច្ចហៅថា កសាងសំណុំរឿងនៅកន្លែងកើតហេតុឡើងវិញ។អគ្គស្នងការរងនគរបាលជាតិ DSP Tan បាននិយាយថាគាត់មានការធ្លាក់ទឹកចិត្តយ៉ាងខ្លាំង។

DSP Tan បាននិយាយថា “គាត់មិនអាចបន្តកសាងសំណុំរឿងនៅកន្លែងកើតហេតុឡើងវិញបានទេដូច្នេះយើងត្រូវបញ្ជូនគាត់ទៅ Changi Medical Complex គាត់ត្រូវបានឃុំនៅទីនោះ”។

Yap ក្រោយមកត្រូវបានបញ្ជូនទៅកាន់វិទ្យាស្ថានសុខភាពផ្លូវចិត្តសម្រាប់ការវាយតម្លៃផ្លូវចិត្ត ដោយដាក់ស្លាកសញ្ញាលើខ្លួនគាត់ពីហានិភ័យក្នុងការធ្វើអត្តឃាត និងត្រូវបានពេទ្យត្រួតពិនិត្យជាប្រចាំ។

បន្ទាប់ពីការរកឃើញនេះ អយ្យការបានដោះបន្ទុកលើការចោទប្រកាន់ពីបទមនុស្សឃាតប្រឆាំងនឹង Yap – ការចោទប្រកាន់ទីពីរសម្រាប់ការស្លាប់របស់ Aston ត្រូវបានធ្វើក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ពីបទមនុស្សឃាតដែលជាប់ទោសមិនមែនជាករណីឃាតកម្ម។ ការកែប្រែបទ​ចោទ​នេះ​មាន​ន័យ​ថា យ៉ាប លែង​ប្រឈម​នឹង​ទោស​ប្រហារ​ជីវិត​ទៀត​ហើយ ប៉ុន្តែ​អតិបរមា​នៃ​ការ​ជាប់​ពន្ធនាគារគឺ​អស់​មួយ​ជីវិត។

គាត់បានចូលសារភាពកំហុសនៅខែសីហា ឆ្នាំ ២០២៣ ហើយមេធាវីរបស់គាត់គឺលោក Choo Si Sen លោក Patrick Nai និងលោកស្រី Choo Yean Lin បានដាក់ជូនតុលាការនូវលិខិតមួយដែល Yap បានសរសេរ។

ក្នុង​លិខិត​នោះ លោក​បាន​សុំ​ទោស​ចំពោះ​អំពើមនុស្សឃាត​ និង​បញ្ហា​ដែល​លោក​បាន​បង្ក​ឡើង។ គាត់​បាន​និយាយ​ថា គាត់​មាន​ភាព​សោកសៅ និង​អស់​សង្ឃឹម​ដោយសារតែការបាត់បង់​​កូនប្រុស​ទាំង​ពីរ​។

គាត់​សង្ឃឹម​ថា​អាចស្លាប់ទៅជាមួយកូន​ប្រុស​ទាំង​ពីរ​​ “នឹង​បញ្ចប់​ការ​រង​ទុក្ខ​ដោយ​អយុត្តិធម៌​” ហើយ​គាត់ចង់ “ឆាប់​ស្លាប់​និង​ចង់ទទួល​ទោស​ប្រហារ​ជីវិត​ឲ្យបាន​ឆាប់​រហ័ស”។

គាត់បាននិយាយថានេះគឺជា “ការដាក់ទណ្ឌកម្មដ៏ស្រាលបំផុត” ចំពោះគាត់ដែលមិនអនុញ្ញាតឲ្យគាត់ស្លាប់ជាមួយកូនប្រុសពីរនាក់របស់គាត់។

សាលក្រម​ត្រូវ​បាន​គេ​អាន​នៅ​ក្នុង​តុលាការ លោក Yap ​ឈរ​នៅ​ក្នុងក្រចកសេះ​ពោរពេញទៅដោយ​ទឹក​ភ្នែក។

ចៅក្រមបានសំរេចកាត់ទោសជាប់ៗគ្នាដើម្បី “ឆ្លុះបញ្ចាំងឲ្យបានត្រឹមត្រូវនូវអំពើរឧក្រិដ្ឋកម្មរួមទាំងការប្រព្រឹត្តរបស់យ៉ាបដែលនាំឲ្យបាត់បង់ជីវិតមនុស្សស្លូតត្រង់ដល់ទៅពីរនាក់” ។

Yap ត្រូវ​បាន​កាត់ទោស​ឲ្យជាប់​គុក ១៤ ឆ្នាំ​សម្រាប់ Ethan និង Aston ។

“ការកាត់ទោសជារួមដែលខ្ញុំបានស្វែងរកតុល្យភាពលើការពិតដែលថា បទល្មើសដ៏សាហាវ និងធ្ងន់ធ្ងរបានកើតឡើងនៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២ និងការពិតដែលជនជាប់ចោទទទួលរងឥទ្ធិពលពី ជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ នៅក្នុងពេលប្រព្រឹត្តបទល្មើស។ មន្រ្តីយុត្តិធម៌ Vincent Hoong បាននិយាយដូច្នេះ។

ដោយឆ្លុះបញ្ចាំងពីអារម្មណ៍របស់គាត់ ឥឡូវនេះសំណុំរឿងនេះត្រូវបានបញ្ចប់ហើយ DSP Tan បាននិយាយថា “គ្មានអ្វីគួរឲ្យសង្ស័យទេថាករណីនេះគឺជាករណីដ៏សោកសៅបំផុត យើងបានព្យាយាមអស់ពីសមត្ថភាពដើម្បីស្វែងជួយរកយុត្តិធម៌ឲ្យគាត់។

“វាមានសារៈសំខាន់ខ្លាំងណាស់ដែលយើងត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាពសម្រាប់ការងារនេះ ដើម្បីស្វែងរកការពិត ហើយនៅក្នុងពេលតែមួយធ្វើវាឲ្យអស់ពីសមត្ថភាព៕

អត្ថបទ និង រូបភាព៖ CNA